-
លូកា ២៣:២០-២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ពីឡាតនិយាយទៅកាន់ពួកគេម្ដងទៀត ពីព្រោះគាត់ចង់ដោះលែងលោកយេស៊ូ។+ ២១ រួចមក ពួកគេចាប់ផ្ដើមស្រែកឡើងថា៖ «ព្យួរអ្នកនោះទៅ! ព្យួរអ្នកនោះទៅ!»។*+ ២២ គាត់និយាយជាលើកទី៣ទៅពួកគេថា៖ «ហេតុអ្វី? តើបុរសនេះបានធ្វើអំពើអាក្រក់អ្វីទៅ? ខ្ញុំមិនឃើញថាគាត់បានធ្វើអ្វីដែលគួរនឹងប្រហារជីវិតឡើយ។ ដូច្នេះ ខ្ញុំគ្រាន់តែដាក់ទណ្ឌកម្មគាត់ រួចដោះលែងគាត់»។ ២៣ ឮដូច្នេះ ពួកគេបន្លឺសំឡេងយ៉ាងខ្លាំងដោយទទូចទាមទារឲ្យសម្លាប់លោក* ហើយសម្រែករបស់ពួកគេបានឈ្នះ។+ ២៤ ហេតុនេះ ពីឡាតបានកាត់ក្ដីតាមអ្វីដែលពួកគេទាមទារ។ ២៥ គាត់បានដោះលែងបុរសដែលបណ្ដាជនកំពុងទាមទារ គឺអ្នកដែលបានត្រូវបោះចូលគុកពីបទបំបះបំបោរនិងឃាតកម្ម។ ចំណែកលោកយេស៊ូវិញ ពីឡាតបានប្រគល់លោកទៅឲ្យគេប្រហារជីវិត តាមការទាមទាររបស់បណ្ដាជន។
-