-
ម៉ាថាយ ២៧:២០-២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ប៉ុន្តែ ពួកសង្ឃនាយកនិងពួកអ្នកចាស់ទុំបានបញ្ចុះបញ្ចូលបណ្ដាជនឲ្យសុំដោះលែងបារ៉ាបាស+ តែសុំឲ្យសម្លាប់លោកយេស៊ូវិញ។+ ២១ អភិបាលបានសួរពួកគេម្ដងទៀតថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាក្នុងចំណោមពីរនាក់នេះ?»។ ពួកគេឆ្លើយថា៖ «បារ៉ាបាស»។ ២២ ពីឡាតសួរពួកគេថា៖ «ចុះតើចង់ឲ្យខ្ញុំធ្វើយ៉ាងណាចំពោះយេស៊ូដែលហៅថាគ្រិស្ត?»។ ពួកគេទាំងអស់គ្នានិយាយថា៖ «ព្យួរគាត់ទៅ!»។*+ ២៣ គាត់សួរពួកគេថា៖ «ហេតុអ្វី? តើគាត់បានធ្វើអំពើអាក្រក់អ្វីទៅ?»។ តែពួកគេស្រែកកាន់តែខ្លាំងថែមទៀតថា៖ «ព្យួរអ្នកនោះទៅ!»។+
-