-
សកម្មភាព ១៨:២៤, ២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ អ្នកក្រុងអាឡិចសង់ទ្រាម្នាក់ឈ្មោះអាប៉ូឡុស+ ដែលជាជនជាតិយូដា និងជាអ្នកដែលប្រសប់និយាយ ក៏មកដល់ក្រុងអេភេសូរ គាត់ជាអ្នកដែលស្គាល់បទគម្ពីរច្បាស់។ ២៥ បុរសនេះបានត្រូវបង្រៀន*អំពីផ្លូវរបស់ព្រះយេហូវ៉ា* ហើយដោយសារឫទ្ធានុភាពរបស់ព្រះ គាត់មានចិត្តខ្នះខ្នែងដោយក្ដីរំភើប ក៏បាននិយាយនិងបង្រៀនយ៉ាងត្រឹមត្រូវអំពីលោកយេស៊ូ ប៉ុន្តែគាត់ស្គាល់តែការជ្រមុជទឹករបស់យ៉ូហានប៉ុណ្ណោះ។
-