គម្របខាងក្រោយ
ក្រុមគ្រួសារគឺជារបៀបរៀបចំរបស់មនុស្សជាតិដែលមានយូរជាងគេបង្អស់។ ក៏ប៉ុន្តែសព្វថ្ងៃនេះ ក្រុមគ្រួសារកំពុងតែមានវិបត្ដិ ដូចជាការរាលដាលដ៏គួរឲ្យរន្ធត់ចំពោះការប្រើគ្រឿងញៀនរបស់ក្មេងជំទង់ និងអំពើឥតសីលធម៌។ មិនតែប៉ុណ្ណោះក៏មានការលែងលះគ្នានិងអំពើឃោរឃៅក្នុងក្រុមគ្រួសារផងដែរ។ កំណើនយ៉ាងឆាប់រហ័សនៃក្រុមគ្រួសារដែលមានតែបិតាឬមាតា និងបញ្ហាដ៏ធ្ងន់ធ្ងរឯទៀតធ្វើឲ្យអ្នកខ្លះឆ្ងល់ថា តើជីវភាពគ្រួសារនឹងនៅគង់វង្សឬក៏យ៉ាងណា។
តើក្រុមគ្រួសារអាចមានភាពរឹងមាំនិងបំពេញសេចក្ដីត្រូវការរបស់សមាជិកនិមួយៗបានទេ? គឺអាចបាន ប្រសិនបើសមាជិកគ្រួសារដឹងអំពីគន្លឹះនៃសុភមង្គលក្នុងគ្រួសារ។ គន្លឹះនេះមិនមែនជារឿងអាថ៌កំបាំងទេ។ មនុស្សជាច្រើនបានសាកល្បងនិងបានជោគជ័យជាច្រើនសតវត្សមកហើយ។ តើនោះជាអ្វីទៅ? សៀវភៅ គន្លឹះនៃសុភមង្គលគ្រួសារ នេះនឹងផ្ដល់ឲ្យចម្លើយ ថែមទាំងផ្ដល់ឲ្យគំរូដែលមានប្រយោជន៍អំពីរបៀបដែល«គន្លឹះ»នេះ អាចជួយដោះស្រាយស្ថានការណ៍ដ៏ពិបាកក្នុងក្រុមគ្រួសារ។ តើមានអ្នកណាម្នាក់សព្វថ្ងៃនេះ ដែលមិនត្រូវការពត៌មានបែបនេះឬទេ?