បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យ៉ូហាន ១:១២, ១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ក៏​ប៉ុន្តែ ចំពោះ​អស់​អ្នក​ណា​ដែល​បាន​ទទួល​លោក នោះ​លោក​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ពួក​គេ​ទៅ​ជា​កូន​របស់​ព្រះ+ ពី​ព្រោះ​ពួក​គេ​មាន​ជំនឿ​លើ​នាម​របស់​លោក+ ១៣ ហើយ​ពួក​គេ​មិន​មែន​កើត​មក​ពី​សាច់​ឈាម​ឡើយ ក៏​មិន​បាន​កើត​មក​ដោយ​សារ​បំណង​ប្រាថ្នា​របស់​ឪពុក​ជា​មនុស្ស​ដែរ។ ប៉ុន្តែ ពួក​គេ​បាន​កើត​មក​ពី​ព្រះ​វិញ។+

  • ពេត្រុសទី១ ១:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ សូម​សរសើរ​លោក​ដែល​ជា​ព្រះ​និង​ជា​បិតា​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​របស់​យើង ព្រោះ​ដោយ​សេចក្ដី​មេត្តា​ករុណា​ដ៏​ជ្រាល​ជ្រៅ​របស់​លោក លោក​បានធ្វើឲ្យ​យើង​កើត​ជា​ថ្មី+ ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដែល​ស្ថិត​ស្ថេរ+ តាម​រយៈការ​ប្រោស​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ+

  • ពេត្រុសទី១ ១:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រូវ​ធ្វើ​ឲ្យ​កើត​ជា​ថ្មី+ មិន​មែន​ដោយ​ពូជ​ដែល​អាច​ខូច​ទៅ​នោះ​ទេ តែ​ដោយ​ពូជ*ដែល​មិន​អាច​ខូច+ តាម​រយៈ​បណ្ដាំ​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ជា​ដរាប។+

  • យ៉ូហានទី១ ៣:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ អ្នក​នោះ​មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឡើយ+ ពីព្រោះ​ពូជ*របស់​ព្រះ​នៅ​ជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​មិន​អាច​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​បាន​ឡើយ ពី​ព្រោះ​អ្នក​នោះ​បាន​កើត​មក​ពី​ព្រះ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក