សេចក្ដីអញ្ជើញរបស់យើងខ្ញុំចំពោះលោកអ្នក
យើងមានចិត្តរីករាយនឹងនិយាយជាមួយលោកអ្នកតាមសន្លឹកនៃសៀវភៅស្តើងនេះ។ យើងសង្ឃឹមថាលោកអ្នកមានចិត្តរីករាយនឹងរៀនថែមទៀតអំពីស្មរបន្ទាល់ព្រះយេហូវ៉ា។ យើងសូមអញ្ជើញលោកអ្នកមករួបរួមជាមួយនឹងយើងនៅឯសាលព្រះរាជាណាចក្ររបស់យើងដែលនៅជិតទីលំនៅអ្នក។ សូមអញ្ជើញមកទស្សនានូវដំណើរការប្រជុំរបស់យើង។ ហើយមកទស្សនាផងដែរ នូវរបៀបដែលយើងខ្ញុំខំប្រឹងប្រែងចែកដំណឹងល្អនៃផែនដីជាសួនមនោរម្យនៅក្រោមព្រះរាជាណាចក្ររបស់ព្រះគ្រីស្ទ ជាមួយនឹងអ្នកដទៃទៀតផង។
ព្រះទ្រង់បានមានបន្ទូលថា៖ «តែតាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។ (ពេត្រុសទី២ ៣:១៣) ជាច្រើនសតវត្សបានកន្លងទៅហើយ។ ពេលវេលារង់ចាំជិតដល់ទីបញ្ចប់ហើយ។ ស្ថានភាពក្នុងលោកីយ៍ជាទីសម្គាល់ចំពោះរឿងនេះ។
សាវ័កប៉ុលបានមានប្រសាសន៍ថា៖ «ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បី នឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា . . . តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»។ (ហេព្រើរ ១០:២៤, ២៥) យើងសូមអញ្ជើញលោកអ្នកឲ្យអនុវត្តតាមដំបូន្មានរបស់សាវ័កប៉ុល ដោយរួមប្រជុំជាមួយនឹងយើងខ្ញុំ។