-
ម៉ាថាយ ៩:៣-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ខណៈនោះ ពួកអ្នកជំនាញខាងច្បាប់ខ្លះបានគិតក្នុងចិត្តថា៖ «បុរសនេះកំពុងនិយាយប្រមាថព្រះ»។ ៤ លោកយេស៊ូជ្រាបអំពីគំនិតរបស់ពួកគេ។ ដូច្នេះ លោកមានប្រសាសន៍ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងគិតអ្វីអាក្រក់ក្នុងចិត្តដូច្នេះ?+ ៥ ជាឧទាហរណ៍ តើមួយណាស្រួលជាង? និយាយថា៖ ‹ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យហើយ› ឬនិយាយថា៖ ‹ចូរងើបឡើងហើយដើរទៅចុះ›។+ ៦ ក៏ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនៅផែនដីដើម្បីអភ័យទោសចំពោះការខុសឆ្គង»។ រួចលោកមានប្រសាសន៍ទៅកាន់បុរសស្លាប់ដៃស្លាប់ជើងនោះថា៖ «ចូរងើបឡើង យកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះចុះ»។+ ៧ គាត់ក៏ងើបឡើងទៅផ្ទះគាត់វិញ។ ៨ ពេលឃើញដូច្នេះ បណ្ដាជនតាំងភ័យខ្លាច ហើយសរសើរតម្កើងព្រះ ដែលបានផ្ដល់អំណាចដូចនេះដល់មនុស្ស។
-
-
លូកា ៥:២១-២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ឮដូច្នេះ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីចាប់ផ្ដើមរិះគិតក្នុងចិត្តថា៖ «តើអ្នកដែលកំពុងនិយាយប្រមាថព្រះនេះជាអ្នកណា? ក្រៅពីព្រះ តើអ្នកណាអាចអភ័យទោសចំពោះការខុសឆ្គងបាន?»។+ ២២ ប៉ុន្តែ លោកយេស៊ូបានជ្រាបអំពីអ្វីដែលពួកគេកំពុងរិះគិត។ លោកក៏សួរថា៖ «ហេតុអ្វីអ្នករាល់គ្នារិះគិតបែបនេះ? ២៣ តើមួយណាស្រួលជាង? និយាយថា៖ ‹ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យហើយ› ឬនិយាយថា៖ ‹ចូរងើបឡើង ហើយដើរទៅចុះ›។ ២៤ ក៏ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនៅផែនដីដើម្បីអភ័យទោសចំពោះការខុសឆ្គង»។ រួចលោកមានប្រសាសន៍ទៅកាន់បុរសស្លាប់ដៃស្លាប់ជើងថា៖ «ខ្ញុំប្រាប់អ្នកថា ចូរងើបឡើង យកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះចុះ»។+ ២៥ រំពេចនោះ គាត់ក៏ងើបឡើងនៅមុខពួកគេ ហើយយកគ្រែស្នែងរបស់គាត់ត្រឡប់ទៅផ្ទះវិញ ព្រមទាំងសរសើរតម្កើងព្រះ។ ២៦ បណ្ដាជនគ្រប់គ្នារំភើបចិត្តក្រៃលែង ក៏ចាប់ផ្ដើមសរសើរតម្កើងព្រះ ហើយពួកគេបានកោតស្ងើចជាខ្លាំង ដោយនិយាយថា៖ «ថ្ងៃនេះ យើងបានឃើញការអស្ចារ្យណាស់!»។
-