របៀបប្រើសៀវភៅស្តើងនេះ
សៀវភៅស្តើងនេះបានត្រូវរៀបចំបោះពុម្ពឡើងជាសៀវភៅសិក្សាព្រះគម្ពីរ។ តើត្រូវប្រើសៀវភៅនេះដូចម្ដេច? យើងចង់ផ្ដល់យោបល់អំពីកម្មវិធីសិក្សាដូចតទៅនេះ៖ នៅដើមមេរៀននិមួយៗគឺមានសំនួរសួរ។ ក្នុងវង់ក្រចកខាងក្រោយសំនួរនិមួយៗ អ្នកនឹងឃើញលេខនៃវគ្គដែលយើងអាចរកឃើញចម្លើយ។ សូមអានសំនួរឲ្យហើយជាមុនសិន ហើយគិតអំពីសំនួរទាំងនោះ។ បន្ទាប់មកសូមអានវគ្គនិមួយៗ ហើយស្រាវរកមើលបទគម្ពីរក្នុងព្រះគម្ពីររបស់អ្នក។ ពេលអ្នកបានរៀនចប់មេរៀនហើយ សូមត្រឡប់មកឯសំនួរវិញ ហើយរកនឹកឡើងនូវចម្លើយព្រះគម្ពីរសំរាប់សំនួរនិមួយៗនោះ។ នៅពេលអ្នកបានរៀនចប់សៀវភៅស្តើងទាំងមូលនេះហើយ នោះសូមត្រឡប់មកពិចារណាសំនួរទាំងអស់សាឡើងវិញ។