-
ម៉ាថាយ ៩:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ក្រោយមក ពេលលោកយេស៊ូកំពុងអង្គុយពិសាអាហារក្នុងផ្ទះ នោះអ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គងជាច្រើននាក់បានមក ហើយអង្គុយរួមតុជាមួយនឹងលោកនិងពួកអ្នកកាន់តាមលោក។+ ១១ ឃើញដូច្នេះ ពួកផារិស៊ីចាប់ផ្ដើមសួរអ្នកកាន់តាមលោកថា៖ «ហេតុអ្វីគ្រូរបស់អ្នកបរិភោគជាមួយនឹងអ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គង?»។+
-
-
លូកា ៥:២៩, ៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ រួចមក លេវីបានរៀបចំពិធីជប់លៀងដ៏ធំមួយនៅផ្ទះរបស់គាត់។ ក្នុងពិធីនោះ មានអ្នកយកពន្ធមួយក្រុមធំ និងអ្នកឯទៀតកំពុងអង្គុយរួមតុជាមួយនឹងពួកគាត់។+ ៣០ ឃើញដូច្នេះ ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ចាប់ផ្ដើមរអ៊ូរទាំដាក់ពួកអ្នកកាន់តាមលោកថា៖ «ហេតុអ្វីអ្នករាល់គ្នាផឹកនិងបរិភោគជាមួយនឹងអ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គងដូច្នេះ?»។+
-