-
សាំយូអែលទី១ ២១:១-៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ក្រោយមក ដាវីឌបានទៅជួបអាហ៊ីម៉ាឡិចដែលជាសង្ឃនៅក្រុងណូប។+ ពេលអាហ៊ីម៉ាឡិចជួបដាវីឌ គាត់ចាប់ផ្ដើមភ័យញ័រ ហើយសួរដាវីឌថា៖ «ហេតុអ្វីបានជាអ្នកមកតែម្នាក់ឯង គ្មានអ្នកណាមកជាមួយដូច្នេះ?»។+ ២ ដាវីឌតបទៅអាហ៊ីម៉ាឡិចថា៖ «ស្ដេចបានបញ្ជាខ្ញុំឲ្យបំពេញបេសកកម្មមួយ តែគាត់ផ្ដាំថា៖ ‹កុំឲ្យអ្នកណាម្នាក់ដឹងអំពីបេសកកម្មរបស់អ្នកឲ្យសោះ›។ ខ្ញុំបានសន្យាជួបពួកបុរសរបស់ខ្ញុំនៅកន្លែងមួយ។ ៣ ឥឡូវ បើអ្នកមាននំប៉័ងប្រាំដុំ ឬអ្វីផ្សេងទៀត សូមឲ្យមកខ្ញុំ»។ ៤ សង្ឃនោះឆ្លើយទៅដាវីឌថា៖ «ខ្ញុំគ្មាននំប៉័ងធម្មតាទេ មានតែនំប៉័ងបរិសុទ្ធ។+ ប៉ុន្តែ បើពួកបុរសរបស់អ្នកបានរួមដំណេកជាមួយនឹងស្ត្រី នោះពួកគេមិនអាចបរិភោគបានឡើយ»។+ ៥ ដាវីឌតបទៅវិញថា៖ «ដូចពីមុន ក្នុងអំឡុងពេលចេញធ្វើសង្គ្រាម ពួកយើងមិនរួមដំណេកជាមួយនឹងស្ត្រីទេ។+ សូម្បីតែនៅពេលចេញបំពេញបេសកកម្មធម្មតា រូបកាយរបស់ពួកបុរសទាំងនោះបរិសុទ្ធទៅហើយ ទម្រាំតែចេញបំពេញបេសកកម្មពិសេស ពួកគេច្បាស់ជាបរិសុទ្ធជាងនោះទៅទៀត!»។ ៦ ដូច្នេះ សង្ឃនោះបានឲ្យនំប៉័ងបរិសុទ្ធទៅដាវីឌ+ ដោយសារគ្មាននំប៉័ងណាក្រៅពីនំប៉័ងតាំងទុកទេ។ នំប៉័ងទាំងនោះបានត្រូវដកចេញពីត្រសាលរបស់ព្រះយេហូវ៉ា ហើយនំប៉័ងថ្មីបានត្រូវដាក់ជំនួសវិញនៅថ្ងៃដដែលនោះ។
-