បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ២២:១៦-១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ពួក​សត្រូវ​ឡោម​ព័ទ្ធ​ខ្ញុំ​ដូច​ជា​ហ្វូង​ឆ្កែ+

      ក្រុម​មនុស្ស​អាក្រក់​ក្រវែល​ជុំវិញ​ខ្ញុំ+

      ពួក​គេ​ប្រៀប​ដូច​ជា​សត្វ​តោ​កំពុង​ខាំ​ដៃ​ខាំ​ជើង​ខ្ញុំ។+

      ១៧ ខ្ញុំ​អាច​រាប់​ឆ្អឹង​ខ្ញុំ​បាន​ទាំង​អស់។+

      ពួក​គេ​សម្លក់​សម្លឹង​ខ្ញុំ។

      ១៨ ពួក​គេ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្ញុំ​ចែក​គ្នា

      ពួក​គេ​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​របស់​ខ្ញុំ។+

  • អេសាយ ៥៣:៧-៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ គាត់​បាន​ត្រូវ​គេ​ជិះ​ជាន់+ ហើយ​បណ្ដោយ​ឲ្យ​គេ​ធ្វើ​បាប+

      តែ​គាត់​មិន​បាន​តបត​ទេ។

      គាត់​ត្រូវ​គេ​នាំ​មក​ដូច​ជា​គេ​ដឹក​ចៀម​យក​ទៅ​សម្លាប់+

      គាត់​ប្រៀប​ដូច​ជា​មេ​ចៀម​ដែល​នៅ​ស្ងៀម​ខាង​មុខ​អ្នក​កាត់​រោម

      គាត់​មិន​បាន​ហើប​មាត់​សោះ។+

       ៨ ដោយ​សារ​ការ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ គាត់​ត្រូវ​គេ​នាំ​យក​ទៅ។

      គ្មាន​នរណា​អើពើ​អំពី​ប្រវត្តិ​របស់​គាត់​ទេ

      ព្រោះ​គាត់​បាន​ត្រូវ​កាត់​ចេញ​ពី​ចំណោម​មនុស្ស។+

      គាត់​បាន​ត្រូវ​វាយ​សម្លាប់ ដោយ​សារ​ទោស​កំហុស​របស់​រាស្ត្រ​ខ្ញុំ។+

       ៩ គាត់​បាន​ត្រូវ​បញ្ចុះ*ជា​មួយ​នឹង​ជន​ទុច្ចរិត+

      រួម​ជា​មួយ​នឹង​អ្នក​មាន​ដែរ ទោះ​ជា​គាត់​មិន​បាន​ធ្វើ​ខុស​ក្ដី។+

      គ្មាន​ពាក្យ​បោក​បញ្ឆោត​ណា​មួយ​ចេញ​ពី​មាត់​គាត់​ឡើយ។+

  • កូរិនថូសទី១ ១៥:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ព្រោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​អំពី​សេចក្ដី​ដ៏​សំខាន់​បំផុត ជា​សេចក្ដី​ដែល​ខ្ញុំ​ក៏​បាន​ទទួល​ដែរ គឺ​ថា​គ្រិស្ត​បាន​ស្លាប់​ដើម្បី​លោះ​យើង​ពី​ភាព​ខុស​ឆ្គង*ស្រប​ទៅ​តាម​បទ​គម្ពីរ+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក