បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ២២:៤១-៤៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤១ ពេល​ដែល​ពួក​ផារិស៊ី​នៅ​ជុំ​គ្នា​នោះ លោក​យេស៊ូ​សួរ​ពួក​គេ​ថា​៖+ ៤២ ​«​តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច​អំពី​គ្រិស្ត? តើ​លោក​ជា​បុត្រ​របស់​អ្នក​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​បុត្រ​របស់​ដាវីឌ​»។+ ៤៣ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចុះ​ហេតុ​អ្វី​បាន​ជា​ឫទ្ធានុភាព​របស់​ព្រះ​បាន​បណ្ដាល​ឲ្យ​ដាវីឌ+ហៅ​គ្រិស្ត​ថា​លោក​ម្ចាស់ ពេល​គាត់​និយាយ​ថា​៖ ៤៤ ‹ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម្ចាស់​ខ្ញុំ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​ខ្ញុំ រហូត​ដល់​ខ្ញុំ​ដាក់​ពួក​សត្រូវ​របស់​អ្នក​នៅ​ក្រោម​បាត​ជើង​អ្នក​»​›?+ ៤៥ ដូច្នេះ ប្រសិន​បើ​ដាវីឌ​ហៅ​គ្រិស្ត​ថា​លោក​ម្ចាស់ នោះ​តើ​លោក​អាច​ជា​បុត្រ​របស់​ដាវីឌ​ដូច​ម្ដេច​បាន?​»។+ ៤៦ គ្មាន​អ្នក​ណា​ម្នាក់​អាច​តប​ឆ្លើយ​មួយ​ម៉ាត់​ទៅ​លោក​បាន​ឡើយ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​សួរ​លោក​ត​ទៅ​ទៀត​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក។

  • ម៉ាកុស ១២:៣៥-៣៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​បន្ត​បង្រៀន​ក្នុង​វិហារ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​បង្រៀន​ថា​គ្រិស្ត​ជា​បុត្រ​របស់​ដាវីឌ?+ ៣៦ ប៉ុន្តែ ដោយ​មាន​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ+ ដាវីឌ​បាន​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម្ចាស់​របស់​ខ្ញុំ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​ខ្ញុំ រហូត​ដល់​ខ្ញុំ​ដាក់​សត្រូវ​របស់​អ្នក​នៅ​ក្រោម​បាត​ជើង​អ្នក​»​›។+ ៣៧ បើ​ដាវីឌ​បាន​ហៅ​លោក​ថា​លោក​ម្ចាស់ នោះ​តើ​លោក​អាច​ជា​បុត្រ​របស់​ដាវីឌ​ដូច​ម្ដេច​បាន?​»។+

      បណ្ដា​ជន​មួយ​ក្រុម​ធំ​ពេញ​ចិត្ត​ស្ដាប់​អ្វី​ដែល​លោក​មាន​ប្រសាសន៍។ 

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក