បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt យ៉ូហានទី៣ ១-១៤
  • យ៉ូហានទី៣

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ូហានទី៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
យ៉ូហានទី៣

សំបុត្រ​ទី​៣​របស់​យ៉ូហាន

១ ពី​ខ្ញុំ​ជា​បុរស​ចាស់​ទុំ* ជូន​ចំពោះ​កៃយុស​ជា​ទី​ស្រឡាញ់ ដែល​ខ្ញុំ​ស្រឡាញ់​យ៉ាង​ស្មោះ។

២ មិត្ត​ជា​ទី​ស្រឡាញ់​អើយ! ខ្ញុំ​អធិដ្ឋាន​សុំ​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ និង​សេចក្ដី​ចម្រើន​គ្រប់​ប្រការ ដូច​អ្នក​កំពុង​មាន​ឥឡូវ​នេះ ៣ ពី​ព្រោះ​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់ ពេល​ដែល​មាន​បង​ប្អូន​មក​បញ្ជាក់​ប្រាប់​ថា អ្នក​បាន​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត ហើយ​នៅ​តែ​បន្ត​រស់​នៅ​ស្រប​តាម​សេចក្ដី​ពិត។+ ៤ គ្មាន​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ*ជាង​ការ​ទទួល​ដំណឹង​ថា កូន​ៗ​របស់​ខ្ញុំ​កំពុង​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​ទេ។+

៥ មិត្ត​ជា​ទី​ស្រឡាញ់​អើយ! ពេល​ណា​ក៏​ដោយ​ដែល​អ្នក​ជួយ​បង​ប្អូន ជា​ពិសេស​បង​ប្អូន​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់ នោះ​អ្នក​កំពុង​បង្ហាញ​សេចក្ដី​ស្មោះ​ត្រង់​ហើយ។+ ៦ បង​ប្អូន​ទាំង​នោះ​បាន​លើក​បញ្ជាក់​ប្រាប់​ក្រុម​ជំនុំ​អំពី​សេចក្ដី​ស្រឡាញ់​របស់អ្នក។ កាល​ណា​ពួក​គាត់​ចេញ​ដំណើរ​ទៅ សូម​ផ្គត់​ផ្គង់​ពួក​គាត់​ឲ្យ​សម​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ។+ ៧ ពី​ព្រោះ​ពួក​គាត់​បាន​ចេញ​ទៅ​ដើម្បី​នាម​របស់​ព្រះ ដោយ​មិន​ទទួល​យក​អ្វី+ពី​អ្នក​ដទៃ*ឡើយ។ ៨ ដូច្នេះ យើង​មាន​កាតព្វកិច្ច​ទទួល​ស្វាគមន៍​បង​ប្អូន​ទាំង​នោះ​យ៉ាង​រាក់​ទាក់+ ដើម្បី​យើង​អាច​ធ្វើ​ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ពួក​គាត់​ក្នុង​សេចក្ដី​ពិត។+

៩ ពី​មុន​ខ្ញុំ​បាន​សរសេរ​ទៅ​កាន់​ក្រុម​ជំនុំ ប៉ុន្តែ​ឌីអូត្រែប​ដែល​ចូល​ចិត្ត​ធ្វើ​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​ក្រុម​ជំនុំ+ គាត់​មិន​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​សរសេរ​ទេ។+ ១០ ម្ល៉ោះ​ហើយ បើ​ខ្ញុំ​ទៅ​ទី​នោះ ខ្ញុំ​នឹង​លើក​រឿង​ដែល​គាត់​កំពុង​ធ្វើ គឺ​រឿង​ដែល​គាត់​ដើរ​និយាយ​អាក្រក់​អំពី​យើង។+ ប៉ុណ្ណឹង​ហើយ​គាត់​នៅ​តែ​មិន​ស្កប់​ចិត្ត​ទៀត គាត់​មិន​ព្រម​ទទួល​ស្វាគមន៍​បង​ប្អូន​ទេ+ ហើយ​បើ​មាន​អ្នក​ណា​ចង់​ទទួល​ស្វាគមន៍​បង​ប្អូន​ទាំង​នោះ គាត់​ថែម​ទាំង​ព្យាយាម​រា​រាំង ហើយ​ខំ​បណ្ដេញ​អ្នក​នោះ​ចេញ​ពី​ក្រុម​ជំនុំ​ទៀត​ផង។

១១ មិត្ត​ជា​ទី​ស្រឡាញ់​អើយ! ចូរ​យក​តម្រាប់​គំរូ​ល្អ មិន​មែន​គំរូ​អាក្រក់​ឡើយ។+ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ល្អ អ្នក​នោះ​មក​ពី​ព្រះ។+ ប៉ុន្តែ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​មិន​បាន​ឃើញ​ព្រះ​ទេ។+ ១២ បង​ប្អូន​ទាំង​នោះ​បាន​និយាយ​សរសើរ​អំពី​ដេមេទ្រាស ហើយ​ការ​ប្រព្រឹត្ត​របស់​គាត់​ក៏​បាន​បញ្ជាក់​អំពី​ខ្លួន​គាត់​ដែរ។ តាម​ពិត យើង​ក៏​បាន​បញ្ជាក់​អំពី​គាត់​ដែរ ហើយ​អ្នក​ដឹង​ថា​សេចក្ដី​បញ្ជាក់​របស់​យើង​គឺ​ជា​ការ​ពិត។

១៣ មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​ចង់​ប្រាប់​អ្នក។ ប៉ុន្តែ ខ្ញុំ​មិន​ចង់​សរសេរ​នៅ​ក្នុង​សំបុត្រ​ទេ ១៤ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​សង្ឃឹម​ថា​នឹង​ជួប​អ្នក​ឆាប់​ៗ​ខាង​មុខ​នេះ ហើយ​យើង​អាច​និយាយ​គ្នា​ដោយ​ផ្ទាល់​មាត់។

សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ។

មិត្ត​ទាំង​ឡាយ​នៅ​ទី​នេះ​ផ្ដាំ​សួរ​សុខ​ទុក្ខ ហើយ​ខ្ញុំ​ក៏​ផ្ដាំ​សួរ​សុខ​ទុក្ខ​មិត្ត​ម្នាក់​ៗ​នៅ​ទី​នោះ​ដែរ។

ឬ​«​បុរសវ័យចាស់​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​គុណ​»​

ន័យ​ត្រង់​«​ជន​ជាតិ​ដទៃ​»។ ទំនង​ជា​សំដៅ​លើ​អស់​អ្នក​ដែល​មិន​មែន​ជា​ជនជាតិ​យូដា ហើយ​មិន​ជឿ​លើ​គ្រិស្ត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក