ការបើកបង្ហាញចំពោះយ៉ូហាន
១ ការបើកបង្ហាញដោយលោកយេស៊ូគ្រិស្ត ជាអ្វីដែលព្រះបានផ្ដល់ឲ្យលោក+ ដើម្បីបង្ហាញពួកខ្ញុំបម្រើរបស់លោក+ឲ្យឃើញអ្វីដែលត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ លោកយេស៊ូបានចាត់ទេវតារបស់លោក ហើយតាមរយៈទេវតានោះ លោកប្រើនិមិត្តរូបដើម្បីបើកបង្ហាញការទាំងនោះដល់យ៉ូហានជាខ្ញុំបម្រើរបស់លោក+ ២ ដែលបានធ្វើជាសាក្សីបញ្ជាក់អំពីបណ្ដាំរបស់ព្រះ និងអំពីសក្ខីភាពរបស់លោកយេស៊ូគ្រិស្ត គឺគាត់បានបញ្ជាក់អំពីអ្វីៗទាំងអស់ដែលគាត់ឃើញ។ ៣ អ្នកណាដែលអានទំនាយនេះឲ្យអ្នកឯទៀតស្ដាប់ និងអ្នកណាដែលឮ រួចប្រព្រឹត្តតាមអ្វីដែលបានត្រូវសរសេរក្នុងទំនាយនេះ អ្នកទាំងនោះមានសុភមង្គលហើយ+ ពីព្រោះពេលកំណត់គឺជិតដល់ហើយ។
៤ ពីខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំង៧+នៅខេត្តអាស៊ី៖*
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់ និងសេចក្ដីសុខសាន្តពី«លោកដែលមានជីវិតរស់នៅកាលពីមុន ដែលមានជីវិតរស់នៅឥឡូវនេះ ហើយដែលនឹងមកដល់»+ ព្រមទាំងពីឫទ្ធានុភាពទាំង៧+ដែលនៅមុខបល្ល័ង្ករបស់លោក ៥ ហើយពីលោកយេស៊ូគ្រិស្ត ដែលជា«សាក្សីដ៏ស្មោះត្រង់»+ ជា«បុត្រច្បងនិងជាអ្នកដែលបានរស់ពីស្លាប់ឡើងវិញមុនគេ»+ និងជា«អ្នកគ្រប់គ្រងលើស្ដេចទាំងឡាយនៅផែនដី»។+
លោកស្រឡាញ់យើង+ ហើយបានរំដោះយើងពីភាពខុសឆ្គង*របស់យើងតាមរយៈឈាមរបស់លោកផ្ទាល់។+ ៦ រួចលោកធ្វើឲ្យយើងទៅជាស្ដេច*+និងជាសង្ឃ+របស់ព្រះដែលជាបិតារបស់លោក។ សូមឲ្យលោកបានប្រកបដោយសិរីរុងរឿង និងកម្លាំងខ្លាំងក្លាជារៀងរហូត។ អាមេន។
៧ មើល! លោកនឹងមកជាមួយនឹងពពក+ ហើយភ្នែកមនុស្សទាំងអស់នឹងឃើញលោក រួមទាំងពួកអ្នកដែលបានចាក់លោក។ កុលសម្ព័ន្ធទាំងអស់នៅផែនដីនឹងគក់ទ្រូងដោយក្ដីទុក្ខព្រួយ ព្រោះតែលោក។+ មែនហើយ អាមេន។
៨ ព្រះយេហូវ៉ា*ដែលជាព្រះ មានប្រសាសន៍ថា៖ «ខ្ញុំជាអាលផានិងអូមេហ្គា*+ ជាអ្នកដែលមានជីវិតរស់នៅកាលពីមុន ដែលមានជីវិតរស់នៅឥឡូវនេះ ហើយដែលនឹងមកដល់ និងជាអ្នកដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។+
៩ ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នានិងជាអ្នករួមចំណែកជាមួយនឹងអ្នករាល់គ្នាក្នុងសេចក្ដីវេទនា+ ក្នុងរាជាណាចក្រ+ និងក្នុងការស៊ូទ្រាំ+ ព្រោះយើងជាអ្នកកាន់តាមលោកយេស៊ូ។+ ខ្ញុំបាននៅកោះហៅថាប៉ាត់ម៉ុស ដោយសារខ្ញុំនិយាយអំពីព្រះនិងធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ។ ១០ ដោយឥទ្ធិពលនៃឫទ្ធានុភាពរបស់ព្រះ ខ្ញុំបាននៅក្នុងថ្ងៃរបស់លោកម្ចាស់ ហើយនៅខាងក្រោយខ្ញុំ ខ្ញុំឮសំឡេងមួយលាន់ឮយ៉ាងខ្លាំង ដូចសំឡេងត្រែ។ ១១ សំឡេងនោះបន្លឺឡើងថា៖ «អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងរមូរមួយ ហើយផ្ញើទៅក្រុមជំនុំទាំង៧គឺ ក្រុមជំនុំនៅក្រុងអេភេសូរ+ ក្រុងស្មៀរណា+ ក្រុងពើកាម៉ុម+ ក្រុងធាទេរ៉ា+ ក្រុងសាដេស+ ក្រុងភីឡាដិលភា+ និងក្រុងឡៅឌីសេ»។+
១២ ខ្ញុំក៏បែរទៅរកសំឡេងដែលកំពុងបន្លឺមកកាន់ខ្ញុំ ហើយខ្ញុំឃើញជើងចង្កៀងមាស៧។+ ១៣ នៅកណ្ដាលជើងចង្កៀងទាំងនោះ ខ្ញុំឃើញមនុស្សម្នាក់ដូចកូនមនុស្ស+ ដែលមានសម្លៀកបំពាក់វែងដល់ជើង ហើយមានខ្សែក្រវាត់មាសក្រវាត់នៅដើមទ្រូង។ ១៤ ម្យ៉ាងទៀត សក់ក្បាលរបស់លោកសស្គុសដូចរោមចៀម ឯភ្នែករបស់លោកដូចអណ្ដាតភ្លើង+ ១៥ ជើងរបស់លោកដូចស្ពាន់សុទ្ធ+ដែលកំពុងភ្លឺក្នុងឡ ហើយសំឡេងលោកដូចសន្ធឹកទឹកហូរ។ ១៦ លោកមានផ្កាយ៧នៅក្នុងដៃស្ដាំរបស់លោក+ ហើយមានដាវវែងមួយយ៉ាងមុតដែលមានមុខពីរ+ចេញពីមាត់របស់លោក ឯមុខរបស់លោកភ្លឺដូចថ្ងៃពេលដែលកំពុងពេញកម្ដៅ។+ ១៧ ពេលដែលខ្ញុំឃើញលោក ខ្ញុំដួលនៅក្បែរជើងរបស់លោក ដូចមនុស្សស្លាប់។
រួចលោកដាក់ដៃស្ដាំលើខ្ញុំ ហើយមានប្រសាសន៍ថា«កុំខ្លាចឡើយ។ ខ្ញុំជាអ្នកមុនបង្អស់+ និងជាអ្នកក្រោយបង្អស់+ ១៨ ហើយជាអ្នកដែលមានជីវិតរស់នៅ។+ ខ្ញុំបានស្លាប់+ តែមើល! ខ្ញុំរស់ជារៀងរហូត+ ហើយខ្ញុំមានកូនសោនៃសេចក្ដីស្លាប់និងកូនសោនៃផ្នូរ។*+ ១៩ ដូច្នេះ ចូរសរសេរអ្វីៗដែលអ្នកបានឃើញ អ្វីៗដែលកំពុងកើតឡើង និងអ្វីៗដែលនឹងកើតឡើងបន្ទាប់ពីនេះ។ ២០ ចំណែកអាថ៌កំបាំងដ៏ពិសិដ្ឋអំពីផ្កាយ៧ដែលអ្នកបានឃើញនៅក្នុងដៃស្ដាំរបស់ខ្ញុំ និងអំពីជើងចង្កៀងមាស៧នោះគឺ ផ្កាយទាំង៧តំណាងពួកទេវតានៃក្រុមជំនុំទាំង៧ ហើយជើងចង្កៀងទាំង៧តំណាងក្រុមជំនុំទាំង៧។+
២ «ចូរសរសេរទៅកាន់ទេវតា+នៃក្រុមជំនុំនៅក្រុងអេភេសូរ+ថា៖ លោកដែលកាន់ផ្កាយទាំង៧នៅក្នុងដៃស្ដាំ ហើយដែលដើរនៅកណ្ដាលជើងចង្កៀងមាសទាំង៧ មានប្រសាសន៍ដូចតទៅនេះថា៖+ ២ ‹ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក ក៏ដឹងថាអ្នកធ្វើការនឿយហត់ ហើយខ្ញុំស្គាល់ការស៊ូទ្រាំរបស់អ្នក ក៏ដឹងថាអ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ។ ខ្ញុំដឹងថាអ្នកបានល្បងលពួកអ្នកដែលអះអាងថាពួកគេជាសាវ័ក*+ តែតាមពិតពួកគេមិនមែនជាសាវ័កទេ ហើយអ្នកបានឃើញថាពួកគេជាអ្នកភូតភរ។ ៣ ម្យ៉ាងទៀត អ្នកកំពុងបង្ហាញការស៊ូទ្រាំ ក៏បានទ្រាំការលំបាកជាច្រើនដើម្បីឈ្មោះរបស់ខ្ញុំ+ ហើយមិនបានអស់កម្លាំងចិត្តឡើយ។+ ៤ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយ គឺអ្នកបានបាត់បង់សេចក្ដីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូង។
៥ «‹ដូច្នេះ ចូរនឹកឃើញនូវអ្វីដែលអ្នកបានបាត់បង់ ហើយចូរប្រែចិត្ត+ រួចប្រព្រឹត្តដូចដើមដំបូងវិញ។ ពុំនោះសោត ខ្ញុំនឹងមកឯអ្នក ហើយដកជើងចង្កៀងរបស់អ្នក+ចេញ បើអ្នកមិនប្រែចិត្ត។+ ៦ ប៉ុន្តែ អ្នកនៅមានលក្ខណៈល្អមួយ គឺអ្នកស្អប់ការប្រព្រឹត្តរបស់និកាយនីកុឡាស+ ដូចខ្ញុំស្អប់ដែរ។ ៧ ចូរឲ្យអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោក៖+ ខ្ញុំនឹងអនុញ្ញាតឲ្យអ្នកណាដែលឈ្នះ+ បរិភោគផ្លែពីដើមឈើដែលផ្ដល់ជីវិត+ ដែលនៅក្នុងសួនឧទ្យានរបស់ព្រះ›។
៨ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងស្មៀរណាថា៖ លោកដែល‹ជាអ្នកមុនបង្អស់និងជាអ្នកក្រោយបង្អស់›+ដែលបានស្លាប់ ហើយរស់ឡើងវិញ មានប្រសាសន៍ដូចតទៅនេះថា៖+ ៩ ‹ខ្ញុំស្គាល់សេចក្ដីវេទនានិងភាពក្រីក្ររបស់អ្នក តែតាមពិតអ្នកជាអ្នកមាន។+ ខ្ញុំក៏ដឹងអំពីការជេរប្រមាថរបស់ពួកអ្នកដែលអះអាងថាពួកគេជាជនជាតិយូដា តែតាមពិតពួកគេមិនមែនជាជនជាតិយូដាទេ គឺជាបក្សពួករបស់សាថាន*វិញ។+ ១០ កុំខ្លាចទុក្ខលំបាកដែលអ្នករាល់គ្នានឹងជួបប្រទះឡើយ។+ មើល! មេកំណាច*នឹងបោះអ្នករាល់គ្នាខ្លះទៅក្នុងគុកម្ដងហើយម្ដងទៀត ដើម្បីឲ្យអ្នករាល់គ្នាទទួលការល្បងលយ៉ាងពេញលេញ និងដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីវេទនាអស់១០ថ្ងៃ។ ចូររក្សាសេចក្ដីស្មោះត្រង់រហូតដល់ស្លាប់ ហើយខ្ញុំនឹងឲ្យមកុដនៃជីវិតដល់អ្នករាល់គ្នា។+ ១១ ចូរអ្នកដែលមានត្រចៀក ស្ដាប់+អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោក៖ អ្នកណាដែលឈ្នះ+នឹងមិនឆ្លងកាត់សេចក្ដីស្លាប់ទី២សោះឡើយ›។+
១២ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងពើកាម៉ុមថា៖ លោកដែលមានដាវវែងមួយយ៉ាងមុតដែលមានមុខពីរ មានប្រសាសន៍ដូចតទៅនេះថា៖+ ១៣ ‹ខ្ញុំដឹងថាអ្នកអាស្រ័យនៅកន្លែងណា គឺនៅកន្លែងដែលមានបល្ល័ង្ករបស់សាថាន។ ទោះជាយ៉ាងនោះក៏ដោយ អ្នកមិនបានបដិសេធថាមិនជឿខ្ញុំទេ+ តែអ្នកបានកាន់ខ្ជាប់តាមឈ្មោះរបស់ខ្ញុំរហូត។+ អ្នកបានធ្វើដូច្នេះនៅសម័យអាន់ទីប៉ាស គឺពេលដែលអាន់ទីប៉ាសជាសាក្សីស្មោះត្រង់របស់ខ្ញុំ+ បានត្រូវគេសម្លាប់+នៅក្នុងក្រុងរបស់អ្នករាល់គ្នា ជាកន្លែងដែលសាថានអាស្រ័យនៅ។
១៤ «‹ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយចំនួន គឺនៅទីនោះក្នុងចំណោមអ្នក មានមនុស្សខ្លះកាន់ខ្ជាប់តាមសេចក្ដីបង្រៀនរបស់បាឡាម+ ដែលជាអ្នកបង្រៀនបាឡាក់+ឲ្យទាក់ទាញពួកកូនអ៊ីស្រាអែលឲ្យធ្វើអំពើខុសឆ្គង គឺឲ្យបរិភោគអ្វីដែលបានត្រូវបូជាដល់រូបព្រះ និងឲ្យធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។*+ ១៥ នៅទីនោះ ក៏មានមនុស្សដែលកាន់ខ្ជាប់តាមសេចក្ដីបង្រៀនរបស់និកាយនីកុឡាសដែរ។+ ១៦ ដូច្នេះ ចូរប្រែចិត្តចុះ។ ពុំនោះសោត ខ្ញុំនឹងមកឯអ្នកយ៉ាងឆាប់ រួចច្បាំងនឹងអ្នកទាំងនោះដោយដាវវែងដែលចេញពីមាត់របស់ខ្ញុំ។+
១៧ «‹ចូរឲ្យអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយដោយឫទ្ធានុភាពរបស់លោក៖+ ខ្ញុំនឹងឲ្យម៉ាណាខ្លះ+ដែលលាក់កំបាំងដល់អ្នកណាដែលឈ្នះ+ ក៏នឹងឲ្យថ្មពណ៌សមួយដែរ ហើយនៅលើថ្មនោះ ឈ្មោះថ្មីមួយបានត្រូវសរសេរ ជាឈ្មោះដែលគ្មានអ្នកណាស្គាល់ទេ ក្រៅពីអ្នកដែលទទួលថ្មនោះ›។
១៨ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងធាទេរ៉ា+ថា៖ បុត្រព្រះដែលមានភ្នែកដូចអណ្ដាតភ្លើង+ ហើយមានជើងដូចស្ពាន់សុទ្ធ+ មានប្រសាសន៍ដូចតទៅនេះថា៖ ១៩ ‹ខ្ញុំស្គាល់ការប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ កិច្ចបម្រើ និងការស៊ូទ្រាំរបស់អ្នក ក៏ដឹងថាការប្រព្រឹត្តរបស់អ្នកឥឡូវនេះ គឺល្អប្រសើរជាងការប្រព្រឹត្តរបស់អ្នកកាលពីមុន។
២០ «‹ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយ គឺអ្នកប្រណីដល់យេសិបិល+ ជាស្ត្រីដែលអះអាងថាខ្លួនជាអ្នកប្រកាសទំនាយ ហើយដែលបង្រៀននិងបំភាន់ពួកខ្ញុំបម្រើរបស់ខ្ញុំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ និងឲ្យបរិភោគអ្វីដែលបានត្រូវបូជាដល់រូបព្រះ។ ២១ ខ្ញុំបានទុកពេលឲ្យនាងប្រែចិត្ត តែនាងមិនព្រមប្រែចិត្តពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*របស់នាងទេ។ ២២ មើល! ខ្ញុំហៀបនឹងធ្វើឲ្យនាងឈឺងើបមិនរួច ហើយធ្វើឲ្យអ្នកដែលផិតក្បត់ជាមួយនឹងនាងមានសេចក្ដីវេទនាជាខ្លាំង បើពួកគេមិនប្រែចិត្តពីការប្រព្រឹត្តដែលដូចការប្រព្រឹត្តរបស់នាងទេ។ ២៣ ខ្ញុំនឹងប្រហារជីវិតកូនរបស់នាងដោយជំងឺដែលនាំឲ្យស្លាប់ ដើម្បីឲ្យក្រុមជំនុំទាំងឡាយដឹងថា ខ្ញុំជាអ្នកដែលស្ទង់មើលចិត្តនិងអារម្មណ៍ដែលកប់ជ្រៅ* ហើយនឹងសងដល់អ្នករាល់គ្នាតាមការប្រព្រឹត្តរៀងៗខ្លួន។+
២៤ «‹ក៏ប៉ុន្តែ ចំណែកពួកអ្នកទាំងប៉ុន្មានទៀតនៅក្រុងធាទេរ៉ាដែលមិនកាន់តាមសេចក្ដីបង្រៀនរបស់យេសិបិល គឺពួកអ្នកដែលមិនដឹងសោះអំពីអ្វីដែលគេហៅថា«សេចក្ដីជ្រាលជ្រៅរបស់សាថាន»+ ខ្ញុំប្រាប់ថា៖ ខ្ញុំមិនបន្ថែមបន្ទុកលើអ្នករាល់គ្នាឡើយ។ ២៥ ទោះជាយ៉ាងនោះក៏ដោយ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នករាល់គ្នាមាន រហូតដល់ខ្ញុំមក។+ ២៦ ឯអ្នកណាដែលឈ្នះ ហើយធ្វើតាមការប្រព្រឹត្តរបស់ខ្ញុំរហូតដល់ទីបញ្ចប់ ខ្ញុំនឹងឲ្យអ្នកនោះមានអំណាចលើប្រជាជាតិទាំងឡាយ+ ២៧ ដូចអំណាចដែលខ្ញុំបានទទួលពីបិតារបស់ខ្ញុំ ហើយអ្នកនោះនឹងឃ្វាលបណ្ដាជនដោយដំបងដែក+ ដើម្បីធ្វើឲ្យពួកគេបែកខ្ចាយដូចភាជនៈដី។ ២៨ រួចខ្ញុំនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ។+ ២៩ ចូរឲ្យអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយដោយឫទ្ធានុភាពរបស់លោក›។
៣ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងសាដេសថា៖ លោកដែលមានឫទ្ធានុភាពទាំង៧របស់ព្រះ+និងមានផ្កាយទាំង៧+ មានប្រសាសន៍ដូចតទៅនេះថា៖ ‹ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក ហើយដឹងថាអ្នកមានឈ្មោះ*ថា ជាអ្នករស់រានមានជីវិត តែអ្នកបានស្លាប់ហើយ។+ ២ ចូរប្រុងប្រយ័ត្ន+ ហើយពង្រឹងកម្លាំងដល់អ្វីៗដែលនៅសល់ហៀបនឹងស្លាប់ ព្រោះខ្ញុំឃើញថាអ្នកមិនបានធ្វើអ្វីគ្រប់យ៉ាងតាមដែលព្រះរបស់ខ្ញុំចង់ឲ្យអ្នកធ្វើទេ។ ៣ ដូច្នេះ ចូរចាំជាប់នូវអ្វីដែលអ្នកបានទទួលនិងអ្វីដែលអ្នកបានឮ ហើយចូរកាន់ខ្ជាប់តាមសេចក្ដីនោះ ព្រមទាំងប្រែចិត្ត។+ ប្រសិនបើអ្នកមិនភ្ញាក់ខ្លួនទេ ខ្ញុំប្រាកដជានឹងមកដូចចោរ+ ហើយអ្នកនឹងមិនដឹងទាល់តែសោះថា ខ្ញុំនឹងមកនៅពេលណាឡើយ។+
៤ «‹ទោះជាយ៉ាងនោះក៏ដោយ មានមនុស្សខ្លះនៅក្រុងសាដេស ដែលមិនបានធ្វើឲ្យសម្លៀកបំពាក់ក្រៅរបស់ខ្លួនសៅហ្មងឡើយ+ ហើយអ្នកទាំងនោះនឹងដើរជាមួយនឹងខ្ញុំដោយមានសម្លៀកបំពាក់ស+ ពីព្រោះពួកគេសមនឹងធ្វើដូច្នេះ។ ៥ អ្នកណាដែលឈ្នះ+ អ្នកនោះនឹងបានសម្លៀកបំពាក់ស+ ហើយខ្ញុំនឹងមិនលុបឈ្មោះរបស់អ្នកនោះចេញពីសៀវភៅជីវិតឡើយ+ តែខ្ញុំនឹងទទួលស្គាល់ឈ្មោះរបស់អ្នកនោះនៅមុខបិតារបស់ខ្ញុំ និងនៅមុខបណ្ដាទេវតារបស់លោក។+ ៦ ចូរអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោក›។
៧ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងភីឡាដិលភាថា៖ លោកដែលបរិសុទ្ធ+ ដែលពិតប្រាកដ+ ដែលមានកូនសោរបស់ដាវីឌ+ និងជាលោកដែលបើកហើយគ្មានអ្នកណាអាចបិទបាន ក៏ជាលោកដែលបិទហើយគ្មានអ្នកណាអាចបើកបាន មានប្រសាសន៍ដូចតទៅនេះថា៖ ៨ ‹ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក (មើល! ខ្ញុំបានបើកទ្វារមួយនៅមុខអ្នក+ ដែលគ្មានអ្នកណាអាចបិទបានឡើយ)។ ខ្ញុំដឹងថាអ្នកមានកម្លាំងបន្តិចបន្តួច ក៏បានកាន់តាមពាក្យរបស់ខ្ញុំ ហើយមិនបានក្បត់ខ្ញុំ*ទេ។ ៩ ចំណែកពួកអ្នកពីបក្សពួក*របស់សាថាន* ពួកគេនិយាយថាពួកគេជាជនជាតិយូដា តែតាមពិតមិនមែនជាជនជាតិយូដាទេ+ គឺពួកគេនិយាយកុហក។ ប៉ុន្តែ ខ្ញុំនឹងធ្វើឲ្យពួកគេមកក្រាបគោរពនៅជិតជើងរបស់អ្នក ថែមទាំងធ្វើឲ្យពួកគេដឹងថាខ្ញុំស្រឡាញ់អ្នកទៀតផង។ ១០ ដោយសារអ្នកបានកាន់តាមអ្វីដែលអ្នកបានឮស្ដីអំពីការស៊ូទ្រាំរបស់ខ្ញុំ*+ នោះខ្ញុំនឹងរក្សាការពារអ្នកនៅគ្រាល្បងល+ ដែលនឹងកើតឡើងពេញផែនដីទាំងមូល ដើម្បីល្បងលពួកអ្នកដែលអាស្រ័យនៅផែនដី។ ១១ ខ្ញុំនឹងមកយ៉ាងឆាប់។+ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នកមាន ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់អ្នក។+
១២ «‹ខ្ញុំនឹងធ្វើឲ្យអ្នកណាដែលឈ្នះ ទៅជាសសរមួយក្នុងវិហាររបស់ព្រះនៃខ្ញុំ ហើយអ្នកនោះនឹងមិនចេញទៅវិញឡើយ។ នៅលើអ្នកនោះ ខ្ញុំនឹងសរសេរនាមរបស់ព្រះនៃខ្ញុំ+ និងឈ្មោះនៃក្រុងរបស់ព្រះនៃខ្ញុំ ពោលគឺក្រុងយេរូសាឡិមថ្មី+ ដែលចុះមកពីព្រះនៃខ្ញុំនៅស្ថានសួគ៌ ហើយខ្ញុំក៏នឹងសរសេរឈ្មោះថ្មីរបស់ខ្ញុំនៅលើអ្នកនោះដែរ។+ ១៣ ចូរអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោក›។
១៤ «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងឡៅឌីសេ+ថា៖ លោកដែលជាអាមេន+ ជាសាក្សី+ស្មោះត្រង់និងពិតត្រង់+ និងជាអ្នកដំបូងបង្អស់ដែលព្រះបានបង្កើត មានប្រសាសន៍ដូចតទៅនេះថា៖+ ១៥ ‹ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក អ្នកគឺមិនត្រជាក់ ហើយក៏មិនក្ដៅដែរ។ ខ្ញុំចង់ឲ្យអ្នកត្រជាក់ ឬក៏ក្ដៅ។ ១៦ ដូច្នេះ ដោយសារអ្នកក្ដៅឧណ្ហៗ មិនត្រជាក់+ហើយក៏មិនក្ដៅ+ នោះខ្ញុំនឹងខ្ជាក់អ្នកចេញពីមាត់ខ្ញុំ។ ១៧ ពីព្រោះអ្នកនិយាយថា៖ «ខ្ញុំជាអ្នកមាន+ ក៏មានទ្រព្យសម្បត្តិបរិបូរ ហើយខ្ញុំមិនត្រូវការអ្វីសោះ» តែអ្នកមិនដឹងថាអ្នកមានទុក្ខវេទនា គួរឲ្យអាណិត ក្រីក្រ ងងឹតភ្នែក និងនៅអាក្រាតទេ ១៨ ខ្ញុំទូន្មានអ្នកឲ្យទិញមាសពីខ្ញុំ ជាមាសដែលបានត្រូវសម្រាំងដោយភ្លើងដើម្បីឲ្យអ្នកទៅជាអ្នកមាន ហើយឲ្យទិញសម្លៀកបំពាក់ស មកស្លៀកពាក់ ដើម្បីកុំឲ្យអ្នកឯទៀតឃើញអ្នកនៅអាក្រាត រួចអ្នកត្រូវខ្មាសគេ។+ ចូរទិញថ្នាំលាបភ្នែកដែរ+ ដើម្បីអ្នកអាចមើលឃើញ។+
១៩ «‹ខ្ញុំកែតម្រង់ ហើយប្រដៅអស់អ្នកដែលខ្ញុំស្រឡាញ់។+ ដូច្នេះ ចូរមានចិត្តខ្នះខ្នែង ហើយប្រែចិត្តចុះ។+ ២០ មើល! ខ្ញុំកំពុងឈរគោះទ្វារ។ ប្រសិនបើអ្នកណាឮសំឡេងខ្ញុំហើយបើកទ្វារ ខ្ញុំនឹងចូលទៅក្នុងផ្ទះរបស់អ្នកនោះ ហើយបរិភោគអាហារល្ងាចជាមួយនឹងអ្នកនោះ ហើយអ្នកនោះនឹងបរិភោគជាមួយនឹងខ្ញុំ។ ២១ ខ្ញុំនឹងអនុញ្ញាតឲ្យអ្នកណាដែលឈ្នះ+ អង្គុយជាមួយនឹងខ្ញុំលើបល្ល័ង្ករបស់ខ្ញុំ+ ដូចខ្ញុំបានឈ្នះហើយអង្គុយ+ជាមួយនឹងបិតារបស់ខ្ញុំលើបល្ល័ង្ករបស់លោកដែរ។ ២២ ចូរឲ្យអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោក›»។
៤ បន្ទាប់ពីការនោះ មើល! ខ្ញុំឃើញទ្វារមួយបើកចំហនៅស្ថានសួគ៌ ហើយសំឡេងដែលខ្ញុំបានឮដំបូង គឺសំឡេងដូចត្រែ បានបន្លឺមកកាន់ខ្ញុំថា៖ «ចូរឡើងមកទីនេះ ហើយខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញនូវអ្វីៗដែលត្រូវកើតឡើង»។ ២ បន្ទាប់ពីការនោះ ឫទ្ធានុភាពបរិសុទ្ធចាប់ផ្ដើមមានឥទ្ធិពលលើខ្ញុំភ្លាម ហើយមើល! មានបល្ល័ង្កមួយនៅស្ថានសួគ៌ ហើយមានអ្នកអង្គុយលើបល្ល័ង្កនោះ។+ ៣ អ្នកដែលអង្គុយលើបល្ល័ង្កនោះមានលក្ខណៈដូចត្បូងយ៉ាស្បា*+ និងត្បូងវិសេសពណ៌ក្រហម ហើយនៅជុំវិញបល្ល័ង្កនោះមានឥន្ទធនូដែលមានលក្ខណៈដូចត្បូងមរកត។+
៤ មានបល្ល័ង្ក២៤ទៀតនៅជុំវិញបល្ល័ង្កនោះ ហើយមានអ្នកចាស់ទុំ២៤នាក់អង្គុយលើបល្ល័ង្កទាំងនោះ។+ អ្នកចាស់ទុំទាំងនោះមានសម្លៀកបំពាក់ពណ៌ស ហើយពាក់មកុដមាសលើក្បាល។ ៥ មិនត្រឹមតែប៉ុណ្ណោះ មានផ្លេកបន្ទោរ+ សំឡេងនិយាយ និងផ្គរលាន់+កំពុងចេញពីបល្ល័ង្កមក ហើយមានចង្កៀងភ្លើង៧ដែលកំពុងឆេះនៅមុខបល្ល័ង្ក ហើយចង្កៀងទាំងនោះជាតំណាងឫទ្ធានុភាពទាំង៧របស់ព្រះ។+ ៦ នៅមុខបល្ល័ង្កមានអ្វីដែលមើលទៅដូចជាសមុទ្រដែលដូចកញ្ចក់+ ថ្លាដូចកែវចរណៃ។
នៅកណ្ដាលបល្ល័ង្កនិងនៅជុំវិញបល្ល័ង្ក មានចេរូប៊ីនបួនរូប+ពេញទៅដោយភ្នែកទាំងមុខទាំងក្រោយ។ ៧ ចេរូប៊ីនទី១គឺដូចសត្វតោ+ ហើយចេរូប៊ីនទី២គឺដូចគោឈ្មោលស្ទាវ+ ឯចេរូប៊ីនទី៣+មានមុខដូចមនុស្ស ហើយចេរូប៊ីនទី៤+គឺដូចឥន្ទ្រីដែលហោះហើរ។+ ៨ ចំណែកចេរូប៊ីនទាំងបួននោះ ពួកគេម្នាក់ៗមានស្លាប៦ ហើយនៅជុំវិញនិងនៅខាងក្រោមស្លាបទាំងនោះមានពេញទៅដោយភ្នែក។+ ចេរូប៊ីនទាំងនោះនិយាយឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ា*+ ជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ដែលមានជីវិតរស់នៅកាលពីមុននិងរស់នៅឥឡូវនេះ ហើយជាព្រះដែលនឹងមក»។+
៩ ពេលណាចេរូប៊ីនទាំងនោះផ្ដល់សិរីរុងរឿង កិត្តិយស និងថ្លែងអំណរគុណដល់លោកដែលអង្គុយលើបល្ល័ង្ក គឺលោកដែលរស់ជារៀងរហូត+ ១០ នោះអ្នកចាស់ទុំ២៤នាក់+លំឱនកាយនៅមុខបល្ល័ង្ក ហើយគោរពប្រណិប័តន៍លោកដែលរស់ជារៀងរហូត ក៏បោះមកុដខ្លួននៅមុខបល្ល័ង្ក ហើយជម្រាបថា៖ ១១ «ព្រះយេហូវ៉ា*ជាព្រះរបស់យើងអើយ លោកសមនឹងទទួលសិរីរុងរឿង+ កិត្តិយស+ និងឫទ្ធានុភាព+ ពីព្រោះលោកបានបង្កើតអ្វីៗទាំងអស់+ ហើយអ្វីៗទាំងអស់នោះបានកើតមក ដោយសារបំណងប្រាថ្នារបស់លោក»។
៥ រួចខ្ញុំឃើញរមូរមួយនៅក្នុងដៃស្ដាំរបស់លោកដែលកំពុងអង្គុយលើបល្ល័ង្ក។+ រមូរនោះមានអក្សរទាំងសងខាង* ហើយបានត្រូវបិទត្រា៧។ ២ រួចមក ខ្ញុំឃើញទេវតាខ្លាំងក្លាមួយរូបប្រកាសដោយសំឡេងយ៉ាងខ្លាំងថា៖ «តើអ្នកណាសមនឹងបកត្រាទាំងនេះ ហើយបើករមូរ?»។ ៣ ប៉ុន្តែ គ្មានអ្នកណាម្នាក់នៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដី អាចបើករមូរនោះមើលបានទេ។ ៤ ខ្ញុំក៏ចាប់ផ្ដើមយំយ៉ាងខ្លាំង ពីព្រោះគ្មានអ្នកណាសមនឹងបើករមូរនោះមើលទេ។ ៥ ប៉ុន្តែ អ្នកចាស់ទុំម្នាក់ប្រាប់ខ្ញុំថា៖ «ឈប់យំទៅ។ មើល! លោកដែលជាតោពីកុលសម្ព័ន្ធយូដា+ និងជាឫស+នៃដាវីឌ+បានឈ្នះ+ ដូច្នេះលោកសមនឹងបកត្រាទាំង៧នោះ ហើយបើករមូរ»។
៦ ខ្ញុំឃើញកូនចៀមមួយ+ដែលមើលទៅដូចជាបានត្រូវសម្លាប់+ កំពុងឈរនៅជិតបល្ល័ង្កនិងនៅកណ្ដាលចេរូប៊ីនទាំងបួននិងពួកអ្នកចាស់ទុំ។+ កូនចៀមនោះមានស្នែង៧និងភ្នែក៧ ហើយភ្នែកទាំងនោះជាតំណាងឫទ្ធានុភាពទាំង៧របស់ព្រះ+ ដែលបានត្រូវចាត់ឲ្យទៅពេញផែនដីទាំងមូល។ ៧ ភ្លាមនោះ កូនចៀមបានទៅយករមូរនោះពីដៃស្ដាំរបស់លោកដែលកំពុងអង្គុយលើបល្ល័ង្ក។+ ៨ ពេលដែលកូនចៀមយករមូរនោះ ចេរូប៊ីន៤រូបនិងពួកអ្នកចាស់ទុំទាំង២៤នាក់+បានលំឱនកាយនៅមុខកូនចៀម ដោយមានពិណនិងចានគោមមាសម្នាក់មួយៗ ហើយចានគោមនោះគឺពេញទៅដោយគ្រឿងក្រអូប (ឯគ្រឿងក្រអូបនោះជាតំណាងសេចក្ដីអធិដ្ឋានរបស់ពួកអ្នកបរិសុទ្ធ)។+ ៩ រួចមក ពួកគាត់ច្រៀងចម្រៀងថ្មីមួយ+ថា៖ «លោកសមនឹងយករមូរនិងបកត្រាទាំងនោះ ពីព្រោះលោកបានត្រូវសម្លាប់ ហើយបានទិញមនុស្សសម្រាប់ព្រះ ជាមនុស្សពីគ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ពូជសាសន៍ និងគ្រប់ប្រជាជាតិ ដោយឈាមរបស់លោក+ ១០ ហើយលោកធ្វើឲ្យពួកគេទៅជារាជាណាចក្រមួយ+និងជាសង្ឃរបស់ព្រះនៃយើង+ ហើយពួកគេនឹងធ្វើជាស្ដេច+គ្រប់គ្រងលើផែនដី»។
១១ ខ្ញុំឃើញ ហើយឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ព្រមទាំងចេរូប៊ីនបួនរូប និងពួកអ្នកចាស់ទុំផងដែរ។ ឯទេវតាទាំងនោះមានចំនួនរាប់ម៉ឺនគុណនឹងរាប់ម៉ឺន ហើយរាប់ពាន់គុណនឹងរាប់ពាន់+ ១២ រួចពួកគេនិយាយដោយសំឡេងយ៉ាងខ្លាំងថា៖ «កូនចៀមដែលបានត្រូវសម្លាប់+ គឺសមនឹងទទួលឫទ្ធានុភាព ទ្រព្យសម្បត្តិ ប្រាជ្ញា កម្លាំងខ្លាំងក្លា កិត្តិយស សិរីរុងរឿង និងពរ»។+
១៣ ខ្ញុំឮអ្វីៗទាំងអស់ដែលមានជីវិតនៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី+ នៅក្នុងសមុទ្រ និងអ្វីៗដែលនៅទីនោះទាំងអស់ ពោលថា៖ «សូមឲ្យលោកដែលអង្គុយលើបល្ល័ង្ក+និងកូនចៀម+ប្រកបដោយពរ កិត្តិយស+ សិរីរុងរឿង និងកម្លាំងខ្លាំងក្លាជារៀងរហូត»។+ ១៤ រួចមក ចេរូប៊ីនទាំងបួនបាននិយាយថា៖ «អាមេន!» រួចពួកអ្នកចាស់ទុំបានលំឱនកាយគោរពប្រណិប័តន៍ព្រះ។
៦ ក្រោយមក ខ្ញុំឃើញកូនចៀម+បកត្រាមួយពីចំណោមត្រាទាំង៧+ រួចខ្ញុំឮចេរូប៊ីនមួយពីចំណោមចេរូប៊ីនទាំងបួននោះ+ បន្លឺសំឡេងដូចផ្គរលាន់ថា៖ «មក!»។ ២ បន្ទាប់មក មើល! ខ្ញុំឃើញសេះមួយសម្បុរស+ ហើយអ្នកដែលជិះសេះនោះមានធ្នូ ក៏ទទួលមកុដ+ រួចអ្នកនោះចេញទៅយកជ័យជម្នះ និងដើម្បីបង្ហើយជ័យជម្នះរបស់លោក។+
៣ ពេលដែលកូនចៀមបកត្រាទី២ ខ្ញុំឮចេរូប៊ីនទី២+និយាយថា៖ «មក!»។ ៤ បន្ទាប់មក មានសេះមួយទៀតមក ជាសេះសម្បុរក្រហមដូចភ្លើង។ អ្នកដែលជិះសេះនោះបានត្រូវអនុញ្ញាតឲ្យដកយកសន្តិភាពចេញពីផែនដី ដើម្បីឲ្យមនុស្សសម្លាប់គ្នាទៅវិញទៅមក ហើយអ្នកនោះក៏ទទួលដាវធំមួយ។+
៥ ពេលដែលកូនចៀមបកត្រាទី៣+ ខ្ញុំឮចេរូប៊ីនទី៣+និយាយថា៖ «មក!»។ បន្ទាប់មក មើល! ខ្ញុំឃើញសេះមួយសម្បុរខ្មៅ ហើយអ្នកដែលជិះសេះនោះមានជញ្ជីងនៅដៃ។ ៦ រួចមក ខ្ញុំឮសំឡេងមួយហាក់ដូចជាចេញពីចំណោមចេរូប៊ីនទាំងបួនថា៖ «ស្រូវសាលីមួយឃ្វាត់*តម្លៃមួយឌីណារី*+ ឯស្រូវបាលីបីឃ្វាត់តម្លៃមួយឌីណារី ហើយកុំប៉ះពាល់ប្រេងអូលីវ ឬស្រាទំពាំងបាយជូរឡើយ»។+
៧ ពេលដែលកូនចៀមបកត្រាទី៤ ខ្ញុំឮចេរូប៊ីនទី៤+និយាយថា៖ «មក!»។ ៨ បន្ទាប់មក មើល! ខ្ញុំឃើញសេះមួយសម្បុរស្លាំង ហើយអ្នកដែលជិះសេះនោះមានឈ្មោះថាសេចក្ដីស្លាប់។ ឯផ្នូរ*ក៏តាមអ្នកនោះទៅយ៉ាងប្រកិត។ ពួកគេបានទទួលអំណាចសម្លាប់មនុស្ស១ភាគ៤នៅផែនដី ដោយដាវវែង ដោយការខ្វះស្បៀងអាហារ+ ដោយជំងឺដែលនាំឲ្យស្លាប់ និងដោយសត្វសាហាវនៅផែនដី។+
៩ ពេលដែលកូនចៀមបកត្រាទី៥ ខ្ញុំឃើញថានៅខាងក្រោមទីបូជា+មានឈាម+របស់ពួកអ្នកដែលបានត្រូវសម្លាប់ដោយសារបណ្ដាំរបស់ព្រះ និងដោយសារកិច្ចការជាសាក្សីដែលពួកគេធ្លាប់ធ្វើ។+ ១០ ពួកគេបានស្រែកឡើងយ៉ាងខ្លាំងថា៖ «ម្ចាស់ដ៏ឧត្ដមបំផុត បរិសុទ្ធ និងពិតប្រាកដអើយ+ តើពេលណាទើបលោកនឹងវិនិច្ឆ័យទោស ហើយសងសឹកពួកអ្នកដែលបានសម្លាប់ពួកយើងនៅផែនដី?»។+ ១១ រួចមក ពួកគេម្នាក់ៗបានទទួលអាវវែងពណ៌សមួយ+ ហើយបានត្រូវប្រាប់ឲ្យចាំបន្តិច រហូតដល់បង្គ្រប់ចំនួនបងប្អូនរបស់ពួកគេ និងចំនួនខ្ញុំបម្រើឯទៀតដែលរួមការងារជាមួយនឹងពួកគេ ដែលហៀបនឹងត្រូវសម្លាប់ដូចពួកគេដែរ។+
១២ ខ្ញុំឃើញកូនចៀមបកត្រាទី៦ រួចដីក៏រញ្ជួយយ៉ាងខ្លាំង ហើយថ្ងៃក៏ប្រែទៅជាងងឹតដូចបាវ*ពណ៌ខ្មៅ ខែទាំងមូលបានក្លាយទៅជាពណ៌ក្រហមដូចឈាម+ ១៣ ផ្កាយទាំងឡាយនៅលើមេឃក៏ធ្លាក់ចុះដល់ផែនដី ដូចពេលដែលខ្យល់បក់ខ្លាំងអង្រួនដើមល្វាឲ្យជ្រុះផ្លែខ្ចីដែរ។ ១៤ ចំណែកឯមេឃក៏បាត់ទៅដូចរមូរដែលត្រូវគេមូរ+ ហើយភ្នំនិងកោះទាំងអស់ក៏ត្រូវដកចេញ។+ ១៥ ឯស្ដេចទាំងឡាយនៅផែនដី ពួកមន្ត្រីជាន់ខ្ពស់ ពួកមេបញ្ជាការកងទ័ព ពួកអ្នកមាន ពួកអ្នកខ្លាំងពូកែ ខ្ញុំបម្រើទាំងឡាយ និងអស់អ្នកដែលមានសេរីភាព សុទ្ធតែបានលាក់ខ្លួននៅក្នុងរូងភ្នំនិងតាមផ្ទាំងថ្មនានា។+ ១៦ ពួកគេនិយាយទៅកាន់ភ្នំនិងផ្ទាំងថ្មទាំងឡាយម្ដងហើយម្ដងទៀតថា៖ «ចូរធ្លាក់គ្របលើយើងមក+ ហើយបាំងយើងពីមុខលោកដែលអង្គុយលើបល្ល័ង្ក+ និងពីកំហឹងរបស់កូនចៀម+ ១៧ ពីព្រោះថ្ងៃដ៏ធំនៃកំហឹងរបស់លោកទាំងពីរបានមកដល់ហើយ+ ដូច្នេះតើអ្នកណាអាចរួចជីវិតបាន?»។+
៧ បន្ទាប់ពីការនោះ ខ្ញុំឃើញទេវតាបួនរូបឈរនៅជ្រុងទាំងបួននៃផែនដី ដោយទប់ខ្យល់ទាំងបួននៃផែនដី មិនឲ្យបក់មកលើផែនដី សមុទ្រ ឬដើមឈើណាមួយឡើយ។ ២ រួចមក ខ្ញុំឃើញទេវតាមួយទៀតឡើងមកពីទិសថ្ងៃរះ* ទាំងមានត្រារបស់ព្រះដែលមានជីវិតរស់នៅ ហើយទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងប្រាប់ទេវតាទាំងបួនដែលបានទទួលការអនុញ្ញាតឲ្យបង្ខូចផែនដីនិងសមុទ្រថា៖ ៣ «កុំបង្ខូចផែនដី សមុទ្រ ឬដើមឈើឡើយ ទាល់តែយើងបានបោះត្រា+លើថ្ងាសពួកខ្ញុំបម្រើនៃព្រះរបស់យើងសិន»។+
៤ ខ្ញុំបានឮថាពួកអ្នកដែលបានត្រូវបោះត្រានោះ មានចំនួន១៤៤.០០០នាក់+ពីកុលសម្ព័ន្ធទាំងអស់នៃកូនចៅអ៊ីស្រាអែល គឺ៖+
៥ ពីកុលសម្ព័ន្ធយូដាមាន១២.០០០នាក់បានត្រូវបោះត្រា
ពីកុលសម្ព័ន្ធរូបេនមាន១២.០០០នាក់
ពីកុលសម្ព័ន្ធកាដមាន១២.០០០នាក់
៦ ពីកុលសម្ព័ន្ធអេស៊ើរមាន១២.០០០នាក់
ពីកុលសម្ព័ន្ធណែបថាលីមាន១២.០០០នាក់
ពីកុលសម្ព័ន្ធម៉ាណាសេ+មាន១២.០០០នាក់
៧ ពីកុលសម្ព័ន្ធស៊ីម្មានមាន១២.០០០នាក់
ពីកុលសម្ព័ន្ធលេវីមាន១២.០០០នាក់
ពីកុលសម្ព័ន្ធអ៊ីសាខារមាន១២.០០០នាក់
៨ ពីកុលសម្ព័ន្ធសេប៊ូឡូនមាន១២.០០០នាក់
ពីកុលសម្ព័ន្ធយ៉ូសែបមាន១២.០០០នាក់
ពីកុលសម្ព័ន្ធបេនយ៉ាមីនមាន១២.០០០នាក់បានត្រូវបោះត្រា។
៩ បន្ទាប់ពីការនោះ មើល! ខ្ញុំឃើញមនុស្សមួយក្រុមធំ ដែលគ្មានអ្នកណាម្នាក់អាចរាប់ចំនួនបានឡើយ។ ពួកគេចេញពីគ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ និងគ្រប់ភាសា+ ហើយកំពុងឈរនៅមុខបល្ល័ង្កនិងនៅមុខកូនចៀម ដោយពាក់អាវវែងពណ៌ស+ ព្រមទាំងកាន់ធាងលម៉ើនៅដៃ។+ ១០ ពួកគេបន្លឺសំឡេងយ៉ាងខ្លាំងឥតឈប់ថា៖ «សេចក្ដីសង្គ្រោះរបស់យើងមកពីព្រះរបស់យើងដែលអង្គុយលើបល្ល័ង្ក+ និងមកពីកូនចៀម»។+
១១ ឯទេវតាទាំងឡាយកំពុងឈរនៅជុំវិញបល្ល័ង្ក ជុំវិញពួកអ្នកចាស់ទុំ+ និងជុំវិញចេរូប៊ីនទាំងបួន រួចពួកគេក្រាបគោរពប្រណិប័តន៍ព្រះនៅមុខបល្ល័ង្កនោះ ១២ ហើយនិយាយថា៖ «អាមេន! សូមឲ្យពរ សិរីរុងរឿង ប្រាជ្ញា អំណរគុណ កិត្តិយស ឫទ្ធានុភាព និងកម្លាំង ជារបស់ព្រះនៃយើងជារៀងរហូត។+ អាមេន»។
១៣ បន្ទាប់មក អ្នកចាស់ទុំម្នាក់សួរខ្ញុំថា៖ «តើពួកអ្នកដែលពាក់អាវវែងពណ៌ស+ទាំងនេះជាអ្នកណា? ហើយតើពួកគេមកពីណា?»។ ១៤ ខ្ញុំក៏និយាយទៅគាត់ភ្លាមថា៖ «ម្ចាស់ខ្ញុំអើយ អ្នកដឹងហើយ»។ គាត់និយាយមកខ្ញុំថា៖ «អ្នកទាំងនោះគឺជាអ្នកដែលចេញផុតពីគ្រាទុក្ខវេទនាជាខ្លាំង+ ហើយពួកគេបានបោកសម្អាតអាវវែងរបស់ពួកគេឲ្យសក្នុងឈាមរបស់កូនចៀម។+ ១៥ ហេតុនេះហើយបានជាពួកគេនៅមុខបល្ល័ង្ករបស់ព្រះ ហើយពួកគេកំពុងបំពេញកិច្ចបម្រើពិសិដ្ឋជូនលោកទាំងយប់ទាំងថ្ងៃក្នុងវិហាររបស់លោក។ ឯលោកដែលអង្គុយលើបល្ល័ង្ក+នឹងរៀបចំត្រសាលមួយដើម្បីការពារពួកគេ។+ ១៦ ពួកគេនឹងមិនស្រេកឬឃ្លានទៀតឡើយ ហើយថ្ងៃក៏នឹងមិនជះកម្ដៅខ្លាំងពេកមកលើពួកគេទៀតដែរ+ ១៧ ពីព្រោះកូនចៀម+ដែលនៅក្បែរបល្ល័ង្កនឹងឃ្វាលពួកគេ+ ហើយនាំទៅឯប្រភពទឹកដែលផ្ដល់ជីវិត។+ ឯព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ»។+
៨ ពេលដែលកូនចៀម+បកត្រាទី៧+ ស្ថានសួគ៌បានទៅជាស្ងាត់ច្រៀបអស់ប្រហែលកន្លះម៉ោង។ ២ រួចខ្ញុំក៏ឃើញទេវតា៧រូប+ដែលឈរនៅមុខព្រះ ពួកគេបានទទួលត្រែ៧។
៣ ទេវតាមួយទៀតបានមកដល់ ហើយឈរនៅក្បែរទីបូជា+ ទាំងកាន់ភាជនៈមាសសម្រាប់ដាក់គ្រឿងក្រអូប។+ ទេវតានោះបានទទួលគ្រឿងក្រអូបជាច្រើន ដើម្បីបូជាលើទីបូជាមាស+ដែលនៅមុខបល្ល័ង្ក កាលដែលពួកអ្នកបរិសុទ្ធទាំងអស់អធិដ្ឋាន។ ៤ ផ្សែងពីគ្រឿងក្រអូបបានហុយឡើងពីដៃរបស់ទេវតានោះនៅមុខព្រះ ជាមួយនឹងសេចក្ដីអធិដ្ឋាន+របស់ពួកអ្នកបរិសុទ្ធ។ ៥ ប៉ុន្តែ ទេវតានោះយកភ្លើងពីទីបូជាភ្លាម ហើយដាក់ភ្លើងនោះពេញភាជនៈសម្រាប់ដាក់គ្រឿងក្រអូប រួចបោះទៅផែនដី។ បន្ទាប់មក មានផ្លេកបន្ទោរ ផ្គរលាន់ សំឡេងនិយាយ+ ព្រមទាំងមានរញ្ជួយផែនដីផង។ ៦ ឯទេវតា៧រូបដែលមានត្រែ៧+ ក៏ត្រៀមផ្លុំត្រែ។
៧ ពេលទេវតាទី១ផ្លុំត្រែរបស់គាត់ នោះដុំទឹកកកនិងភ្លើងលាយជាមួយនឹងឈាមបានត្រូវបោះទៅផែនដី+ ហើយ១ភាគ៣នៃផែនដីបានឆេះសុស ហើយ១ភាគ៣នៃដើមឈើទាំងឡាយបានឆេះសុស និងតិណជាតិទាំងអស់បានឆេះសុស។+
៨ ពេលទេវតាទី២ផ្លុំត្រែរបស់គាត់ នោះអ្វីដែលមើលទៅដូចជាភ្នំដ៏ធំមួយដែលមានភ្លើងឆេះបានត្រូវបោះទៅក្នុងសមុទ្រ+ ហើយ១ភាគ៣នៃសមុទ្របានក្លាយទៅជាឈាម+ ៩ ហើយ១ភាគ៣នៃអ្វីដែលមានជីវិតក្នុងសមុទ្របានស្លាប់+ ហើយ១ភាគ៣នៃសំពៅទាំងអស់បានវិនាសទៅ។
១០ ពេលទេវតាទី៣ផ្លុំត្រែរបស់គាត់ នោះផ្កាយដ៏ធំមួយដែលកំពុងឆេះដូចជាអណ្ដាតភ្លើង បានធ្លាក់ពីលើមេឃទៅលើ១ភាគ៣នៃទន្លេនិងប្រភពទឹក។+ ១១ ផ្កាយនោះឈ្មោះដើមល្វីង ហើយ១ភាគ៣នៃទឹកបានក្លាយទៅជាល្វីង រួចមនុស្សជាច្រើនបានស្លាប់ដោយសារទឹកល្វីងនោះ។+
១២ ពេលទេវតាទី៤ផ្លុំត្រែរបស់គាត់ នោះ១ភាគ៣នៃដួងអាទិត្យ+ ១ភាគ៣នៃដួងខែ និង១ភាគ៣នៃផ្កាយបានត្រូវវាយ ដើម្បីធ្វើឲ្យ១ភាគ៣នៃរបស់ទាំងនោះក្លាយទៅជាងងឹត+ និងដើម្បីធ្វើឲ្យ១ភាគ៣នៃពេលថ្ងៃមិនមានពន្លឺ ហើយពេលយប់ក៏ដូច្នោះដែរ។
១៣ រួចមក ខ្ញុំឃើញហើយឮសូរឥន្ទ្រីមួយហោះនៅកណ្ដាលមេឃ បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «វេទនា វេទនា វេទនា+ដល់អស់អ្នកដែលរស់នៅផែនដី ដោយសារអ្វីដែលនឹងកើតឡើង ពេលដែលទេវតាបីរូបទៀតហៀបនឹងផ្លុំត្រែ»។+
៩ ពេលដែលទេវតាទី៥ផ្លុំត្រែរបស់គាត់+ ខ្ញុំឃើញផ្កាយមួយដែលបានធ្លាក់ដល់ផែនដី ហើយផ្កាយនោះបានទទួលកូនសោនៃទីជ្រៅបំផុត។+ ២ ពេលដែលផ្កាយនោះបើកទីជ្រៅបំផុត មានផ្សែងចេញមកពីរណ្ដៅ ដូចផ្សែងចេញពីឡដ៏ធំមួយ ហើយដួងអាទិត្យនិងមេឃបានទៅជាងងឹត+ដោយសារផ្សែងពីរណ្ដៅនោះ។ ៣ មានកណ្ដូបចេញពីផ្សែងនោះមកផែនដី។+ កណ្ដូបទាំងនោះបានទទួលអំណាចដូចអំណាចរបស់ខ្យាដំរីនៅផែនដី។ ៤ កណ្ដូបទាំងនោះបានត្រូវប្រាប់មិនឲ្យបង្ខូចរុក្ខជាតិ ដើមឈើ ឬតិណជាតិណានៅផែនដីឡើយ គ្រាន់តែធ្វើទុក្ខដល់មនុស្សដែលមិនមានត្រារបស់ព្រះនៅលើថ្ងាសពួកគេប៉ុណ្ណោះ។+
៥ កណ្ដូបទាំងនោះមិនបានទទួលការអនុញ្ញាតឲ្យសម្លាប់មនុស្សទាំងនោះទេ តែឲ្យធ្វើទារុណកម្មពួកគេអស់ប្រាំខែ ហើយទារុណកម្មដែលពួកគេទទួល គឺដូចពេលដែលខ្យាដំរី+ទិចមនុស្ស។ ៦ នៅគ្រានោះ មនុស្សនឹងរកវិធីស្លាប់ តែរកមិនឃើញទេ។ ពួកគេចង់ស្លាប់ តែស្លាប់មិនទាន់បានទេ។
៧ រីឯលក្ខណៈរបស់កណ្ដូបទាំងនោះគឺស្រដៀងនឹងសេះដែលបានត្រូវរៀបចំសម្រាប់ចម្បាំង+ ហើយលើក្បាលកណ្ដូបទាំងនោះមានអ្វីដែលមើលទៅដូចមកុដមាស ឯមុខគឺដូចមុខមនុស្ស។ ៨ ប៉ុន្តែ សក់របស់កណ្ដូបទាំងនោះគឺដូចសក់ស្ត្រី ហើយធ្មេញគឺដូចធ្មេញតោ។+ ៩ កណ្ដូបទាំងនោះមានអាវការពារដើមទ្រូងដូចអាវការពារធ្វើពីដែក ឯសន្ធឹកស្លាបគឺដូចសន្ធឹករទេះសេះជាច្រើនកំពុងស្រូតទៅច្បាំង។+ ១០ ម្យ៉ាងទៀត កន្ទុយនិងទ្រនិចរបស់កណ្ដូបទាំងនោះគឺដូចកន្ទុយនិងទ្រនិចរបស់ខ្យាដំរី ហើយក្នុងកន្ទុយមានអំណាចធ្វើទុក្ខដល់មនុស្សទាំងនោះអស់ប្រាំខែ។+ ១១ កណ្ដូបទាំងនោះមានស្ដេច គឺទេវតានៃទីជ្រៅបំផុត។+ ជាភាសាហេប្រឺ ទេវតានោះមានឈ្មោះថាអាបាដូន* តែជាភាសាក្រិចមានឈ្មោះថាអាប៉ូលីយ៉ូន។*
១២ សេចក្ដីវេទនាទី១បានកន្លងផុតទៅហើយ។ មើល! សេចក្ដីវេទនាពីរទៀត+នឹងមកបន្ទាប់ពីការទាំងនេះ។
១៣ ពេលដែលទេវតាទី៦+ផ្លុំត្រែរបស់គាត់+ ខ្ញុំឮសំឡេងមួយបន្លឺចេញមកពីជ្រុង*ទាំងប៉ុន្មានរបស់ទីបូជាធ្វើពីមាស+ ដែលនៅមុខព្រះ។ ១៤ សំឡេងនោះបន្លឺទៅកាន់ទេវតាទី៦ដែលមានត្រែថា៖ «ចូរស្រាយទេវតាទាំងបួនដែលជាប់ចំណងនៅទន្លេដ៏ធំឈ្មោះអឺប្រាត»។+ ១៥ រួចគាត់ស្រាយទេវតាទាំងបួននោះ។ ទេវតាទាំងបួននោះបានត្រូវរៀបចំសម្រាប់ម៉ោង ថ្ងៃ ខែ និងឆ្នាំ ដើម្បីឲ្យទៅសម្លាប់១ភាគ៣នៃមនុស្សទាំងនោះ។
១៦ ខ្ញុំបានឮអំពីទ័ពទាហានសេះ មានចំនួន២០.០០០គុណ១០.០០០។* ១៧ ខ្ញុំបានត្រូវបើកបង្ហាញឲ្យឃើញក្នុងគំនិត គឺខ្ញុំឃើញសេះនិងពួកអ្នកដែលជិះសេះទាំងនោះមានលក្ខណៈដូចតទៅនេះ៖ ពួកគេមានអាវការពារដើមទ្រូង ដែលមានពណ៌ក្រហមឆេះ ពណ៌ខៀវចាស់ និងពណ៌លឿង ឯក្បាលសេះទាំងនោះគឺដូចក្បាលតោ+ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រចេញពីមាត់សេះទាំងនោះ។ ១៨ ចំណែកឯ១ភាគ៣នៃមនុស្សទាំងនោះបានត្រូវសម្លាប់ដោយសេចក្ដីវេទនាទាំងបីនេះគឺ ភ្លើង ផ្សែង និងស្ពាន់ធ័រដែលចេញពីមាត់សេះទាំងនោះ។ ១៩ សេះទាំងនោះមានអំណាចនៅក្នុងមាត់និងកន្ទុយ ពីព្រោះកន្ទុយរបស់ពួកវាដូចពស់ ក៏មានក្បាល ហើយពួកវាប្រើអ្វីៗទាំងនេះធ្វើទុក្ខមនុស្សទាំងនោះ។
២០ ប៉ុន្តែ មនុស្សទាំងប៉ុន្មានទៀតដែលមិនបានត្រូវសម្លាប់ដោយសេចក្ដីវេទនាទាំងនោះ មិនបានប្រែចិត្តពីស្នាដៃរបស់ពួកគេឡើយ គឺពួកគេមិនព្រមឈប់គោរពបូជាពួកវិញ្ញាណកំណាច* និងរូបព្រះធ្វើពីប្រាក់ មាស ស្ពាន់ ថ្ម និងឈើ ជារូបដែលមើលមិនឃើញ ស្ដាប់មិនឮ ហើយដើរមិនបាននោះទេ។+ ២១ ម្យ៉ាងទៀត ពួកគេមិនបានប្រែចិត្តពីការសម្លាប់មនុស្ស ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់ ការលួច និងការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*ឡើយ។
១០ ខ្ញុំបានឃើញទេវតាខ្លាំងពូកែមួយទៀតចុះពីស្ថានសួគ៌*មក ដោយដណ្ដប់ពពក ហើយមានឥន្ទធនូនៅលើក្បាល។ មុខរបស់ទេវតានោះភ្លឺដូចដួងអាទិត្យ+ ហើយជើងរបស់គាត់ដូចសសរភ្លើង។ ២ ទេវតានោះមានរមូរតូចមួយដែលបើកស្រាប់នៅដៃ។ គាត់ដាក់ជើងស្ដាំលើសមុទ្រ តែដាក់ជើងឆ្វេងលើផែនដី។ ៣ រួចគាត់បន្លឺសំឡេងយ៉ាងខ្លាំង ដូចតោគ្រហឹម។+ ពេលដែលគាត់បន្លឺឡើង ផ្គរលាន់ទាំង៧+ក៏បន្លឺឡើងដែរ។
៤ ខ្ញុំហៀបនឹងសរសេរ នៅពេលដែលផ្គរលាន់ទាំង៧និយាយ។ ស្រាប់តែខ្ញុំឮសំឡេងបន្លឺចេញពីមេឃ*+ថា៖ «ចូរបំបិទអ្វីៗដែលផ្គរលាន់ទាំង៧បាននិយាយ ដូចបិទដោយត្រា ហើយកុំសរសេរការទាំងនោះឡើយ»។ ៥ ចំណែកទេវតាដែលខ្ញុំឃើញឈរលើសមុទ្រនិងផែនដី បានលើកដៃស្ដាំរបស់គាត់ទៅលើមេឃ ៦ រួចមក គាត់ស្បថដោយអាងព្រះដែលរស់ជារៀងរហូត+ គឺលោកដែលបានបង្កើតមេឃនិងអ្វីៗលើមេឃ ផែនដីនិងអ្វីៗនៅផែនដី ហើយសមុទ្រនិងអ្វីៗក្នុងសមុទ្រ។ ទេវតានោះបានស្បថថា៖+«គ្រារង់ចាំបានផុតហើយ។ ៧ ប៉ុន្តែ នៅគ្រាដែលទេវតាទី៧+ហៀបនឹងផ្លុំត្រែរបស់គាត់+ នោះអាថ៌កំបាំងដ៏ពិសិដ្ឋ+របស់ព្រះនឹងត្រូវកើតឡើង។ អាថ៌កំបាំងនោះជាដំណឹងល្អដែលលោកបានប្រកាសប្រាប់ដល់ពួកអ្នកប្រកាសទំនាយដែលជាខ្ញុំបម្រើរបស់លោក»។+
៨ បន្ទាប់មក សំឡេងដែលខ្ញុំបានឮបន្លឺចេញពីមេឃ+ ក៏ពោលមកកាន់ខ្ញុំម្ដងទៀតថា៖ «ចូរទៅយករមូរដែលបើកស្រាប់ពីក្នុងដៃទេវតាដែលកំពុងឈរលើសមុទ្រនិងផែនដីមក»។+ ៩ ខ្ញុំក៏ចេញទៅឯទេវតានោះ ហើយសុំរមូរតូចនោះពីគាត់។ ទេវតានោះប្រាប់ខ្ញុំថា៖ «ចូរយកទៅ ហើយបរិភោគចុះ។+ រមូរនេះនឹងធ្វើឲ្យល្វីងក្នុងពោះរបស់អ្នក តែក្នុងមាត់របស់អ្នក រមូរនេះនឹងផ្អែមដូចទឹកឃ្មុំ»។ ១០ ខ្ញុំក៏យករមូរតូចនោះពីដៃរបស់ទេវតា រួចបរិភោគទៅ+ ហើយក្នុងមាត់ខ្ញុំ រមូរនោះគឺផ្អែមដូចទឹកឃ្មុំ។+ ប៉ុន្តែ ពេលដែលខ្ញុំបានបរិភោគហើយ នោះបានធ្វើឲ្យពោះខ្ញុំល្វីង។ ១១ រួចខ្ញុំបានឮសំឡេងមួយបន្លឺឡើងថា៖ «អ្នកត្រូវប្រកាសទំនាយម្ដងទៀតអំពីជនជាតិ ប្រជាជាតិ ភាសា និងស្ដេចជាច្រើន»។
១១ បន្ទាប់មក ខ្ញុំទទួលដើមត្រែងមួយដែលវែងដូចដំបង*+ ហើយមានសំឡេងបន្លឺមកខ្ញុំថា៖ «ចូរក្រោកឡើងទៅវាស់បន្ទប់បរិសុទ្ធនៅវិហាររបស់ព្រះ ហើយវាស់ទីបូជា និងពួកអ្នកដែលកំពុងគោរពប្រណិប័តន៍នៅទីនោះ។ ២ ប៉ុន្តែ ឯទីធ្លាខាងក្រៅបន្ទប់បរិសុទ្ធនៅវិហារ អ្នកមិនចាំបាច់វាស់ទេទុកចោលទៅ ពីព្រោះទីនោះបានត្រូវប្រគល់ដល់ប្រជាជាតិនានា ហើយពួកគេនឹងជាន់ឈ្លីក្រុងបរិសុទ្ធ+អស់៤២ខែ។+ ៣ ខ្ញុំនឹងចាត់សាក្សីពីរនាក់របស់ខ្ញុំឲ្យទៅប្រកាសទំនាយអស់រយៈពេល១.២៦០ថ្ងៃទាំងស្លៀកបាវ»។ ៤ អ្នកទាំងនោះបានត្រូវតំណាងដោយដើមអូលីវពីរដើម+ និងជើងចង្កៀងពីរ+ដែលឈរនៅមុខម្ចាស់នៃផែនដី។+
៥ ប្រសិនបើអ្នកណាចង់ធ្វើបាបសាក្សីទាំងនោះ ភ្លើងនឹងចេញពីមាត់ពួកគេទៅបញ្ឆេះពួកសត្រូវ។ ប្រសិនបើអ្នកណាចង់ធ្វើបាបពួកគេ អ្នកនោះត្រូវស្លាប់តាមរបៀបនេះ។ ៦ សាក្សីទាំងនោះមានអំណាចធ្វើឲ្យមេឃរាំង+ មិនឲ្យភ្លៀងធ្លាក់មក+ក្នុងគ្រាដែលពួកគេប្រកាសទំនាយ ហើយពួកគេមានអំណាចធ្វើឲ្យទឹកក្លាយទៅជាឈាម+ និងមានអំណាចប្រើសេចក្ដីវេទនាសព្វបែបយ៉ាងដើម្បីវាយដំផែនដីតាមតែពួកគេចង់។
៧ ពេលដែលពួកគេបានបញ្ចប់កិច្ចការជាសាក្សីហើយ នោះសត្វសាហាវដែលឡើងមកពីទីជ្រៅបំផុតនឹងច្បាំងពួកគេ ហើយឈ្នះពួកគេ រួចសម្លាប់ពួកគេ។+ ៨ ឯសពរបស់ពួកគេនឹងនៅលើផ្លូវធំនៃក្រុងដ៏ខ្លាំងក្លាដែលត្រូវហៅថាសូដុមនិងអេហ្ស៊ីបក្នុងន័យធៀប ជាកន្លែងដែលម្ចាស់របស់ពួកគេបានត្រូវព្យួរដែរ។ ៩ បណ្ដាជនពីជនជាតិនានា កុលសម្ព័ន្ធនានា ភាសាផ្សេងៗ និងប្រជាជាតិផ្សេងៗនឹងមើលសពរបស់ពួកគេអស់បីថ្ងៃកន្លះ+ ហើយមិនឲ្យអ្នកណាបញ្ចុះសពពួកគេក្នុងផ្នូរឡើយ។ ១០ រីឯមនុស្សដែលរស់នៅផែនដីនឹងរីករាយ ហើយអរសប្បាយដោយសារសាក្សីទាំងនោះបានស្លាប់ ក៏នឹងឲ្យអំណោយគ្នាទៅវិញទៅមក ពីព្រោះអ្នកប្រកាសទំនាយពីររូបនោះធ្លាប់ធ្វើទារុណកម្មដល់មនុស្សនៅផែនដី។
១១ ក្រោយបីថ្ងៃកន្លះនោះមក កម្លាំងជីវិតពីព្រះបានចូលក្នុងពួកគេ+ ហើយពួកគេក៏ក្រោកឈរឡើង រួចអស់អ្នកដែលឃើញពួកគេតាំងភ័យខ្លាចយ៉ាងខ្លាំង។ ១២ រួចពួកគេឮសំឡេងមួយបន្លឺយ៉ាងខ្លាំងចេញពីលើមេឃថា៖ «ចូរឡើងមកទីនេះ»។ ដូច្នេះ ពួកគេក៏ឡើងទៅលើមេឃក្នុងពពក ហើយពួកសត្រូវរបស់ពួកគេក៏បានឃើញ។ ១៣ នៅម៉ោងនោះឯង ផែនដីបានរញ្ជួយយ៉ាងខ្លាំង ១ភាគ១០នៃក្រុងនោះបានរលំ ហើយមនុស្ស៧.០០០នាក់បានស្លាប់ដោយការរញ្ជួយនោះ។ ឯមនុស្សទាំងប៉ុន្មានទៀតតាំងភ័យខ្លាច ក៏បានសរសើរតម្កើងព្រះនៅស្ថានសួគ៌។
១៤ សេចក្ដីវេទនាទី២+បានកន្លងផុតទៅហើយ។ មើល! សេចក្ដីវេទនាទី៣កំពុងមកយ៉ាងលឿន។
១៥ ពេលទេវតាទី៧ផ្លុំត្រែរបស់គាត់+ មានសំឡេងមួយចំនួនបន្លឺឡើងយ៉ាងខ្លាំងនៅលើមេឃ*ថា៖ «រាជាណាចក្រនៃពិភពលោកនេះបានក្លាយទៅជារាជាណាចក្រនៃម្ចាស់របស់យើង+និងគ្រិស្តរបស់លោក+ ហើយលោកនឹងគ្រប់គ្រងជាស្ដេចជារៀងរហូត»។+
១៦ ពួកអ្នកចាស់ទុំ២៤នាក់+ដែលអង្គុយលើបល្ល័ង្កនៅមុខព្រះ បានក្រាបគោរពប្រណិប័តន៍ព្រះ ១៧ ហើយជម្រាបថា៖ «យើងសូមអរគុណព្រះយេហូវ៉ា* ជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត និងជាព្រះដែលមានជីវិតរស់នៅកាលពីមុន និងរស់នៅឥឡូវនេះ+ ពីព្រោះលោកបានប្រើឫទ្ធានុភាពមហិមារបស់លោកដើម្បីចាប់ផ្ដើមគ្រប់គ្រងជាស្ដេច។+ ១៨ ប៉ុន្តែ ប្រជាជាតិនានានាំគ្នាក្រេវក្រោធ ហើយលោកក៏បង្ហាញកំហឹងរបស់លោក។ រួចពេលកំណត់បានមកដល់ សម្រាប់វិនិច្ឆ័យមនុស្សស្លាប់ ហើយសម្រាប់ឲ្យរង្វាន់+ដល់ពួកអ្នកប្រកាសទំនាយដែលជាខ្ញុំបម្រើរបស់លោក+ និងដល់ពួកអ្នកបរិសុទ្ធ ពួកអ្នកដែលកោតខ្លាចនាមរបស់លោក ហើយដល់អ្នកធំនិងអ្នកតូច ព្រមទាំងសម្រាប់បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី»។+
១៩ រួចមក បន្ទប់បរិសុទ្ធនៅវិហាររបស់ព្រះនៅស្ថានសួគ៌បានត្រូវបើកឡើង ហើយក្នុងបន្ទប់បរិសុទ្ធនោះ ឃើញមានហឹបនៃកិច្ចព្រមព្រៀងរបស់លោក+ ក៏មានផ្លេកបន្ទោរ សំឡេងនិយាយ ផ្គរលាន់ រញ្ជួយផែនដី និងមានដុំទឹកកកធ្លាក់មកយ៉ាងខ្លាំង។
១២ រួចមក ខ្ញុំបានឃើញនិមិត្តរូបដ៏សំខាន់មួយនៅលើមេឃ* គឺស្ត្រីមួយរូប+ដណ្ដប់ដួងអាទិត្យ ហើយមានដួងខែនៅខាងក្រោមជើងរបស់នាង ឯក្បាលរបស់នាងមានផ្កាយ១២ជាមកុដ។ ២ នាងមានផ្ទៃពោះ ហើយក្នុងកាលដែលនាងកំពុងកើតកូន នាងស្រែកឡើងដោយក្ដីឈឺចាប់ និងដោយកើតទុក្ខយ៉ាងខ្លាំង។
៣ ខ្ញុំបានឃើញនិមិត្តរូបមួយទៀតនៅលើមេឃ។* មើល! មាននាគដ៏ធំមួយដែលមានសម្បុរក្រហមដូចភ្លើង+ មានក្បាល៧និងស្នែង១០ ហើយក្បាលរបស់វាមានមកុដ៧។ ៤ កន្ទុយរបស់វាទាញ១ភាគ៣នៃផ្កាយ+លើមេឃ ហើយបោះទៅផែនដី។+ នាគនោះបន្តឈរនៅមុខស្ត្រី+ដែលកំពុងកើតកូន ដើម្បីវាអាចលេបត្របាក់កូនរបស់នាង កាលណានាងកើតកូនចេញមក។
៥ បន្ទាប់មក នាងកើតបានកូនប្រុសមួយ+ ជាអ្នកដែលត្រូវឃ្វាលប្រជាជាតិទាំងឡាយដោយដំបងដែក។+ ឯកូនរបស់នាងបានត្រូវកញ្ឆក់យកទៅឯព្រះនិងបល្ល័ង្ករបស់លោក។ ៦ រួចស្ត្រីនោះបានរត់ទៅតំបន់ស្ងាត់ជ្រងំ ជាកន្លែងដែលព្រះបានរៀបចំសម្រាប់នាង ដើម្បីនាងអាចទទួលអាហារបរិភោគនៅទីនោះអស់១.២៦០ថ្ងៃ។+
៧ សង្គ្រាមបានផ្ទុះឡើងនៅស្ថានសួគ៌គឺ មីកែល*+និងបណ្ដាទេវតារបស់លោកបានច្បាំងនឹងនាគ ព្រមទាំងច្បាំងនឹងបណ្ដាទេវតារបស់វា។ ៨ ប៉ុន្តែ ពួកវាមិនបានឈ្នះទេ* ហើយក៏មិនមានកន្លែងសម្រាប់ពួកវានៅស្ថានសួគ៌ទៀតដែរ។ ៩ ដូច្នេះ នាគដ៏ធំ+បានត្រូវបោះទម្លាក់ គឺពស់ដំបូងបង្អស់+ដែលហៅថាមេកំណាច+និងសាថាន*+ វាជាអ្នកដែលកំពុងបំភាន់ពិភពលោកទាំងមូល។+ វាបានត្រូវបោះទម្លាក់ទៅផែនដី+ ហើយបណ្ដាទេវតារបស់វាក៏បានត្រូវបោះទម្លាក់ទៅជាមួយនឹងវាដែរ។ ១០ រួចមក ខ្ញុំឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងពីលើមេឃ*ថា៖
«មើល! ព្រះបាននាំមកនូវសេចក្ដីសង្គ្រោះ!+ ឫទ្ធានុភាពរបស់លោកបានទទួលជ័យជម្នះ! រាជាណាចក្ររបស់លោក+បានត្រូវស្ថាបនាឡើង! គ្រិស្តរបស់លោកចាប់ផ្ដើមកាន់អំណាចហើយ! ពីព្រោះអ្នកដែលចោទប្រកាន់បងប្អូនរបស់យើងបានត្រូវបោះទម្លាក់ទៅ គឺជាអ្នកដែលចោទប្រកាន់ពួកគេនៅចំពោះមុខព្រះទាំងយប់ទាំងថ្ងៃ!+ ១១ ពួកគេបានឈ្នះអ្នកនោះ+ ដោយសារឈាមរបស់កូនចៀម+ និងដោយសារដំណឹងដែលពួកគេប្រកាស។+ ទោះជាពួកគេប្រឈមមុខនឹងសេចក្ដីស្លាប់ក៏ដោយ ពួកគេសុខចិត្តលះបង់ជីវិត*ខ្លួន។+ ១២ ហេតុនេះ ស្ថានសួគ៌និងអស់អ្នកដែលនៅស្ថានសួគ៌អើយ ចូររីករាយចុះ! តែវេទនាដល់ផែនដីនិងសមុទ្រវិញ+ ពីព្រោះមេកំណាចបានចុះទៅឯអ្នករាល់គ្នាទាំងមានកំហឹងយ៉ាងខ្លាំង ដោយដឹងថាវាមានពេលតែបន្តិចបន្តួចទេ»។+
១៣ ពេលដែលនាគឃើញថាវាបានត្រូវបោះទម្លាក់ទៅផែនដី+ នោះវាបៀតបៀនស្ត្រី+ដែលបានកើតកូនប្រុសនោះ។ ១៤ ប៉ុន្តែ ស្ត្រីនោះបានទទួលស្លាបឥន្ទ្រីដ៏ធំពីរ+ ដើម្បីនាងអាចហោះទៅតំបន់ស្ងាត់ជ្រងំជាកន្លែងដែលបានត្រូវរៀបចំសម្រាប់នាង។ នៅទីនោះ នាងនៅឆ្ងាយពីមុខរបស់ពស់+ ហើយនាងនឹងបានទទួលអាហារបរិភោគមួយគ្រា ពីរគ្រា និងកន្លះគ្រា។*+
១៥ ពស់នោះបញ្ចេញទឹកពីមាត់យ៉ាងច្រើនដូចទន្លេឲ្យហូរតាមស្ត្រីនោះ ដើម្បីធ្វើឲ្យនាងលង់។ ១៦ ប៉ុន្តែ ផែនដីបានមកជួយនាង ហើយផែនដីហាមាត់លេបទឹកទន្លេដែលនាគនោះបានបញ្ចេញពីមាត់វា។ ១៧ ដូច្នេះ នាគក៏ខឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងពួកអ្នកដែលនៅសល់ពីពូជរបស់នាង+ ជាអ្នកដែលកាន់តាមបញ្ញត្ដិរបស់ព្រះ និងជាអ្នកដែលមានកិច្ចការធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ។+
១៣ បន្ទាប់មក នាគក៏ទៅឈរលើខ្សាច់នៅឆ្នេរសមុទ្រ។
រួចខ្ញុំឃើញសត្វសាហាវមួយ+ឡើងមកពីសមុទ្រ។+ សត្វនោះមានស្នែង១០ ក្បាល៧ ហើយស្នែងរបស់វាមានមកុដ១០។ ប៉ុន្តែ នៅលើក្បាលវាមានឈ្មោះផ្សេងៗដែលប្រមាថព្រះ។ ២ ឯសត្វសាហាវដែលខ្ញុំឃើញនោះគឺដូចខ្លារខិន តែជើងរបស់វាដូចជើងខ្លាឃ្មុំ ហើយមាត់របស់វាដូចមាត់តោ។ រួចនាគ+ឲ្យកម្លាំងខ្លាំងក្លា បល្ល័ង្ក និងអំណាចយ៉ាងធំដល់សត្វសាហាវនោះ។+
៣ បន្ទាប់មក ខ្ញុំឃើញក្បាលមួយរបស់សត្វនោះ មើលទៅដូចជាត្រូវរបួសជិតស្លាប់ តែរបួសនោះបានជាសះស្បើយហើយ។+ រួចផែនដីទាំងមូលបានទៅតាមសត្វសាហាវនោះទាំងស្ងើចសរសើរ។ ៤ ពួកគេក៏គោរពប្រណិប័តន៍នាគនោះ ពីព្រោះវាជាអ្នកឲ្យអំណាចដល់សត្វសាហាវនោះ ហើយពួកគេបានគោរពប្រណិប័តន៍សត្វសាហាវនោះដោយពាក្យថា៖ «តើអ្នកណាឲ្យដូចសត្វសាហាវនោះ ហើយតើអ្នកណាអាចច្បាំងនឹងសត្វនោះបាន?»។ ៥ នាគបានឲ្យសត្វសាហាវនោះមានមាត់និយាយអួតនិងនិយាយប្រមាថព្រះ ហើយក៏ឲ្យវាមានអំណាចធ្វើសកម្មភាពអស់៤២ខែ។+ ៦ វាហាមាត់ប្រមាថព្រះ+ ប្រមាថនាមលោក និងលំនៅរបស់លោក ព្រមទាំងអស់អ្នកដែលអាស្រ័យនៅស្ថានសួគ៌។+ ៧ វាបានទទួលការអនុញ្ញាតឲ្យច្បាំង ហើយវាយឈ្នះពួកអ្នកបរិសុទ្ធ+ ក៏បានទទួលអំណាចលើគ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ គ្រប់ភាសា និងគ្រប់ប្រជាជាតិ។ ៨ អស់អ្នកដែលអាស្រ័យនៅផែនដីនឹងគោរពប្រណិប័តន៍វា។ តាំងពីកំណើតពិភពលោកមក ឈ្មោះរបស់អ្នកទាំងនោះមិននៅក្នុងបញ្ជីជីវិត+របស់កូនចៀមដែលបានត្រូវសម្លាប់ទេ។+
៩ អ្នកណាដែលមានត្រចៀក ចូរស្ដាប់ចុះ។+ ១០ ប្រសិនបើអ្នកណាត្រូវក្លាយទៅជាឈ្លើយ អ្នកនោះនឹងត្រូវនាំចេញទៅជាឈ្លើយ។ ប្រសិនបើអ្នកណាសម្លាប់គេដោយដាវ*+ អ្នកនោះនឹងត្រូវស្លាប់ដោយដាវដែរ។ នេះតម្រូវឲ្យពួកអ្នកបរិសុទ្ធ+ចេះស៊ូទ្រាំ+និងមានជំនឿ។+
១១ រួចមក ខ្ញុំឃើញសត្វសាហាវមួយទៀតឡើងមកពីផែនដី វាមានស្នែងពីរដូចស្នែងចៀម តែវាចាប់ផ្ដើមនិយាយដូចនាគ។+ ១២ វាប្រើអំណាចទាំងអស់របស់សត្វសាហាវទី១+ ក្រោមក្រសែភ្នែករបស់សត្វនោះ។ វាធ្វើឲ្យផែនដីនិងអស់អ្នកដែលរស់នៅផែនដីគោរពប្រណិប័តន៍សត្វសាហាវទី១ ដែលត្រូវរបួសជិតស្លាប់តែបានជាសះស្បើយ។+ ១៣ ម្យ៉ាងទៀត វាធ្វើសញ្ញាសម្គាល់អស្ចារ្យជាច្រើន រហូតដល់ធ្វើឲ្យភ្លើងធ្លាក់ពីលើមេឃមកផែនដី ក្រោមក្រសែភ្នែករបស់មនុស្សទាំងឡាយ។
១៤ វាបំភាន់ពួកអ្នកដែលអាស្រ័យនៅផែនដី តាមរយៈសញ្ញាសម្គាល់ដែលវាបានត្រូវអនុញ្ញាតឲ្យធ្វើក្រោមក្រសែភ្នែករបស់សត្វសាហាវនោះ។ ដំណាលគ្នានោះ វាបានប្រាប់ពួកអ្នកដែលអាស្រ័យនៅផែនដីឲ្យធ្វើរូប+សត្វសាហាវនោះ ដែលត្រូវរបួសដោយដាវតែបានជាឡើងវិញ។+ ១៥ វាក៏បានទទួលការអនុញ្ញាតឲ្យផ្ដល់ដង្ហើមជីវិតដល់រូបសត្វសាហាវនោះ ដើម្បីឲ្យរូបនោះអាចនិយាយបាន និងអាចធ្វើឲ្យអស់អ្នកដែលមិនគោរពប្រណិប័តន៍រូបសត្វសាហាវនោះត្រូវប្រហារជីវិត។
១៦ វាបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូចនិងអ្នកធំ ទាំងអ្នកមាននិងអ្នកក្រ ទាំងអ្នកមានសេរីភាពនិងពួកខ្ញុំបម្រើ ដើម្បីឲ្យទទួលសញ្ញាមួយនៅលើដៃស្ដាំឬនៅលើថ្ងាស+ ១៧ និងដើម្បីកុំឲ្យអ្នកណាអាចទិញឬលក់អ្វីបានឡើយ ក្រៅពីអ្នកដែលមានសញ្ញា មានឈ្មោះ+ ឬមានលេខនៃឈ្មោះរបស់សត្វសាហាវនោះ។+ ១៨ ចំណុចនេះតម្រូវឲ្យមានប្រាជ្ញា៖ ចូរឲ្យអ្នកដែលមានសមត្ថភាពរិះគិត គណនាលេខនៃសត្វសាហាវនោះ ព្រោះលេខនោះជាលេខរបស់មនុស្ស។ លេខរបស់វាគឺ៦៦៦។+
១៤ រួចមក មើល! ខ្ញុំឃើញកូនចៀម+កំពុងឈរនៅលើភ្នំស៊ីយ៉ូន+ ហើយមាន១៤៤.០០០នាក់+ឈរជាមួយនឹងលោក។ នាមរបស់លោកនិងនាមរបស់បិតាលោក+បានត្រូវសរសេរនៅលើថ្ងាសពួកគេ។ ២ ខ្ញុំឮសំឡេងមួយបន្លឺចេញពីលើមេឃ* ដូចសន្ធឹកទឹកហូរ និងដូចសំឡេងផ្គរលាន់យ៉ាងខ្លាំង។ ឯសំឡេងដែលខ្ញុំឮនោះ គឺដូចសំឡេងពួកអ្នកចម្រៀងដែលកំពុងច្រៀងផងដេញពិណបន្ទរផង។ ៣ ពួកគេកំពុងច្រៀងចម្រៀងដែលហាក់ដូចជាចម្រៀងថ្មី។+ ពួកគេច្រៀងនៅមុខបល្ល័ង្ក នៅមុខចេរូប៊ីនទាំងបួន+ និងនៅមុខពួកអ្នកចាស់ទុំ+ ហើយគ្មានអ្នកណាអាចច្រៀងចម្រៀងនោះបានស្ទាត់ឡើយ ក្រៅពី១៤៤.០០០នាក់+ដែលបានត្រូវទិញពីផែនដី។ ៤ អ្នកទាំងនោះជាអ្នកដែលបានរក្សាខ្លួនឲ្យស្អាតបរិសុទ្ធ ដោយមិនរួមដំណេកជាមួយនឹងស្ត្រីឡើយ។ តាមពិត ពួកគេគឺដូចក្រមុំបរិសុទ្ធ។+ ពួកគេដើរតាមកូនចៀមជាប់ជានិច្ច ទោះជាលោកទៅកន្លែងណាក៏ដោយ។+ ពួកគេបានត្រូវទិញ+ពីចំណោមមនុស្សជាតិ ទុកជាផលដំបូង+ជូនព្រះនិងកូនចៀម។ ៥ គ្មានពាក្យភូតភរណានៅក្នុងមាត់ពួកគេឡើយ ពួកគេឥតខ្ចោះ។+
៦ បន្ទាប់មក ខ្ញុំឃើញទេវតាមួយទៀតដែលកំពុងហោះនៅកណ្ដាលមេឃ ហើយគាត់មានដំណឹងល្អដែលស្ថិតស្ថេរ ជាដំណឹងសម្រាប់ប្រកាសប្រាប់ដល់អស់អ្នកដែលអាស្រ័យនៅផែនដី ដល់គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជនជាតិ។+ ៧ គាត់បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរកោតខ្លាចព្រះ ហើយសរសើរតម្កើងលោក ពីព្រោះគ្រាដែលលោកនឹងវិនិច្ឆ័យបានមកដល់ហើយ។+ ដូច្នេះ ចូរគោរពប្រណិប័តន៍លោកដែលបានបង្កើតមេឃ ផែនដី សមុទ្រ+ និងប្រភពទឹកទាំងឡាយ»។
៨ ទេវតាមួយទៀត គឺទេវតាទី២ បានមកតាមក្រោយ ហើយពោលថា៖ «ក្រុងនោះបានរលំហើយ! បាប៊ីឡូនដ៏ខ្លាំងក្លា+បានរលំហើយ!+ គឺក្រុងដែលបានធ្វើឲ្យប្រជាជាតិទាំងអស់ផឹកស្រានៃកំហឹងនៃអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*របស់ក្រុងនោះ!»។+
៩ រួចមានទេវតាមួយទៀត គឺទេវតាទី៣ បានមកតាមក្រោយ ហើយបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ប្រសិនបើអ្នកណាគោរពប្រណិប័តន៍សត្វសាហាវ+និងរូបរបស់វា ព្រមទាំងទទួលសញ្ញានៅលើថ្ងាសឬនៅលើដៃ+ ១០ អ្នកនោះនឹងផឹកស្រាសុទ្ធនៃកំហឹងរបស់ព្រះ ដែលនឹងត្រូវចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់លោក+ ហើយអ្នកនោះនឹងទទួលទារុណកម្មដោយភ្លើងនិងស្ពាន់ធ័រ+ ក្រោមក្រសែភ្នែករបស់បណ្ដាទេវតាបរិសុទ្ធនិងកូនចៀម។ ១១ ឯផ្សែងដែលចេញពីទារុណកម្មរបស់អ្នកទាំងនោះ* ហុយឡើងឥតឈប់+ ហើយពួកគេទទួលទារុណកម្មទាំងយប់ទាំងថ្ងៃឥតស្រាកស្រាន្ត គឺអស់អ្នកដែលគោរពប្រណិប័តន៍សត្វសាហាវនិងរូបរបស់វា និងអ្នកណាដែលទទួលសញ្ញាសម្គាល់នៃឈ្មោះរបស់វា។+ ១២ ការនោះតម្រូវឲ្យពួកអ្នកបរិសុទ្ធចេះស៊ូទ្រាំ+ គឺអស់អ្នកដែលកាន់តាមបញ្ញត្ដិរបស់ព្រះ និងកាន់ខ្ជាប់តាមជំនឿ+លើ*លោកយេស៊ូ»។
១៣ បន្ទាប់មក ខ្ញុំឮសំឡេងមួយបន្លឺចេញពីលើមេឃថា៖ «ចូរសរសេរដូចតទៅ៖ ចាប់ពីពេលនេះទៅ អ្នកណាដែលស្លាប់ក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់*+ អ្នកនោះមានសុភមង្គលហើយ។ ឫទ្ធានុភាពបរិសុទ្ធប្រាប់ថា ចូរឲ្យពួកគេសម្រាកពីការនឿយហត់របស់ពួកគេ ពីព្រោះអ្វីៗដែលពួកគេបានធ្វើក៏ទៅជាមួយនឹងពួកគេដែរ»។
១៤ រួចមើល! ខ្ញុំឃើញពពកសមួយ ហើយនៅលើពពកនោះមានអ្នកអង្គុយដែលមើលទៅដូចជាកូនមនុស្ស+ លោកមានមកុដមាសលើក្បាល ទាំងកាន់កណ្ដៀវមុតមួយនៅដៃ។
១៥ រួចមក ទេវតាមួយទៀតបានចេញពីបន្ទប់បរិសុទ្ធនៅវិហារ ដោយបន្លឺសំឡេងយ៉ាងខ្លាំងប្រាប់លោកដែលអង្គុយលើពពកថា៖ «ចូរលូកដៃដែលកាន់កណ្ដៀវទៅច្រូតចុះ ពីព្រោះគ្រាដែលត្រូវច្រូតបានមកដល់ ដោយសារចម្រូតនៅផែនដីគឺទុំអស់ហើយ»។+ ១៦ លោកដែលអង្គុយលើពពកបានលូកដៃដែលកាន់កណ្ដៀវ ទៅច្រូតចម្រូតនៅផែនដីអស់ទៅ។
១៧ ទេវតាមួយទៀតក៏ចេញពីបន្ទប់បរិសុទ្ធនៅវិហារដែលនៅស្ថានសួគ៌ ទាំងកាន់កណ្ដៀវមុតមួយដែរ។
១៨ រួចទេវតាមួយទៀតបានចេញពីទីបូជា ហើយគាត់មានអំណាចលើភ្លើង។ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងប្រាប់អ្នកដែលកាន់កណ្ដៀវមុតនោះថា៖ «ចូរលូកដៃដែលកាន់កណ្ដៀវមុតនោះ ទៅច្រូតចង្កោមទំពាំងបាយជូរពីវល្លិទំពាំងបាយជូរនៅផែនដីចុះ ពីព្រោះទំពាំងបាយជូរទាំងនោះទុំហើយ»។+ ១៩ ដូច្នេះ ទេវតានោះក៏លូកដៃដែលកាន់កណ្ដៀវទៅផែនដី ហើយច្រូតប្រមូលទំពាំងបាយជូរនៅផែនដី រួចបោះទៅក្នុងអាងធំសម្រាប់ជាន់ផ្លែយកទឹកធ្វើស្រា ដែលជាតំណាងកំហឹងរបស់ព្រះ។+ ២០ ទំពាំងបាយជូរទាំងនោះបានត្រូវជាន់នៅខាងក្រៅក្រុង ហើយឈាមបានចេញពីអាងនោះឡើងខ្ពស់ដល់បង្ហៀរសេះ ចម្ងាយ១.៦០០ស្ដាដ។*
១៥ បន្ទាប់មក ខ្ញុំឃើញនិមិត្តរូបមួយទៀតនៅស្ថានសួគ៌ ជានិមិត្តរូបដ៏អស្ចារ្យនិងប្រសើរក្រៃលែង គឺទេវតា៧រូប+ដែលមានសេចក្ដីវេទនា៧មកជាមួយ។ នេះជាសេចក្ដីវេទនាចុងក្រោយ ពីព្រោះកំហឹងរបស់ព្រះនឹងត្រូវសម្រេចរួចរាល់អស់តាមរយៈសេចក្ដីវេទនាទាំងនោះ។+
២ ខ្ញុំក៏ឃើញអ្វីដែលមើលទៅដូចជាសមុទ្រដែលដូចកញ្ចក់+លាយភ្លើង ហើយអស់អ្នកដែលបានឈ្នះ+សត្វសាហាវនិងរូបរបស់វា+ និងលេខនៃឈ្មោះរបស់វា+ ពួកគេកំពុងឈរនៅក្បែរសមុទ្រដែលដូចកញ្ចក់ ទាំងកាន់ពិណរបស់ព្រះ។ ៣ ពួកគេកំពុងច្រៀងចម្រៀងរបស់ម៉ូសេ+ដែលជាខ្ញុំបម្រើរបស់ព្រះ និងចម្រៀងរបស់កូនចៀម+ថា៖
«ព្រះយេហូវ៉ា*ដែលជាព្រះមានឫទ្ធានុភាពខ្លាំងក្លាបំផុតអើយ+ អ្វីៗដែលលោកបានធ្វើគឺអស្ចារ្យ ហើយប្រសើរក្រៃលែង។+ ស្ដេចដែលរស់ជារៀងរហូតអើយ+ ផ្លូវរបស់លោកគឺសុចរិតនិងគួរឲ្យទុកចិត្ត។+ ៤ ព្រះយេហូវ៉ា*អើយ តើអ្នកណានឹងមិនកោតខ្លាចលោក ហើយមិនសរសើរតម្កើងនាមរបស់លោក? ព្រោះមានតែលោកប៉ុណ្ណោះដែលមានភក្ដីភាព។+ គ្រប់ប្រជាជាតិនឹងមកគោរពប្រណិប័តន៍នៅមុខលោក+ ពីព្រោះបង្គាប់ដ៏សុចរិតយុត្តិធម៌របស់លោកបានត្រូវបង្ហាញឲ្យឃើញជាក់ស្ដែង»។
៥ បន្ទាប់ពីការនោះ ខ្ញុំឃើញបន្ទប់បរិសុទ្ធ*ក្នុងត្រសាលនៃសក្ខីភាពរបស់ព្រះ+បានត្រូវបើកឡើងនៅស្ថានសួគ៌+ ៦ ហើយទេវតា៧រូបដែលមានសេចក្ដីវេទនាទាំង៧+បានចេញមកពីបន្ទប់បរិសុទ្ធ ដោយស្លៀកពាក់ក្រណាត់សាច់ល្អដែលស្អាតហើយភ្លឺ ទាំងមានក្រវាត់មាសនៅដើមទ្រូងផង។ ៧ ចេរូប៊ីនមួយពីចំណោមចេរូប៊ីនទាំងបួន បានឲ្យចានគោមមាស៧ដល់ទេវតា៧រូបនោះ។ ចានគោមទាំងនោះគឺពេញទៅដោយកំហឹងរបស់ព្រះ+ ជាព្រះដែលរស់នៅជារៀងរហូត។ ៨ រួចមក បន្ទប់បរិសុទ្ធបានពេញទៅដោយផ្សែងដោយសារសិរីរុងរឿងរបស់ព្រះ+ និងដោយសារឫទ្ធានុភាពរបស់លោក ហើយគ្មានអ្នកណាអាចចូលក្នុងបន្ទប់បរិសុទ្ធ រហូតដល់សេចក្ដីវេទនាទាំង៧+របស់ទេវតា៧រូបនោះបានចប់សព្វគ្រប់។
១៦ រួចខ្ញុំឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងចេញពីបន្ទប់បរិសុទ្ធ។+ សំឡេងនោះបន្លឺទៅកាន់ទេវតាទាំង៧នោះថា៖ «ចូរទៅចាក់កំហឹងរបស់ព្រះដែលនៅក្នុងចានគោមទាំង៧ទៅលើផែនដីចុះ»។+
២ ទេវតាទី១បានចេញទៅ ហើយចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើផែនដី។+ រួចមនុស្សដែលមានសញ្ញានៃសត្វសាហាវ+ និងដែលគោរពប្រណិប័តន៍រូបសត្វនោះ+ បានកើតដំបៅរលួយ+ដែលធ្វើទុក្ខខ្លាំងណាស់។
៣ ទេវតាទី២បានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើសមុទ្រ។+ សមុទ្របានក្លាយទៅជាឈាម+ ដូចឈាមរបស់មនុស្សស្លាប់ ហើយជីវិត*ទាំងឡាយក្នុងសមុទ្រក៏ស្លាប់អស់ទៅ។+
៤ ទេវតាទី៣បានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើទន្លេនិងប្រភពទឹកនានា+ ហើយទឹកទាំងអស់នោះក៏ក្លាយទៅជាឈាម។+ ៥ ខ្ញុំបានឮទេវតាដែលមានអំណាចលើទឹកជម្រាបថា៖ «ឱព្រះដែលមានជីវិតរស់នៅកាលពីមុន និងរស់នៅឥឡូវនេះ+ និងជាព្រះដែលមានភក្ដីភាព+ លោកគឺសុចរិត ពីព្រោះលោកបានវិនិច្ឆ័យសេចក្ដីយ៉ាងនេះ+ ៦ ដោយសារពួកគេបានបង្ហូរឈាមរបស់ពួកអ្នកបរិសុទ្ធនិងពួកអ្នកប្រកាសទំនាយ+ នោះលោកបានឲ្យឈាមពួកគេផឹក។+ ពួកគេសមនឹងទទួលមែន»។+ ៧ រួចមក ខ្ញុំបានឮទីបូជាជម្រាបថា៖ «មែនហើយ ព្រះយេហូវ៉ា*ជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត+ ការវិនិច្ឆ័យ*របស់លោកគឺសុចរិតយុត្តិធម៌និងគួរឲ្យទុកចិត្ត»។+
៨ ទេវតាទី៤បានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើដួងអាទិត្យ+ ហើយដួងអាទិត្យបានត្រូវអនុញ្ញាតឲ្យរោលមនុស្សដោយភ្លើង។ ៩ ដូច្នេះ មនុស្សទាំងនោះបានត្រូវរោលដោយកម្ដៅក្ដៅក្រៃលែង ប៉ុន្តែពួកគេនៅតែនិយាយប្រមាថនាមព្រះដែលមានអំណាចលើសេចក្ដីវេទនាទាំងនេះ។ ពួកគេមិនបានប្រែចិត្ត ហើយសរសើរតម្កើងលោកទេ។
១០ ទេវតាទី៥បានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើបល្ល័ង្ករបស់សត្វសាហាវ។ រួចរាជាណាចក្ររបស់វាបានក្លាយទៅជាងងឹត+ ហើយមនុស្សចាប់ផ្ដើមខាំអណ្ដាតរបស់ខ្លួនដោយសាររងការឈឺចាប់។ ១១ ប៉ុន្តែ ពួកគេបាននិយាយប្រមាថព្រះនៃស្ថានសួគ៌ដោយសារការឈឺចាប់និងដំបៅរលួយរបស់ពួកគេ ហើយពួកគេមិនបានប្រែចិត្តពីការប្រព្រឹត្តរបស់ពួកគេឡើយ។
១២ ទេវតាទី៦បានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើទន្លេធំ គឺទន្លេអឺប្រាត+ ហើយទឹកទន្លេនោះបានរីងស្ងួតអស់+ ដើម្បីបើកផ្លូវឲ្យបណ្ដាស្ដេច+ដែលមកពីទិសថ្ងៃរះ។*
១៣ រួចខ្ញុំឃើញបណ្ដាំស្មោកគ្រោក*បីដែលមើលទៅដូចជាកង្កែប ចេញពីមាត់នាគ+ ពីមាត់សត្វសាហាវ និងពីមាត់អ្នកប្រកាសទំនាយមិនពិត។ ១៤ តាមការពិត នោះជាបណ្ដាំពីពួកវិញ្ញាណកំណាច ហើយបណ្ដាំទាំងនោះចេញទៅឯស្ដេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដោយធ្វើសញ្ញាសម្គាល់+ ដើម្បីប្រមូលស្ដេចទាំងនោះសម្រាប់សង្គ្រាម+ដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។+
១៥ «មើល! ខ្ញុំនឹងមកដូចជាចោរ។+ អ្នកណាដែលមិនដេកលក់+ និងមិនបាត់សម្លៀកបំពាក់ក្រៅរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ។ អ្នកនោះនឹងមិនដើរដោយគ្មានសម្លៀកបំពាក់* ហើយមនុស្សនឹងមិនឃើញភាពអាម៉ាស់របស់គាត់ទេ»។+
១៦ រួចពួកគេបានប្រមូលស្ដេចទាំងនោះទៅឯកន្លែងដែលភាសាហេប្រឺហៅថាអាម៉ាគេដូន។*+
១៧ ទេវតាទី៧បានចាក់អ្វីដែលនៅក្នុងចានគោមរបស់គាត់ទៅលើអាកាស។ រួចខ្ញុំក៏ឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងចេញពីបល្ល័ង្កក្នុងបន្ទប់បរិសុទ្ធ+មកថា៖ «អ្វីៗបានចប់សព្វគ្រប់ហើយ!»។ ១៨ បន្ទាប់មក មានផ្លេកបន្ទោរ សំឡេងនិយាយ ផ្គរលាន់ និងមានរញ្ជួយដីយ៉ាងខ្លាំង។ ចាប់តាំងពីកើតមានមនុស្សនៅលើផែនដី+ មិនដែលមានការរញ្ជួយដីដ៏ធំនិងខ្លាំងដូច្នេះទេ។ ១៩ ក្រុងដ៏ខ្លាំងក្លា+បានបែកជាបី ឯក្រុងរបស់ប្រជាជាតិនានាបានរលំ។ រួចព្រះបាននឹកឃើញបាប៊ីឡូនដ៏ខ្លាំងក្លា+ ហើយលោកបានឲ្យពែងដែលមានស្រាទំពាំងបាយជូរនៃសេចក្ដីក្រោធរបស់លោកដល់ក្រុងនោះ។+ ២០ ម្យ៉ាងទៀត កោះទាំងអស់បានបាត់ទៅ ហើយភ្នំទាំងឡាយលែងមានទៀត។+ ២១ រួចដុំទឹកកកបានធ្លាក់យ៉ាងខ្លាំងទៅលើមនុស្សទាំងនោះ ដោយដុំទឹកកកនីមួយៗមានទម្ងន់ប្រហែលមួយថាលិន*+ ហើយពួកគេបាននិយាយប្រមាថព្រះដោយសារសេចក្ដីវេទនាពីការធ្លាក់ដុំទឹកកក+ ពីព្រោះសេចក្ដីវេទនានោះគឺខ្លាំងក្រៃលែង។
១៧ ទេវតាមួយពីចំណោមទេវតាទាំង៧ដែលកំពុងកាន់ចានគោមទាំង៧នោះ+ បានមកប្រាប់ខ្ញុំថា៖ «ចូរមក ខ្ញុំនឹងបង្ហាញអ្នកឲ្យឃើញការវិនិច្ឆ័យទោសមេស្ត្រីពេស្យាដែលអង្គុយលើទឹកជាច្រើន។+ ២ នាងបានធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*ជាមួយនឹងស្ដេចនានានៅផែនដី។+ រីឯពួកអ្នកដែលរស់នៅផែនដីបានស្រវឹងដោយសារស្រានៃអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*របស់នាង»។+
៣ បន្ទាប់មក គាត់បាននាំខ្ញុំចូលទៅតំបន់ស្ងាត់ជ្រងំដោយឫទ្ធានុភាពរបស់ព្រះ។ រួចខ្ញុំឃើញស្ត្រីម្នាក់កំពុងអង្គុយលើសត្វសាហាវមួយដែលមានសម្បុរក្រហមឆ្អៅ ក៏ពេញទៅដោយឈ្មោះដែលប្រមាថព្រះ វាមានក្បាល៧និងស្នែង១០។ ៤ ស្ត្រីនោះមានសម្លៀកបំពាក់ពណ៌ស្វាយ+និងពណ៌ក្រហមឆ្អៅ ហើយនាងពាក់មាស គជ់ខ្យង និងត្បូងថ្លៃវិសេស។+ នៅក្នុងដៃនាងមានពែងមាសមួយដែលពេញទៅដោយរបស់គួរឲ្យស្អប់ខ្ពើម និងរបស់ស្មោកគ្រោកពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*របស់នាង។ ៥ នៅលើថ្ងាសរបស់នាង មានឈ្មោះអាថ៌កំបាំងមួយបានត្រូវសរសេរថា៖ «បាប៊ីឡូនដ៏ខ្លាំងក្លា ដែលជាម្ដាយនៃស្រីពេស្យាទាំងឡាយ+ និងជាម្ដាយនៃអ្វីៗដែលគួរឲ្យស្អប់ខ្ពើមនៅផែនដី»។+ ៦ ខ្ញុំឃើញនាងស្រវឹងឈាមពួកអ្នកបរិសុទ្ធនិងឈាមពួកសាក្សីរបស់លោកយេស៊ូ។+
ពេលដែលខ្ញុំឃើញនាង ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់។ ៧ ដូច្នេះ ទេវតានោះនិយាយមកកាន់ខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកភ្ញាក់ផ្អើល? ខ្ញុំនឹងប្រាប់អ្នកនូវអាថ៌កំបាំងអំពីស្ត្រីនោះ+ និងអំពីសត្វសាហាវដែលមានក្បាល៧និងស្នែង១០ដែលនាងអង្គុយលើ៖+ ៨ សត្វសាហាវដែលអ្នកឃើញនោះ ពីមុននៅទីនេះ តែឥឡូវមិនមានទេ។ ប៉ុន្តែបន្តិចទៀត វានឹងឡើងមកពីទីជ្រៅបំផុត+ រួចវានឹងត្រូវបំផ្លាញចោល។ មនុស្សនៅផែនដីនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញថាសត្វសាហាវពីមុននៅទីនេះ តែឥឡូវមិនមានទេ រួចនឹងមានម្ដងទៀត។ តាំងពីកំណើតពិភពលោកមក មនុស្សទាំងនេះមិនមានឈ្មោះនៅក្នុងបញ្ជីជីវិតទេ។+
៩ «នេះតម្រូវឲ្យប្រើប្រាជ្ញានិងការយល់ដឹងគឺ៖ ក្បាល៧នោះ+តំណាងភ្នំ៧ ដែលស្ត្រីនោះអង្គុយលើ។ ១០ នោះក៏តំណាងស្ដេច៧រូបដែរ៖ ស្ដេច៥បានរលំហើយ ស្ដេចមួយនៅមានអំណាច ស្ដេចមួយទៀតមិនទាន់មកដល់ តែកាលមកដល់ហើយ ស្ដេចនោះត្រូវនៅមួយរយៈពេលខ្លីប៉ុណ្ណោះ។ ១១ ឯសត្វសាហាវដែលពីមុនធ្លាប់មាន តែពេលនេះមិនមាន+ គឺជាស្ដេចទី៨។ ប៉ុន្តែ វាកើតចេញពីស្ដេចទាំង៧ រួចវានឹងត្រូវបំផ្លាញចោល។
១២ «ស្នែង១០ដែលអ្នកឃើញនោះ ជាតំណាងស្ដេច១០ដែលមិនទាន់ទទួលរាជាណាចក្រមួយនៅឡើយ។ ប៉ុន្តែ ស្ដេចទាំងនោះនឹងទទួលអំណាចគ្រប់គ្រងជាស្ដេចអស់រយៈពេលមួយម៉ោងជាមួយនឹងសត្វសាហាវ។ ១៣ ស្ដេចទាំងនោះមានគំនិតតែមួយ ដូច្នេះពួកគេផ្ដល់កម្លាំងនិងអំណាចរបស់ពួកគេដល់សត្វសាហាវនោះ។ ១៤ អ្នកទាំងនោះនឹងច្បាំងនឹងកូនចៀម+ តែកូនចៀមនឹងឈ្នះពួកគេ+ ដោយសារលោកជាម្ចាស់លើអស់ទាំងម្ចាស់ និងជាស្ដេចលើអស់ទាំងស្ដេច។+ ម្យ៉ាងទៀត ពួកអ្នកដែលព្រះបានហៅនិងបានជ្រើសរើស ជាពួកអ្នកដែលស្មោះត្រង់ចំពោះព្រះ ពួកគេក៏នឹងឈ្នះដែរ»។+
១៥ គាត់ប្រាប់ខ្ញុំថា៖ «ទឹកដែលអ្នកឃើញស្ត្រីពេស្យានោះកំពុងអង្គុយលើ ជាតំណាងជនជាតិផ្សេងៗ មហាជននានា ប្រជាជាតិនានា និងភាសាផ្សេងៗ។+ ១៦ សត្វសាហាវ+ដែលមានស្នែង១០+ដែលអ្នកបានឃើញ នឹងស្អប់ស្ត្រីពេស្យានោះ+ ហើយនឹងបំផ្លាញនាង ព្រមទាំងធ្វើឲ្យនាងនៅអាក្រាត ក៏នឹងស៊ីសាច់នាង ហើយដុតនាងចោលក្នុងភ្លើង។+ ១៧ ព្រោះព្រះបណ្ដាលចិត្តពួកគេឲ្យធ្វើតាមគំនិតរបស់លោក+ គឺឲ្យពួកគេមានគំនិតតែមួយ ហើយធ្វើតាមគំនិតនោះ ដោយប្រគល់រាជាណាចក្ររបស់ពួកគេដល់សត្វសាហាវ+ រហូតដល់ប្រសាសន៍របស់ព្រះបានសម្រេច។ ១៨ ឯស្ត្រី+ដែលអ្នកឃើញនោះ ជាតំណាងក្រុងដ៏ខ្លាំងក្លាដែលគ្រប់គ្រងលើស្ដេចនានានៅផែនដី»។
១៨ បន្ទាប់ពីការនោះ ខ្ញុំឃើញទេវតាមួយទៀតចុះពីស្ថានសួគ៌*ដោយមានអំណាចខ្លាំងក្លា ហើយសិរីរុងរឿងរបស់ទេវតានោះបានបំភ្លឺផែនដី។ ២ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «នាងបានរលំហើយ! បាប៊ីឡូនដ៏ខ្លាំងក្លាបានរលំហើយ+ ក្រុងនោះបានក្លាយទៅជាលំនៅរបស់ពួកវិញ្ញាណកំណាច* និងជាកន្លែងដែលពេញទៅដោយពួកវិញ្ញាណ*ស្មោកគ្រោក ហើយជាជម្រករបស់សត្វស្លាបទាំងអស់ដែលស្មោកគ្រោកនិងដែលគួរឲ្យស្អប់ខ្ពើម!+ ៣ ព្រោះប្រជាជាតិទាំងអស់បានរងគ្រោះ ដោយសារស្រានៃកំហឹងនៃអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*របស់នាង+ ហើយស្ដេចទាំងឡាយនៅផែនដីបានធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងនាង។+ ឯពួកអ្នកជួញដូរ*នៅផែនដីបានក្លាយទៅជាអ្នកមាន ដោយសារភាពសម្បូរសប្បាយហួសហេតុរបស់នាង»។
៤ រួចខ្ញុំឮសំឡេងមួយទៀតបន្លឺពីលើមេឃ*ថា៖ «រាស្ដ្រខ្ញុំអើយ ចូរចេញពីក្រុងនោះមក+ ប្រសិនបើអ្នករាល់គ្នាមិនចង់មានចំណែកក្នុងអំពើខុសឆ្គងរបស់នាង ហើយប្រសិនបើអ្នករាល់គ្នាមិនចង់ទទួលចំណែកពីសេចក្ដីវេទនារបស់នាងទេ។+ ៥ ព្រោះអំពើខុសឆ្គងរបស់ក្រុងនោះបានគរឡើងរហូតដល់ស្ថានសួគ៌+ ហើយព្រះបាននឹកឃើញការប្រព្រឹត្តដោយអយុត្តិធម៌*របស់នាង។+ ៦ ចូរសងដល់នាងតាមដែលនាងបានធ្វើដល់គេ+ ចូរសងដល់នាង១ជា២ គឺ១ជា២នៃអ្វីដែលនាងបានធ្វើ។+ ក្នុងពែង+ដែលនាងបានលាយ ចូរលាយ១ជា២ក្នុងពែងនោះឲ្យនាងវិញ។+ ៧ នាងលើកតម្កើងខ្លួននិងរស់នៅដោយភាពសម្បូរសប្បាយហួសហេតុដល់កម្រិតណា ចូរធ្វើទារុណកម្មនាងនិងធ្វើឲ្យនាងមានទុក្ខព្រួយដល់កម្រិតនោះដែរ។ ពីព្រោះនាងនិយាយក្នុងចិត្តថា៖ ‹ខ្ញុំគ្រប់គ្រងជាមហាក្សត្រី ហើយខ្ញុំមិនមែនជាស្ត្រីមេម៉ាយទេ ខ្ញុំនឹងមិនមានទុក្ខព្រួយឡើយ›។+ ៨ ហេតុនោះហើយបានជាសេចក្ដីវេទនារបស់នាងនឹងមកក្នុងមួយថ្ងៃ គឺសេចក្ដីស្លាប់ ទុក្ខព្រួយ និងការអត់ឃ្លាន ហើយនាងនឹងត្រូវដុតចោលដោយភ្លើង+ ពីព្រោះព្រះយេហូវ៉ា*ជាព្រះដែលវិនិច្ឆ័យទោសនាង លោកខ្លាំងក្លា។+
៩ «ឯស្ដេចទាំងឡាយនៅផែនដី ដែលបានធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*ជាមួយនឹងនាង និងដែលបានរស់នៅដោយភាពសម្បូរសប្បាយហួសហេតុ នឹងយំគក់ទ្រូងដោយកើតទុក្ខអំពីនាង ពេលដែលពួកគេឃើញផ្សែងដែលកំពុងហុយឡើងពីការដុតនាង។ ១០ ពួកគេនឹងឈរនៅឆ្ងាយ ដោយសារខ្លាចទារុណកម្មដែលនាងបានទទួល ហើយនិយាយថា៖ ‹ស្ដាយណាស់! ស្ដាយណាស់! ក្រុងដ៏ខ្លាំងក្លា+ បាប៊ីឡូនដែលជាក្រុងមាំមួន ពីព្រោះការវិនិច្ឆ័យទោសរបស់នាងបានមកដល់ក្នុងរយៈពេលតែមួយម៉ោង!›។
១១ «ម្យ៉ាងទៀត ពួកអ្នកជួញដូរនៅផែនដីក៏យំ ហើយកើតទុក្ខអំពីនាង ពីព្រោះលែងមានអ្នកណាទិញទំនិញដែលពួកគេបានប្រមូលទុកយ៉ាងច្រើនទៀតហើយ។ ១២ ពួកគេបានប្រមូលមាស ប្រាក់ ត្បូងថ្លៃវិសេស គជ់ខ្យង ក្រណាត់សាច់ល្អ ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហមឆ្អៅ របស់ទាំងអស់ដែលធ្វើពីឈើក្រអូប របស់គ្រប់យ៉ាងដែលធ្វើពីភ្លុក និងរបស់សព្វបែបយ៉ាងដែលធ្វើពីឈើថ្លៃវិសេស ពីស្ពាន់ ពីដែក និងពីថ្មកែវ ១៣ ព្រមទាំងបានប្រមូលឈើអែម គ្រឿងទេសពីឥណ្ឌា គ្រឿងក្រអូប* ប្រេងក្រអូប ជ័រល្វីងទេស* ស្រាទំពាំងបាយជូរ ប្រេងអូលីវ ម្សៅហ្មត់ ស្រូវសាលី ហ្វូងគោ ហ្វូងចៀម សេះ រទេះ ពួកខ្ញុំបម្រើ និងមនុស្សឯទៀត។* ១៤ ផ្លែឈើល្អៗដែលក្រុងនោះចង់បាន បានបាត់ពីក្រុងនោះទៅ។ ឯរបស់ប្រណីត និងអ្វីស្អាតៗរបស់ក្រុងនោះបានសាបសូន្យអស់ ហើយមនុស្សនឹងមិនបានឃើញអ្វីៗទាំងនោះទៀតទេ។
១៥ «រីឯពួកអ្នកជួញដូររបស់ទាំងនោះដែលបានក្លាយទៅជាអ្នកមានដោយសារនាង ពួកគេនឹងឈរនៅឆ្ងាយ ដោយសារខ្លាចទារុណកម្មដែលនាងបានទទួល។ ពួកគេនឹងយំកើតទុក្ខ ១៦ ហើយនិយាយថា៖ ‹ស្ដាយណាស់! ស្ដាយណាស់! ក្រុងដ៏ខ្លាំងក្លា ដែលមានសម្លៀកបំពាក់ក្រណាត់សាច់ល្អ ក្រណាត់ពណ៌ស្វាយ និងក្រណាត់ពណ៌ក្រហមឆ្អៅ និងមានពាក់អលង្ការមាស ត្បូងថ្លៃវិសេស និងគជ់ខ្យងជាច្រើន+ ១៧ ពីព្រោះក្នុងរយៈពេលតែមួយម៉ោង ទ្រព្យសម្បត្តិដ៏ហូរហៀរទាំងនោះបានត្រូវបំផ្លាញអស់ទៅ!›។
«ឯអ្នកបើកសំពៅទាំងអស់ និងមនុស្សទាំងឡាយដែលធ្វើដំណើរតាមសំពៅ និងពួកអ្នកដើរសំពៅ ហើយអស់អ្នកដែលចិញ្ចឹមជីវិតដោយសារសមុទ្រ បានឈរនៅឆ្ងាយ។ ១៨ ពេលដែលពួកគេមើលផ្សែងហុយឡើងពីការដុតនាង ពួកគេក៏ស្រែកឡើងថា៖ ‹តើមានក្រុងណាដែលដូចក្រុងដ៏ខ្លាំងក្លានោះ?›។ ១៩ ពួកគេបាចធូលីដីលើក្បាលរបស់ខ្លួន ក៏ស្រែកយំកើតទុក្ខ ហើយនិយាយថា៖ ‹ស្ដាយណាស់! ស្ដាយណាស់! ក្រុងដ៏ខ្លាំងក្លា ជាកន្លែងដែលអស់អ្នកដែលមានសំពៅលើសមុទ្របានក្លាយទៅជាអ្នកមានដោយសារភាពស្ដុកស្ដម្ភរបស់នាង ពីព្រោះនាងបានត្រូវបំផ្លាញក្នុងរយៈពេលតែមួយម៉ោង!›។+
២០ «ឱស្ថានសួគ៌+ ពួកអ្នកបរិសុទ្ធ+ ពួកសាវ័ក* និងពួកអ្នកប្រកាសទំនាយអើយ! ចូរត្រេកអរដោយសារអ្វីដែលបានកើតឡើងដល់នាង ពីព្រោះព្រះបានវិនិច្ឆ័យក្ដីឲ្យអ្នករាល់គ្នាដោយដាក់ទោសនាងហើយ!»។+
២១ រួចមក ទេវតាខ្លាំងពូកែមួយរូបបានលើកថ្មត្បាល់កិនធំមួយ ហើយបោះទៅក្នុងសមុទ្រ ដោយនិយាយថា៖ «ក្រុងបាប៊ីឡូនដ៏ខ្លាំងក្លានឹងត្រូវបោះទម្លាក់ទៅយ៉ាងរហ័សដូច្នេះដែរ ហើយគ្មានអ្នកណានឹងប្រទះឃើញវាម្ដងទៀតទេ។+ ២២ គ្មានអ្នកណានឹងឮអ្នកចម្រៀងដែលច្រៀងផងដេញពិណបន្ទរផង ហើយនឹងលែងឮអ្នកលេងភ្លេង អ្នកផ្លុំខ្លុយ និងអ្នកផ្លុំត្រែនៅក្នុងបាប៊ីឡូនទៀត ក៏នឹងលែងឃើញជាងជំនាញគ្រប់មុខនៅក្នុងក្រុងអ្នក ឯសូរត្បាល់កិនក៏លែងឮនៅក្នុងក្រុងអ្នកទៀតដែរ។ ២៣ ក៏នឹងលែងមានចង្កៀងភ្លឺក្នុងក្រុងអ្នកទៀត ហើយនឹងលែងមានសំឡេងកូនកំលោះកូនក្រមុំនៅក្នុងក្រុងអ្នកទៀតដែរ ពីព្រោះពួកអ្នកជួញដូរនៅក្នុងក្រុងរបស់អ្នក សុទ្ធតែជាអ្នកមានមុខមានមាត់ធំដុំនៅផែនដី និងពីព្រោះអ្នកបានបំភាន់ប្រជាជាតិទាំងអស់ ដោយការទាក់ទងនឹងពួកវិញ្ញាណអាក្រក់។+ ២៤ នៅក្នុងក្រុងនោះមានឈាមរបស់ពួកអ្នកប្រកាសទំនាយ ពួកអ្នកបរិសុទ្ធ+ និងអស់អ្នកដែលបានត្រូវសម្លាប់នៅផែនដី»។+
១៩ បន្ទាប់ពីការនោះ ខ្ញុំឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំង ហាក់ដូចជាសំឡេងជនមួយក្រុមធំនៅស្ថានសួគ៌។ ពួកគេនិយាយថា៖ «ចូរសរសើរយ៉ា!*+ សេចក្ដីសង្គ្រោះ សិរីរុងរឿង និងឫទ្ធានុភាពគឺជារបស់ព្រះនៃយើង ២ ពីព្រោះការវិនិច្ឆ័យរបស់លោកគឺគួរឲ្យទុកចិត្ត ហើយក៏សុចរិតយុត្តិធម៌។+ ព្រោះលោកបានដាក់ទោសមេស្ត្រីពេស្យាដែលបានបង្ខូចផែនដីដោយអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*របស់នាង ហើយលោកបានសងសឹកឲ្យពួកខ្ញុំបម្រើរបស់លោកដែលនាងបានសម្លាប់»។+ ៣ ភ្លាមនោះ ពួកគេនិយាយជាលើកទី២ថា៖ «ចូរសរសើរយ៉ា!*+ ចូរឲ្យផ្សែងពីការដុតនាងហុយឡើងជារៀងរហូត»។+
៤ ឯពួកអ្នកចាស់ទុំ២៤នាក់+និងចេរូប៊ីនទាំង៤+បានលំឱនកាយគោរពប្រណិប័តន៍ព្រះដែលអង្គុយលើបល្ល័ង្ក ដោយពោលថា៖ «អាមេន! ចូរសរសើរយ៉ា!»។*+
៥ ម្យ៉ាងទៀត មានសំឡេងមួយបន្លឺចេញពីបល្ល័ង្កមកថា៖ «អ្នករាល់គ្នាដែលជាខ្ញុំបម្រើរបស់ព្រះ ដែលកោតខ្លាចលោក ទាំងអ្នកតូចទាំងអ្នកធំ ចូរសរសើរព្រះរបស់យើង»។+
៦ រួចខ្ញុំឮសំឡេងមួយ ដូចជាសំឡេងជនមួយក្រុមធំ ដូចជាសន្ធឹកទឹកហូរ និងដូចជាសំឡេងផ្គរលាន់ឮយ៉ាងខ្លាំង។ ពួកគេនិយាយថា៖ «ចូរសរសើរយ៉ា*+ ពីព្រោះព្រះយេហូវ៉ា*ដែលជាព្រះរបស់យើង និងជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត+ បានចាប់ផ្ដើមគ្រប់គ្រងជាស្ដេចហើយ!+ ៧ ចូរយើងអរសប្បាយនិងត្រេកអរឲ្យខ្លាំង ហើយចូរយើងសរសើរតម្កើងលោក ពីព្រោះវេលាសម្រាប់ពិធីរៀបការរបស់កូនចៀមបានមកដល់ហើយ ឯភរិយារបស់លោកបានរៀបចំខ្លួនរួចជាស្រេច។ ៨ នាងបានត្រូវអនុញ្ញាតឲ្យស្លៀកពាក់ក្រណាត់សាច់ល្អដែលស្អាតហើយភ្លឺ ពីព្រោះក្រណាត់សាច់ល្អនោះជាតំណាងការប្រព្រឹត្តដ៏សុចរិតរបស់ពួកអ្នកបរិសុទ្ធ»។+
៩ បន្ទាប់មក ទេវតានោះប្រាប់ខ្ញុំថា៖ «ចូរសរសេរដូចតទៅនេះ៖ អស់អ្នកដែលបានត្រូវអញ្ជើញឲ្យចូលរួមពិសាភោជនាហារនៅពិធីរៀបការរបស់កូនចៀម មានសុភមង្គលហើយ»។+ គាត់ក៏ប្រាប់ខ្ញុំដែរថា៖ «សេចក្ដីនេះជាប្រសាសន៍របស់ព្រះ ជាប្រសាសន៍ដ៏គួរឲ្យទុកចិត្ត»។ ១០ រួចខ្ញុំលំឱនកាយនៅជិតជើងទេវតានោះ ដើម្បីគោរពប្រណិប័តន៍គាត់។ ប៉ុន្តែ ទេវតានោះប្រាប់ខ្ញុំថា៖ «ចូរប្រយ័ត្ន! កុំធ្វើដូច្នេះ!+ ខ្ញុំគ្រាន់តែជាខ្ញុំបម្រើដូចអ្នកនិងដូចបងប្អូនរបស់អ្នក ដែលមានកិច្ចការធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ។+ ចូរគោរពប្រណិប័តន៍ព្រះ!+ ព្រោះការធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ ជាគោលបំណងនៃការប្រកាសទំនាយ»។+
១១ ខ្ញុំឃើញមេឃបើកចំហ ហើយមើល! មានសេះសម្បុរស។+ លោកដែលអង្គុយលើសេះនោះ មាននាមថាស្មោះត្រង់+និងពិតត្រង់+ ហើយលោកវិនិច្ឆ័យនិងធ្វើសង្គ្រាមដោយសុចរិតយុត្តិធម៌។+ ១២ ភ្នែករបស់លោកដូចជាអណ្ដាតភ្លើង+ ហើយមានមកុដជាច្រើននៅលើក្បាលលោក។ មាននាមមួយដែលបានត្រូវសរសេរនៅលើលោក ដែលគ្មានអ្នកណាស្គាល់ក្រៅពីលោកឡើយ ១៣ សម្លៀកបំពាក់ក្រៅរបស់លោកប្រឡាក់ឈាម* ហើយនាមរបស់លោកគឺបណ្ដាំ+របស់ព្រះ។ ១៤ ម្យ៉ាងទៀត បណ្ដាកងទ័ពនៅស្ថានសួគ៌កំពុងជិះសេះសម្បុរសមកតាមក្រោយលោក ហើយពួកគេស្លៀកពាក់ក្រណាត់សាច់ល្អស្អាតពណ៌ស។ ១៥ មានដាវវែងមួយយ៉ាងមុតចេញពីមាត់របស់លោក+ ដើម្បីឲ្យលោកប្រហារប្រជាជាតិនានា ហើយលោកនឹងឃ្វាលពួកគេដោយដំបងដែក។+ បន្ថែមទៀត លោកក៏ជាន់ទំពាំងបាយជូរក្នុងអាងធំសម្រាប់ជាន់ផ្លែយកទឹកធ្វើស្រា គឺអាងនៃសេចក្ដីក្រោធដ៏ខ្លាំងរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។+ ១៦ លោកមាននាមមួយដែលបានត្រូវសរសេរលើសម្លៀកបំពាក់ក្រៅរបស់លោក ដែលនៅត្រង់ភ្លៅ។ នាមនោះគឺស្ដេចលើអស់ទាំងស្ដេច និងម្ចាស់លើអស់ទាំងម្ចាស់។+
១៧ ខ្ញុំក៏ឃើញទេវតាមួយឈរនៅមុខដួងអាទិត្យ ហើយគាត់បន្លឺសំឡេងយ៉ាងខ្លាំងទៅកាន់សត្វស្លាបទាំងអស់ដែលហើរនៅកណ្ដាលមេឃថា៖ «ចូរប្រមូលគ្នាមកក្នុងការជប់លៀងដ៏ធំរបស់ព្រះ+ ១៨ ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេបញ្ជាការកងទ័ព សាច់ពួកអ្នកខ្លាំងពូកែ+ សាច់សេះ សាច់ពួកអ្នកដែលជិះសេះទាំងនោះ+ និងសាច់មនុស្សទាំងឡាយ ទាំងពួកអ្នកមានសេរីភាពទាំងពួកខ្ញុំបម្រើ ទាំងអ្នកតូចទាំងអ្នកធំ»។
១៩ រួចខ្ញុំឃើញសត្វសាហាវនិងស្ដេចទាំងឡាយនៅផែនដី ព្រមទាំងកងទ័ពរបស់ពួកគេ បានមូលគ្នាមកដើម្បីច្បាំងនឹងលោកដែលកំពុងជិះសេះ និងកងទ័ពរបស់លោក។+ ២០ សត្វសាហាវបានត្រូវចាប់ រួមទាំងអ្នកប្រកាសទំនាយមិនពិត+ដែលបានធ្វើសញ្ញាសម្គាល់ក្រោមក្រសែភ្នែកសត្វនោះ ដែលបានបំភាន់ពួកអ្នកដែលបានទទួលសញ្ញានៃសត្វសាហាវ+ និងពួកអ្នកដែលគោរពប្រណិប័តន៍រូបសត្វសាហាវនោះ។+ កាលដែលនៅរស់នៅឡើយ ពួកគេទាំងពីរបានត្រូវបោះទៅក្នុងបឹងដែលឆេះដោយភ្លើងនិងស្ពាន់ធ័រ។+ ២១ ប៉ុន្តែ មនុស្សទាំងប៉ុន្មានទៀតបានត្រូវសម្លាប់ដោយដាវវែងរបស់លោកដែលជិះសេះ ជាដាវដែលចេញពីមាត់លោក។+ ឯសត្វស្លាបទាំងអស់បានស៊ីសាច់របស់អ្នកទាំងនោះឆ្អែត។+
២០ រួចខ្ញុំឃើញទេវតាមួយរូបចុះពីស្ថានសួគ៌*មក ដោយកាន់កូនសោនៃទីជ្រៅបំផុត+និងច្រវាក់ដ៏ធំមួយនៅដៃ។ ២ ទេវតានោះចាប់នាគ+ ជាពស់ដំបូងបង្អស់+ ដែលជាមេកំណាច+និងជាសាថាន*+ រួចបានចងវាទុក១.០០០ឆ្នាំ។ ៣ ទេវតានោះបោះវាទៅក្នុងទីជ្រៅបំផុត+ រួចបិទយ៉ាងជិត ហើយបិទត្រាលើទីជ្រៅបំផុត ដើម្បីកុំឲ្យវាបំភាន់ប្រជាជាតិនានាទៀត រហូតដល់ផុតគ្រា១.០០០ឆ្នាំ។ ក្រោយពីនោះ វានឹងត្រូវដោះលែងមួយរយៈពេលខ្លី។+
៤ បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កផ្សេងៗ និងអស់អ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ ហើយពួកគេបានទទួលអំណាចដើម្បីវិនិច្ឆ័យ។ ខ្ញុំក៏ឃើញពួកអ្នកដែលបានត្រូវសម្លាប់* ដោយសារពួកគេធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ និងនិយាយអំពីព្រះ។ ពួកគេជាអ្នកដែលមិនបានគោរពប្រណិប័តន៍សត្វសាហាវ ឬរូបរបស់វា ហើយមិនបានទទួលសញ្ញានោះនៅលើថ្ងាស ឬនៅលើដៃរបស់ពួកគេឡើយ។+ ពួកគេបានរស់ឡើងវិញ រួចគ្រប់គ្រងជាស្ដេចជាមួយនឹងគ្រិស្ត+អស់១.០០០ឆ្នាំ ៥ (មនុស្សស្លាប់ទាំងប៉ុន្មានទៀត+មិនបានទទួលជីវិតទេ ទាល់តែបានផុតគ្រា១.០០០ឆ្នាំ)។ នេះជាការប្រោសឲ្យរស់ឡើងវិញមុនដំបូង។+ ៦ អ្នកដែលមានចំណែកក្នុងការប្រោសឲ្យរស់ឡើងវិញមុនដំបូង មានសុភមង្គល ហើយក៏បរិសុទ្ធ។+ សេចក្ដីស្លាប់ទី២+គ្មានអំណាចលើអ្នកទាំងនោះឡើយ។+ ប៉ុន្តែ ពួកគេនឹងធ្វើជាសង្ឃ+របស់ព្រះនិងរបស់គ្រិស្ត ក៏នឹងគ្រប់គ្រងជាស្ដេចជាមួយនឹងលោក*អស់១.០០០ឆ្នាំ។+
៧ ពេលដែលគ្រា១.០០០ឆ្នាំផុតភ្លាម សាថាននឹងត្រូវដោះលែងពីគុក។ ៨ វានឹងចេញទៅបំភាន់ប្រជាជាតិនានានៅជ្រុងទាំងបួននៃផែនដី គឺកូកនិងម៉ាកូក ដើម្បីប្រមូលពួកគេសម្រាប់សង្គ្រាម។ ចំនួនអ្នកទាំងនោះគឺដូចខ្សាច់នៅសមុទ្រ។ ៩ ពួកគេសម្រុកចេញទៅពេញផែនដី ហើយឡោមព័ទ្ធជំរំរបស់ពួកអ្នកបរិសុទ្ធនិងក្រុងជាទីស្រឡាញ់។ ប៉ុន្តែ ភ្លើងបានធ្លាក់ពីស្ថានសួគ៌*មកបញ្ឆេះពួកគេអស់ទៅ។+ ១០ រួចមេកំណាចដែលបានបំភាន់ពួកគេបានត្រូវបោះទៅក្នុងបឹងដែលឆេះដោយភ្លើងនិងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវ+និងអ្នកប្រកាសទំនាយមិនពិតនៅរួចហើយ។+ ពួកគេនឹងរងទារុណកម្ម*ទាំងយប់ទាំងថ្ងៃជារៀងរហូត។
១១ រួចមក ខ្ញុំឃើញបល្ល័ង្កពណ៌សយ៉ាងធំមួយ ព្រមទាំងលោកដែលអង្គុយលើបល្ល័ង្កនោះ។+ ផែនដីនិងមេឃបានចេញបាត់ពីមុខលោក+ ហើយគ្មានកន្លែងសម្រាប់ផែនដីនិងមេឃទៀតឡើយ។ ១២ ខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំទាំងអ្នកតូចកំពុងឈរនៅមុខបល្ល័ង្ក ហើយរមូរផ្សេងៗបានត្រូវបើកឡើង។ រមូរមួយទៀតក៏បានត្រូវបើកឡើងដែរ គឺរមូរជីវិត។+ ឯមនុស្សស្លាប់បានត្រូវវិនិច្ឆ័យយោងទៅតាមអ្វីដែលបានត្រូវសរសេរក្នុងរមូរទាំងនោះ ស្របតាមការប្រព្រឹត្តរបស់ពួកគេ។+ ១៣ សមុទ្របានប្រគល់មនុស្សស្លាប់នៅក្នុងនោះមកវិញ ហើយសេចក្ដីស្លាប់និងផ្នូរ* ក៏បានប្រគល់មនុស្សស្លាប់នៅក្នុងនោះមកវិញដែរ។ រួចពួកគេបានត្រូវវិនិច្ឆ័យស្របតាមការប្រព្រឹត្តរបស់ពួកគេរៀងៗខ្លួន។+ ១៤ ឯសេចក្ដីស្លាប់និងផ្នូរ*បានត្រូវបោះទៅក្នុងបឹងភ្លើង។+ បឹងភ្លើង+គឺជាតំណាងសេចក្ដីស្លាប់ទី២។+ ១៥ ម្យ៉ាងទៀត អ្នកណាដែលគ្មានឈ្មោះក្នុងសៀវភៅជីវិត+ អ្នកនោះបានត្រូវបោះទៅក្នុងបឹងភ្លើង។+
២១ ក្រោយមក ខ្ញុំឃើញមេឃថ្មីនិងផែនដីថ្មី+ ព្រោះមេឃនិងផែនដីដែលមានពីមុនបានកន្លងបាត់ទៅហើយ+ ឯសមុទ្រ+ក៏លែងមានទៀត។ ២ ខ្ញុំក៏ឃើញក្រុងបរិសុទ្ធ គឺក្រុងយេរូសាឡិមថ្មីចុះមកពីព្រះនៅស្ថានសួគ៌។+ ក្រុងនោះបានត្រូវរៀបចំដូចកូនក្រមុំដែលបានតុបតែងខ្លួនដើម្បីស្វាមីរបស់នាង។+ ៣ រួចមក ខ្ញុំឮសំឡេងមួយបន្លឺយ៉ាងខ្លាំងចេញពីបល្ល័ង្កមកថា៖ «មើល! ត្រសាលរបស់ព្រះនៅជាមួយនឹងមនុស្សជាតិ ហើយលោកនឹងអាស្រ័យនៅជាមួយនឹងពួកគេ ឯពួកគេនឹងធ្វើជារាស្ដ្ររបស់លោក។ ព្រះនឹងនៅជាមួយនឹងពួកគេដោយខ្លួនលោកផ្ទាល់។+ ៤ លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ+ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត+ ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ ក៏នឹងលែងមានទៀតដែរ។+ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។
៥ លោកដែលអង្គុយលើបល្ល័ង្ក+មានប្រសាសន៍ថា៖ «មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី»។+ ម្យ៉ាងទៀត លោកមានប្រសាសន៍ថា៖ «ចូរសរសេរ ពីព្រោះពាក្យទាំងនេះគួរឲ្យទុកចិត្ត* ហើយក៏ពិតត្រង់»។ ៦ លោកក៏មានប្រសាសន៍មកខ្ញុំថា៖ «ការទាំងនោះបានសម្រេចហើយ! ខ្ញុំជាអាលផានិងជាអូមេហ្គា* ជាដើមនិងជាចុង។+ ខ្ញុំនឹងឲ្យទឹកពីប្រភពទឹកដែលផ្ដល់ជីវិតដល់អ្នកណាដែលស្រេក ដោយឥតគិតថ្លៃ។+ ៧ អ្នកណាដែលឈ្នះនឹងទទួលអ្វីៗទាំងនោះជាមត៌ក ហើយខ្ញុំនឹងធ្វើជាព្រះរបស់អ្នកនោះ ឯអ្នកនោះនឹងធ្វើជាកូនរបស់ខ្ញុំ។ ៨ ប៉ុន្តែ ពួកអ្នកដែលកំសាក ពួកអ្នកដែលគ្មានជំនឿ+ ពួកអ្នកដែលកខ្វក់និងគួរឲ្យស្អប់ខ្ពើម ពួកឃាតករ+ ពួកអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ ពួកអ្នកដែលទាក់ទងនឹងវិញ្ញាណអាក្រក់ ពួកអ្នកដែលគោរពបូជារូបព្រះ និងពួកអ្នកដែលភូតភរ+ ពួកគេនឹងទទួលចំណែកក្នុងបឹងដែលឆេះដោយភ្លើងនិងស្ពាន់ធ័រ។+ នេះតំណាងសេចក្ដីស្លាប់ទី២»។+
៩ ទេវតាមួយពីចំណោមទេវតាទាំង៧ ដែលមានចានគោម៧ពេញទៅដោយសេចក្ដីវេទនាចុងក្រោយទាំង៧+ បានមកហើយនិយាយប្រាប់ខ្ញុំថា៖ «ចូរមក ខ្ញុំនឹងបង្ហាញអ្នកឲ្យឃើញកូនក្រមុំដែលជាភរិយារបស់កូនចៀម»។+ ១០ ដូច្នេះ ដោយឫទ្ធានុភាពរបស់ព្រះ គាត់បានយកខ្ញុំទៅឯភ្នំមួយដែលធំនិងខ្ពស់ត្រដែត រួចគាត់បង្ហាញខ្ញុំឲ្យឃើញក្រុងយេរូសាឡិមជាក្រុងបរិសុទ្ធ ដែលកំពុងចុះពីព្រះនៅស្ថានសួគ៌។+ ១១ ក្រុងនោះប្រកបដោយសិរីរុងរឿងរបស់ព្រះ។+ រស្មីរបស់ក្រុងនោះគឺដូចត្បូងថ្លៃវិសេស និងដូចត្បូងយ៉ាស្បាដែលភ្លឺថ្លាដូចកែវចរណៃ។+ ១២ ក្រុងនោះមានកំពែងធំនិងខ្ពស់ណាស់ ព្រមទាំងមានទ្វារកំពែង១២ ហើយនៅទ្វារកំពែងទាំងនោះមានទេវតា១២។ ម្យ៉ាងទៀត ឈ្មោះរបស់កុលសម្ព័ន្ធទាំង១២នៃអ៊ីស្រាអែល បានត្រូវសរសេរលើទ្វារទាំងនោះ។ ១៣ នៅខាងកើតមានទ្វារ៣ នៅខាងជើងមានទ្វារ៣ នៅខាងត្បូងមានទ្វារ៣ ហើយនៅខាងលិចមានទ្វារ៣។+ ១៤ កំពែងក្រុងនោះក៏មានថ្មគ្រឹះ១២ ហើយនៅលើថ្មទាំងនោះមានឈ្មោះសាវ័កទាំង១២+របស់កូនចៀម។
១៥ រីឯអ្នកដែលកំពុងនិយាយជាមួយនឹងខ្ញុំ គាត់កាន់ដើមត្រែងមាសមួយដើម្បីប្រើជាប្រដាប់វាស់ក្រុងនោះ ព្រមទាំងវាស់ទ្វារនិងកំពែងរបស់ក្រុងនោះផង។+ ១៦ ក្រុងនោះមានរាងបួនជ្រុងស្មើ ឯបណ្ដោយនិងទទឹងនៃក្រុងនោះគឺស្មើគ្នា។ រួចគាត់យកដើមត្រែងមកវាស់ក្រុងនោះ ហើយឃើញមាន១២.០០០ស្ដាដ។* បណ្ដោយ ទទឹង និងកម្ពស់នៃក្រុងនោះគឺស្មើគ្នា។ ១៧ គាត់ក៏វាស់កំពែងក្រុងនោះដែរ ឃើញមាន១៤៤ហត្ថ* តាមរង្វាស់របស់មនុស្សដែលដូចគ្នានឹងរង្វាស់របស់ទេវតា។ ១៨ កំពែងក្រុងនោះធ្វើពីត្បូងយ៉ាស្បា+ ហើយក្រុងនោះធ្វើពីមាសសុទ្ធដែលប្រៀបដូចជាកញ្ចក់ថ្លា។ ១៩ គ្រឹះនានានៃកំពែងក្រុងនោះបានត្រូវធ្វើពីត្បូងថ្លៃវិសេសគ្រប់ប្រភេទ៖ គ្រឹះទី១បានត្រូវធ្វើពីត្បូងយ៉ាស្បា ទី២ត្បូងកណ្ដៀង ទី៣ត្បូងខាលសេដូនី ទី៤ត្បូងមរកត ២០ ទី៥ត្បូងសាដូនិច ទី៦ត្បូងសាដៀស ទី៧ត្បូងគ្រីសូឡែត ទី៨ត្បូងបេរីល ទី៩ត្បូងថូផាស ទី១០ត្បូងគ្រីសូប្រេស ទី១១ត្បូងហៃយ៉ាស៊ីន ទី១២ត្បូងអេម៉ាទេស។ ២១ ម្យ៉ាងទៀត ទ្វារទាំង១២ គឺជាគជ់ខ្យង១២ ដោយទ្វារនីមួយៗធ្វើពីគជ់ខ្យងមួយ។ ចំណែកឯផ្លូវធំក្នុងក្រុងនោះធ្វើពីមាសសុទ្ធ ដែលប្រៀបដូចជាកញ្ចក់ថ្លា។
២២ ខ្ញុំមិនឃើញវិហារនៅក្នុងក្រុងនោះទេ ព្រោះព្រះយេហូវ៉ា*ដែលជាព្រះមានឫទ្ធានុភាពខ្លាំងក្លាបំផុត+ លោកនិងកូនចៀមជាវិហារនៃក្រុងនោះ។ ២៣ ក្រុងនោះមិនត្រូវការដួងអាទិត្យឬដួងខែបំភ្លឺទេ ពីព្រោះសិរីរុងរឿងរបស់ព្រះបានបំភ្លឺក្រុងនោះ+ ហើយកូនចៀមជាចង្កៀងនៃក្រុងនោះ។+ ២៤ ប្រជាជាតិនានានឹងដើរដោយសារពន្លឺនៃក្រុងនោះ+ ហើយស្ដេចទាំងឡាយនៅផែនដីនឹងនាំសិរីរុងរឿងរបស់ពួកគេចូលទៅក្នុងក្រុងនោះ។ ២៥ ទ្វារក្រុងនោះនឹងមិនត្រូវបិទនៅពេលថ្ងៃឡើយ ហើយនៅក្រុងនោះនឹងមិនមានយប់ទេ។+ ២៦ ពួកគេនឹងនាំសិរីរុងរឿងនិងកិត្តិយសនៃប្រជាជាតិនានាចូលទៅក្រុងនោះ។+ ២៧ ប៉ុន្តែ អ្វីដែលស្មោកគ្រោក ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមនិងអំពើបោកបញ្ឆោត នឹងមិនបានចូលក្នុងក្រុងនោះទេ+ មានតែពួកអ្នកដែលមានឈ្មោះក្នុងរមូរជីវិតរបស់កូនចៀមប៉ុណ្ណោះនឹងចូលបាន។+
២២ រួចគាត់បង្ហាញខ្ញុំឲ្យឃើញទន្លេដែលមានទឹកដែលផ្ដល់ជីវិត+ ទឹកនោះថ្លាដូចកែវចរណៃ កំពុងចេញពីបល្ល័ង្ករបស់ព្រះនិងរបស់កូនចៀម+ ២ ហូរកាត់កណ្ដាលផ្លូវធំនៃក្រុងនោះ។ នៅខាងនាយនិងខាងអាយទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ដែលបង្កើតផល១២ដងរាល់ឆ្នាំ ដោយមួយខែបង្កើតផលម្ដង។ ឯស្លឹកនៃដើមឈើទាំងនោះគឺសម្រាប់ធ្វើឲ្យប្រជាជាតិនានាជាសះស្បើយ។+
៣ ក្រុងនោះនឹងលែងមានបណ្ដាសាតទៅទៀត។ ប៉ុន្តែ បល្ល័ង្ករបស់ព្រះនិងរបស់កូនចៀម+នឹងនៅក្នុងក្រុងនោះ ហើយពួកខ្ញុំបម្រើរបស់ព្រះនឹងបំពេញកិច្ចបម្រើពិសិដ្ឋជូនលោក។ ៤ ពួកគេនឹងឃើញមុខរបស់លោក+ ហើយនាមលោកនឹងនៅលើថ្ងាសរបស់ពួកគេ។+ ៥ យប់ក៏នឹងលែងមានទៀតដែរ+ ហើយពួកគេមិនត្រូវការភ្លើងចង្កៀងឬពន្លឺថ្ងៃទេ ពីព្រោះព្រះយេហូវ៉ា*នឹងបញ្ចាំងពន្លឺទៅលើពួកគេ+ ហើយពួកគេនឹងគ្រប់គ្រងជាស្ដេចជារៀងរហូត។+
៦ ទេវតានោះនិយាយមកកាន់ខ្ញុំថា៖ «ពាក្យទាំងនេះគួរឲ្យទុកចិត្ត* ហើយក៏ពិតត្រង់។+ ពិតមែន ព្រះយេហូវ៉ា*ជាព្រះដែលមានប្រសាសន៍តាមរយៈពួកអ្នកប្រកាសទំនាយ+ លោកបានចាត់ទេវតារបស់លោកឲ្យទៅបង្ហាញពួកខ្ញុំបម្រើរបស់លោក ឲ្យឃើញអ្វីៗដែលនឹងត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ៧ មើល! ខ្ញុំនឹងមកយ៉ាងឆាប់។+ អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីក្នុងទំនាយដែលមាននៅក្នុងរមូរនេះ អ្នកនោះមានសុភមង្គលហើយ»។+
៨ ខ្ញុំ យ៉ូហាន ជាអ្នកដែលបានឮនិងបានឃើញការទាំងនេះ។ ពេលខ្ញុំឃើញនិងឮហើយ ខ្ញុំបានក្រាបគោរពប្រណិប័តន៍នៅជិតជើងរបស់ទេវតាដែលបានបង្ហាញការទាំងនេះដល់ខ្ញុំ។ ៩ ប៉ុន្តែ ទេវតានោះប្រាប់ខ្ញុំថា៖ «ចូរប្រយ័ត្ន! កុំធ្វើដូច្នេះ! ខ្ញុំគ្រាន់តែជាខ្ញុំបម្រើដូចអ្នកនិងដូចបងប្អូនរបស់អ្នកដែលជាអ្នកប្រកាសទំនាយ និងជាអ្នកដែលកំពុងប្រព្រឹត្តតាមសេចក្ដីក្នុងរមូរនេះ។ ចូរគោរពប្រណិប័តន៍ព្រះ»។+
១០ លោកក៏ប្រាប់ខ្ញុំដែរថា៖ «កុំបិទត្រាលើសេចក្ដីក្នុងទំនាយដែលមាននៅក្នុងរមូរនេះឡើយ ពីព្រោះពេលកំណត់គឺជិតដល់ហើយ។ ១១ ចូរឲ្យអ្នកដែលប្រព្រឹត្តអំពើមិនសុចរិត ប្រព្រឹត្តអំពើមិនសុចរិតតទៅទៀត ឯអ្នកដែលកខ្វក់ ចូរឲ្យអ្នកនោះធ្វើឲ្យខ្លួនកខ្វក់តទៅទៀត។ ប៉ុន្តែ ចូរឲ្យអ្នកដែលសុចរិត ប្រព្រឹត្តអំពើសុចរិតតទៅទៀត ហើយចូរឲ្យអ្នកដែលបរិសុទ្ធ ធ្វើឲ្យខ្លួនបរិសុទ្ធតទៅទៀត។
១២ «‹មើល! ខ្ញុំនឹងមកយ៉ាងឆាប់ ទាំងយករង្វាន់មកជាមួយផង ដើម្បីចែកឲ្យម្នាក់ៗតាមការប្រព្រឹត្តរបស់ពួកគេរៀងៗខ្លួន។+ ១៣ ខ្ញុំជាអាលផានិងជាអូមេហ្គា*+ ជាអ្នកដំបូងបង្អស់និងជាអ្នកក្រោយបង្អស់ ជាដើមនិងជាចុង។ ១៤ អស់អ្នកដែលបោកអាវវែងរបស់ខ្លួន+ នោះមានសុភមង្គលហើយ ព្រោះពួកគេនឹងមានសិទ្ធិទៅឯដើមឈើដែលផ្ដល់ជីវិត+ ហើយអាចចូលក្នុងក្រុងនោះតាមទ្វារកំពែង។+ ១៥ នៅខាងក្រៅមានពួកឆ្កែ* ពួកអ្នកដែលទាក់ទងនឹងវិញ្ញាណអាក្រក់ ពួកអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ពួកឃាតករ ពួកអ្នកដែលគោរពបូជារូបព្រះ និងពួកអ្នកដែលចូលចិត្តភូតភរបោកបញ្ឆោត›។+
១៦ «‹ខ្ញុំ យេស៊ូ បានចាត់ទេវតារបស់ខ្ញុំឲ្យទៅធ្វើជាសាក្សីបញ្ជាក់ប្រាប់អ្នករាល់គ្នាអំពីការទាំងនេះ ដើម្បីជាប្រយោជន៍ដល់ក្រុមជំនុំទាំងឡាយ។ ខ្ញុំជាឫសនិងជាកូនចៅ*របស់ដាវីឌ+ ហើយជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចាច›»។+
១៧ ឫទ្ធានុភាពបរិសុទ្ធនិងកូនក្រមុំ+និយាយឥតឈប់ថា៖ «មកចុះ!» ហើយអ្នកណាដែលបានឮ ចូរនិយាយថា៖ «មកចុះ!» ហើយចូរឲ្យអ្នកណាដែលស្រេក មកចុះ។+ ចូរឲ្យអ្នកណាដែលចង់បានទឹកដែលផ្ដល់ជីវិត មកយកដោយឥតគិតថ្លៃចុះ។+
១៨ «ចំពោះអស់អ្នកដែលឮសេចក្ដីក្នុងទំនាយដែលមាននៅក្នុងរមូរនេះ ខ្ញុំបញ្ជាក់ប្រាប់ថា៖ ប្រសិនបើអ្នកណាបន្ថែមអ្វីទៅលើពាក្យទាំងនេះ+ ព្រះនឹងបន្ថែមសេចក្ដីវេទនាដែលមាននៅក្នុងរមូរនេះទៅលើអ្នកនោះ។+ ១៩ ប្រសិនបើអ្នកណាដកពាក្យណាចេញពីទំនាយក្នុងរមូរនេះ ព្រះនឹងដកចំណែករបស់អ្នកនោះចេញពីអ្វីដែលបានត្រូវសរសេរក្នុងរមូរនេះ ពោលគឺលោកនឹងមិនអនុញ្ញាតឲ្យអ្នកនោះបរិភោគផ្លែពីដើមឈើដែលផ្ដល់ជីវិត+ ហើយនឹងមិនឲ្យអ្នកនោះចូលក្នុងក្រុងបរិសុទ្ធឡើយ។+
២០ «លោកដែលធ្វើជាសាក្សីបញ្ជាក់អំពីការទាំងនេះ មានប្រសាសន៍ថា៖ ‹ខ្ញុំនឹងមកយ៉ាងឆាប់›»។+
«អាមេន! លោកម្ចាស់យេស៊ូ សូមអញ្ជើញមក»។
២១ សូមឲ្យពួកអ្នកបរិសុទ្ធបានប្រកបដោយគុណដ៏វិសេសលើសលប់របស់លោកម្ចាស់យេស៊ូ។
មើលនិយមន័យពាក្យ«អាស៊ី»
សំដៅលើអ្វីក៏ដោយដែលមិនសមស្របតាមបុគ្គលិកលក្ខណៈ ខ្នាតតម្រា ការប្រព្រឹត្ត ឬបំណងប្រាថ្នារបស់ព្រះ ហើយអ្វីក៏ដោយដែលធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងជាមួយនឹងព្រះ
ន័យត្រង់«ទៅជារាជាណាចក្រ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
អាលផានិងអូមេហ្គាជាតួអក្សរទី១និងតួអក្សរចុងក្រោយគេបង្អស់ក្នុងភាសាក្រិច
ឬ«ហាដេស»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ភាសាក្រិច«អាប៉ូស្តូឡូស»មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
ភាសាក្រិច«ឌីអាបូឡូស»មានន័យថា«អ្នកបង្កាច់បង្ខូច»
មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ន័យត្រង់«តម្រងនោម»
ឬ«កេរ្តិ៍ឈ្មោះ»
ន័យត្រង់«ក្បត់ឈ្មោះខ្ញុំ»
ន័យត្រង់«សាលាប្រជុំ»
ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
ឬប្រហែលជាមានន័យថា«កាន់តាមគំរូស្ដីអំពីការស៊ូទ្រាំរបស់ខ្ញុំ»
អ្នកខ្លះអះអាងថាយ៉ាស្បាសំដៅលើត្បូងពេជ្រ
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ន័យត្រង់«ទាំងខាងក្នុងទាំងខាងក្រៅ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
កាក់ប្រាក់មួយរបស់ជនជាតិរ៉ូម ដែលស្មើនឹងប្រាក់ឈ្នួលសម្រាប់មួយថ្ងៃ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«ហាដេស»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ប្រហែលជាបាវធ្វើពីរោមសត្វពពែ
ឬ«ទិសខាងកើត»
មានន័យថា«សេចក្ដីហិនវិនាស»
មានន័យថា«អ្នកបំផ្លាញ»
ជ្រុងដែលមានរាងដូចស្នែង
ស្មើនឹង២០០លាន
ភាសាក្រិច«ដាយម៉ូនីអន»សំដៅលើពួកទេវតាអាក្រក់
ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ឬ«មេឃ»
ឬ«ស្ថានសួគ៌»
ឬ«ដំបងសម្រាប់វាស់»
ឬ«ស្ថានសួគ៌»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«ស្ថានសួគ៌»
ឬ«ស្ថានសួគ៌»
មានន័យថា«តើមានអ្នកណាដូចព្រះ?»
ឬប្រហែលជាមានន័យថា«ប៉ុន្តែ វា[គឺនាគ]បានចាញ់»
ន័យត្រង់«ឌីអាបូឡូស(អ្នកបង្កាច់បង្ខូច) និងសាថាណាស(អ្នកប្រឆាំង)»
ឬ«ស្ថានសួគ៌»
មើលនិយមន័យពាក្យ«ជីវិត»
នេះគឺបីគ្រាកន្លះ
ឬប្រហែលជាមានន័យថា«ប្រសិនបើអ្នកណាត្រូវស្លាប់ដោយដាវ»
ឬ«ស្ថានសួគ៌»
ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ឬ«ដែលចេញពីកន្លែងឃុំអ្នកទាំងនោះ»
ឬ«របស់»
ឬ«អ្នកណាដែលស្លាប់ដោយរួបរួមជាមួយនឹងលោកម្ចាស់»
ប្រហែល២៩៦គីឡូម៉ែត្រ។ មួយស្តាដស្មើនឹង១៨៥ម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
សំដៅលើបន្ទប់បរិសុទ្ធបំផុតក្នុងវិហារ
មើលនិយមន័យពាក្យ«ជីវិត»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«ក្រឹត្យក្រម»។ នេះមកពីការសម្រេចក្ដីពីមុនរបស់ព្រះយេហូវ៉ា
ឬ«ពីទិសខាងកើត»
ន័យត្រង់«វិញ្ញាណស្មោកគ្រោក»
ន័យត្រង់«ដើរអាក្រាត»។ ពាក្យភាសាក្រិច«ជីមណូស» មានន័យថា«បិទបាំងខ្លួនតែបន្តិចបន្តួចឬមានតែសម្លៀកបំពាក់ក្នុង»
ភាសាក្រិច«ហាម៉ាគេដូន» មកពីពាក្យភាសាហេប្រឺដែលមានន័យថា«ភ្នំមេគីដោ»
មួយថាលិនរបស់ក្រិចស្មើនឹង២០,៤គីឡូក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ឬ«មេឃ»
ភាសាក្រិច«ដាយម៉ូនីអន»សំដៅលើពួកទេវតាអាក្រក់
ឬប្រហែលជាមានន័យថា«ដង្ហើម» «ខ្យល់» ឬ«បណ្ដាំ»
ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ឬ«ពួកអ្នកធ្វើដំណើរជួញដូរ»
ឬ«ស្ថានសួគ៌»
ឬ«អំពើឧក្រិដ្ឋ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
មើលនិយមន័យពាក្យ«គ្រឿងក្រអូប»
មើលនិយមន័យពាក្យ«ជ័រល្វីងទេស»
ឬ«ជីវិតមនុស្ស»
ភាសាក្រិច«អាប៉ូស្តូឡូស»មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
ភាសាក្រិច«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ភាសាក្រិច«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ភាសាក្រិច«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ភាសាក្រិច«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬប្រហែលជាមានន័យថា«ប្រោះដោយឈាម»
ឬ«មេឃ»
ន័យត្រង់«ឌីអាបូឡូស(អ្នកបង្កាច់បង្ខូច) និងសាថាណាស(អ្នកប្រឆាំង)»
ន័យត្រង់«បានត្រូវប្រហារជីវិតដោយពូថៅ»
នេះសំដៅលើលោកយេស៊ូ
ឬ«មេឃ»
ឬ«នឹងត្រូវបង្ខាំង» ឬ«ជាប់គុក»។ សូមមើល បប. ១៤:១១ កំ.ស.
ឬ«ហាដេស»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«ហាដេស»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«ស្មោះត្រង់»
អាលផានិងអូមេហ្គាជាតួអក្សរទី១និងតួអក្សរចុងក្រោយគេបង្អស់ក្នុងភាសាក្រិច
មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ប្រហែលជា២.២២០គីឡូម៉ែត្រ។ មួយស្តាដស្មើនឹង១៨៥ម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ប្រហែល៦៤ម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«ស្មោះត្រង់»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
អាលផានិងអូមេហ្គាជាតួអក្សរទី១និងតួអក្សរចុងក្រោយគេបង្អស់ក្នុងភាសាក្រិច
សំដៅលើពួកអ្នកដែលប្រព្រឹត្តអ្វីដែលព្រះចាត់ទុកថាគួរឲ្យស្អប់ខ្ពើម
មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ន័យត្រង់«ពូជ»