បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ១២:១-៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ នៅ​ពេល​នោះ លោក​យេស៊ូ​បាន​ធ្វើ​ដំណើរ​កាត់​វាល​ស្រែ​នៅ​ថ្ងៃ​ឈប់​សម្រាក។* ពួក​អ្នក​កាន់​តាម​លោក​ក៏​ចាប់​ឃ្លាន ហើយ​បាន​កាច់​កួរ​ស្រូវ​មក​បរិភោគ។+ ២ ឃើញ​ដូច្នេះ ពួក​ផារិស៊ី​ជម្រាប​លោក​ថា​៖ ​«​មើល! ពួក​អ្នក​កាន់​តាម​អ្នក​កំពុង​ធ្វើ​អ្វី​ដែល​គ្មាន​ច្បាប់​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក​»។+ ៣ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​អំពី​អ្វី​ដែល​ដាវីឌ​បាន​ធ្វើ ពេល​គាត់​និង​ពួក​បុរស​ដែល​នៅ​ជា​មួយ​នឹង​គាត់​ឃ្លាន​ទេ​ឬ?+ ៤ គាត់​បាន​ចូល​ក្នុង​វិហារ*របស់​ព្រះ ហើយ​យក​នំ​ប៉័ង​តាំង​ទុក​ជា​គ្រឿង​បូជា មក​បរិភោគ​ជា​មួយ​នឹង​ពួក​បុរស​របស់​គាត់+ ដែល​តាម​ច្បាប់​ពួក​គាត់​គ្មាន​សិទ្ធិ​បរិភោគ​ឡើយ លើក​លែង​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ មែន​ទេ?+ ៥ ឬ​តើ​អ្នក​មិន​ធ្លាប់​អាន​ច្បាប់​ទេ​ឬ ថា​នៅ​ថ្ងៃ​ឈប់​សម្រាក ពួក​សង្ឃ​នៅ​តែ​ធ្វើ​ការ​ក្នុង​វិហារ តែ​គ្មាន​ទោស​ទេ?+ ៦ ប៉ុន្តែ ខ្ញុំប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ដែល​វិសេស​ជាង​វិហារ​នោះ គឺ​នៅ​ទី​នេះ​ហើយ។+ ៧ ក៏​ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បាន​យល់​អត្ថន័យ​នៃ​ពាក្យ​ថា​៖ ‹ខ្ញុំ​ចង់​បាន​សេចក្ដី​មេត្តា​ករុណា+ មិន​មែន​គ្រឿង​បូជា​ឡើយ›+ នោះ​អ្នក​មុខ​ជា​មិន​បាន​ផ្ដន្ទា​ទោស​អ្នក​ដែល​គ្មាន​ទោស​នោះ​ទេ។ ៨ ពី​ព្រោះ​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ឈប់​សម្រាក​»។+

  • លូកា ៦:១-៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ នៅ​ថ្ងៃ​ឈប់​សម្រាក​មួយ លោក​កំពុង​ដើរ​កាត់​វាល​ស្រូវ​សាលី ហើយ​ពួក​អ្នក​កាន់​តាម​លោក​ដើរ​បណ្ដើរ កាច់​កួរ​ស្រូវ​មក​ឈ្លី​បរិភោគ​បណ្ដើរ។+ ២ ឃើញ​ដូច្នេះ ពួក​ផារិស៊ី​ខ្លះ​សួរ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដូច្នេះ?​»។+ ៣ លោក​យេស៊ូ​ក៏​តប​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​អំពី​អ្វី​ដែល​ដាវីឌ​បាន​ធ្វើ ពេល​គាត់​និង​ពួក​បុរស​ដែល​នៅ​ជា​មួយ​នឹង​គាត់​ឃ្លាន​ទេ​ឬ?+ ៤ គាត់​បាន​ចូល​ក្នុង​វិហារ*របស់​ព្រះ ហើយ​យក​នំ​ប៉័ង​តាំង​ទុក​ជា​គ្រឿង​បូជា មក​បរិភោគ​ជា​មួយ​នឹង​ពួក​បុរស​របស់​គាត់ ដែល​គ្មាន​អ្នក​ណា​មាន​ច្បាប់​បរិភោគ​ទេ ក្រៅ​ពី​ពួក​សង្ឃ មែន​ទេ?​»។+ ៥ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា​៖ ​«​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ឈប់​សម្រាក​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក