-
ម៉ាថាយ ២៦:៥៥, ៥៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥៥ នៅពេលនោះ លោកយេស៊ូមានប្រសាសន៍ទៅកាន់មនុស្សមួយក្រុមធំនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេញមកចាប់ខ្ញុំ ទាំងកាន់ដាវកាន់ដំបង ដូចជាមកចាប់ចោរប្លន់ដូច្នេះ? ខ្ញុំធ្លាប់អង្គុយបង្រៀននៅក្នុងវិហាររៀងរាល់ថ្ងៃ+ តែអ្នករាល់គ្នាមិនបានមកចាប់ខ្ញុំទេ។+ ៥៦ ប៉ុន្តែ ការទាំងនេះបានកើតឡើង ដើម្បីសម្រេចនូវបទគម្ពីររបស់ពួកអ្នកប្រកាសទំនាយ»។+ រួចពួកអ្នកកាន់តាមទាំងអស់បានរត់ចោលលោក។+
-
-
លូកា ២២:៥២, ៥៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥២ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ទៅពួកសង្ឃនាយក ពួកមេកងរក្សាវិហារ និងពួកអ្នកចាស់ទុំដែលបានមកទីនោះដើម្បីចាប់លោកថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេញមកចាប់ខ្ញុំ ដោយកាន់ដាវកាន់ដំបង ដូចមកចាប់ចោរប្លន់ដូច្នេះ?+ ៥៣ កាលដែលខ្ញុំធ្លាប់នៅជាមួយនឹងអ្នករាល់គ្នារៀងរាល់ថ្ងៃក្នុងវិហារ+ អ្នកមិនបានលូកដៃចាប់ខ្ញុំទេ។+ ប៉ុន្តែ នេះជាវេលារបស់អ្នករាល់គ្នា និងជាវេលារបស់អំណាចនៃសេចក្ដីងងឹត»។+
-