បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ពេល​នោះ ទេវតា​មួយ​រូប​របស់​ព្រះ​យេហូវ៉ា​បាន​លេច​មក​ឲ្យ​គាត់​ឃើញ​ក្នុង​អណ្ដាត​ភ្លើង ដែល​កំពុង​ឆេះ​នៅ​ក្នុង​គុម្ព​បន្លា​មួយ។+ ពេល​គាត់​ខំ​សម្លឹង​មើល​ទៅ គាត់​ឃើញ​មាន​អណ្ដាត​ភ្លើង​នៅ​ក្នុង​គុម្ព​បន្លា​នោះ តែ​គុម្ព​បន្លា​នោះ​មិន​ឆេះ​ទេ។

  • ដំណើរចាកចេញ ៣:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ព្រះ​បាន​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ខ្ញុំ​ជា​ព្រះ​នៃ​បុព្វ​បុរស​អ្នក* ជា​ព្រះ​នៃ​អាប្រាហាំ+ ព្រះ​នៃ​អ៊ីសាក+ និង​ព្រះ​នៃ​យ៉ាកុប​»។+ ឮ​ដូច្នោះ ម៉ូសេ​ក៏​បាំង​មុខ ព្រោះ​គាត់​មិន​ហ៊ាន​មើល​ទៅ​ព្រះ​ពិត​ទេ។

  • ម៉ាថាយ ២២:៣១-៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣១ ប៉ុន្តែ ស្ដី​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នោះ តើ​អ្នក​មិន​ធ្លាប់​អាន​ទេ​ឬ នូវ​អ្វី​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​រាល់​គ្នា​ថា​៖ ៣២ ‹ខ្ញុំ​ជា​ព្រះ​របស់​អាប្រាហាំ និង​ជា​ព្រះ​របស់​អ៊ីសាក ហើយ​ជា​ព្រះ​របស់​យ៉ាកុប›?+ លោក​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ឡើយ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​»។+ ៣៣ ពេល​ឮ​សេចក្ដី​បង្រៀន​របស់​លោក បណ្ដា​ជន​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ក្រៃ​លែង។+

  • ម៉ាកុស ១២:២៦, ២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ប៉ុន្តែ ស្ដី​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នោះ តើ​អ្នក​មិន​ធ្លាប់​អាន​ក្នុង​កំណត់​ហេតុ​ដែល​ម៉ូសេ​បាន​សរសេរ​អំពី​គុម្ព​បន្លា​ទេ​ឬ ពេល​ដែល​ព្រះ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹ខ្ញុំ​ជា​ព្រះ​របស់​អាប្រាហាំ និង​ជា​ព្រះ​របស់​អ៊ីសាក ហើយ​ជា​ព្រះ​របស់​យ៉ាកុប›?+ ២៧ លោក​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក