សេចក្ដីអញ្ជើញរបស់ពួកយើងចំពោះលោកអ្នក
ពួកយើងមានសេចក្ដីសប្បាយរីករាយនឹងនិយាយជាមួយលោកអ្នកតាមសន្លឹកនៃសៀវភៅស្តើងនេះ។ ពួកយើងសង្ឃឹមថាលោកអ្នកមានចិត្តរីករាយនឹងរៀនថែមទៀតអំពីពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ យើងសូមអញ្ជើញលោកអ្នកមករួបរួមជាមួយនឹងពួកយើងនៅឯសាលព្រះរាជាណាចក្ររបស់យើងដែលនៅជិតទីលំនៅអ្នក។ សូមអញ្ជើញមកមើលនូវរបៀបដំណើរប្រជុំរបស់យើង។ ហើយមកមើលទៀត នូវរបៀបដែលពួកយើងខំប្រឹងប្រែងចែកដំណឹងល្អនៃផែនដីជាសួនមនោរមនៅក្រោមរាជាណាចក្ររបស់ព្រះគ្រីស្ទ ជាមួយនឹងអ្នកដទៃទៀតដែរ។
ព្រះទ្រង់បានសន្យារឿងនេះ៖ «តែតាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មីនឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។ (ពេត្រុសទី២ ៣:១៣) ១៩សតវត្សបានកន្លងទៅហើយ។ ពេលវេលារង់ចាំជិតដល់ទីបញ្ចប់ហើយ។ ស្ថានភាពក្នុងលោកីយជាទីសំគាល់ចំពោះរឿងនេះ។ សេចក្ដីសម្រេចនៃសេចក្ដីសន្យារបស់ព្រះយេស៊ូវជិតមកដល់ហើយ៖ «កាលណាការទាំងនេះចាប់តាំងកើតមក នោះឲ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។—លូកា ២១:២៨
សាវកប៉ុលបានមានប្រសាសន៍ថា៖ «តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ» «ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា» (ហេព្រើរ ១០:២៤, ២៥) សេចក្ដីអញ្ជើញពីពួកយើងទៅលោកអ្នកគឺថា សូមអញ្ជើញអនុវត្តតាមដំបូន្មានរបស់សាវកប៉ុល ដោយរួមប្រជុំជាមួយនឹងពួកយើង។