បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ២៧:៣៣-៣៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ ពេល​ដែល​ពួក​គេ​ទៅ​ដល់​កន្លែង​មួយ​ហៅ​ថា​កុលកូថា ដែល​មាន​ន័យ​ថា​កន្លែង​លលាដ៍​ក្បាល+ ៣៤ នោះ​ពួក​គេ​យក​ស្រា​លាយ​ជា​មួយ​នឹង​ថ្នាំ​ម្យ៉ាង​ដែល​មាន​ជាតិ​ល្វីង​មក​ជូន​លោក​ពិសា+ តែ​ក្រោយ​ពី​លោក​ភ្លក់​ហើយ លោក​មិន​ព្រម​ពិសា​ឡើយ។ ៣៥ ពេល​ដែល​ពួក​គេ​បាន​ព្យួរ​លោក​លើ​បង្គោល*រួច ពួក​គេ​ក៏​យក​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​មក​ចាប់​ឆ្នោត​ចែក​គ្នា+ ៣៦ ហើយ​ពួក​គេ​អង្គុយ​ចាំ​យាម​លោក​នៅ​ទី​នោះ។ ៣៧ ម្យ៉ាង​ទៀត នៅ​ខាង​លើ​ក្បាល​របស់​លោក ពួក​គេ​ដាក់​សេចក្ដី​ប្រកាស​ដែល​ចោទ​ប្រកាន់​លោក​ថា​៖ ​«​អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​ស្ដេច​នៃ​ជនជាតិ​យូដា​»។+

  • លូកា ២៣:៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ លុះ​ទៅ​ដល់​កន្លែង​ហៅ​ថា​លលាដ៍​ក្បាល+ គេ​ក៏​ព្យួរ​លោក​លើ​បង្គោល* ព្រម​ទាំង​ព្យួរ​ពួក​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដែរ ដោយ​ព្យួរ​ម្នាក់​នៅ​ខាង​ស្ដាំ​និង​ម្នាក់​នៅ​ខាង​ឆ្វេង​លោក។+

  • យ៉ូហាន ១៩:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ លោក​យេស៊ូ​លី​បង្គោល​ទារុណកម្ម*ដោយ​ផ្ទាល់ ចេញ​ទៅ​ឯ​កន្លែង​ហៅ​ថា​លលាដ៍​ក្បាល+ ដែល​ភាសា​ហេប្រឺ​ហៅ​ថា​កុលកូថា។+

  • ហេប្រឺ ១៣:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ដូច​គ្នា​ដែរ លោក​យេស៊ូ​បាន​រង​ទុក្ខ​នៅ​ខាង​ក្រៅ​ទ្វារ​ក្រុង+ ដើម្បី​ធ្វើ​ឲ្យ​បណ្ដា​ជន​បាន​បរិសុទ្ធ​តាម​រយៈ​ឈាម​របស់​លោក​ផ្ទាល់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក