-
កូរិនថូសទី២ ៥:១៨, ១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ប៉ុន្តែ អ្វីៗទាំងអស់មកពីព្រះ ដែលបានផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងលោកតាមរយៈគ្រិស្ត+ ហើយព្រះបានប្រគល់កិច្ចបម្រើខាងការផ្សះផ្សាឲ្យយើង+ ១៩ ពោលគឺការប្រកាសថា ព្រះបានផ្សះផ្សាជាមួយនឹងពិភពលោកតាមរយៈគ្រិស្ត+ ហើយមិនបានផ្ដន្ទាទោសពួកគេដោយសារកំហុសរបស់ពួកគេឡើយ+ តែលោកបានប្រគល់ឲ្យយើងនូវដំណឹងអំពីការផ្សះផ្សា។+
-
-
យ៉ូហានទី១ ២:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ កូនៗអើយ! ខ្ញុំសរសេររឿងទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នកធ្វើខុសអ្វីមួយឡើយ។ ក៏ប៉ុន្តែ ប្រសិនបើមានអ្នកណាភ្លាត់ធ្វើខុសអ្វីមួយ នោះលោកយេស៊ូគ្រិស្ត+ដែលនៅជាមួយនឹងបិតានៅស្ថានសួគ៌និងជាអ្នកសុចរិត+ នឹងជួយយើង។ ២ លោកបានធ្វើជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងព្រះ+ ហើយលោះយើងពីការខុសឆ្គង+ មិនគ្រាន់តែការខុសឆ្គងរបស់យើងប៉ុណ្ណោះទេ តែការខុសឆ្គងរបស់មនុស្សក្នុងពិភពលោកទាំងមូលដែរ។+
-