បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • scl ទំ. ១១០-១១៣
  • អធិដ្ឋាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អធិដ្ឋាន
  • បទគម្ពីរសម្រាប់ជីវិតជាគ្រិស្តសាសនិក
បទគម្ពីរសម្រាប់ជីវិតជាគ្រិស្តសាសនិក
scl ទំ. ១១០-១១៣

អធិដ្ឋាន

តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​យេហូវ៉ា​ស្ដាប់ ហើយ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង?

ចសព. ៦៥:២; ១៤៥:១៨; ១​យ៉ូន. ៥:១៤

សូម​មើល​ដែរ ចសព. ៦៦:១៩; សកម្ម. ១០:៣១; ហេ. ៥:៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១បស. ១៨:៣៦​-​៣៨—ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ភ្លាម​ៗ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ប្រកាស​ទំនាយ​អេលីយ៉ា ពេល​គាត់​សាក​ល្បង​គ្នា​ជា​មួយ​នឹង​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល នៅ​លើ​ភ្នំ​កើមែល

    • ម៉ាថ. ៧:៧​-​១១—លោក​យេស៊ូ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​អធិដ្ឋាន​ឥត​ឈប់ ហើយ​ក៏​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ តែង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង

តើ​គ្រិស្ត​សាសនិក​គួរ​អធិដ្ឋាន​ទៅ​អ្នក​ណា​ប៉ុណ្ណោះ?

ចសព. ៥:១, ២; ៦៩:១៣; ម៉ាថ. ៦:៩; ភី. ៤:៦

តើ​យើង​អធិដ្ឋាន​ក្នុង​នាម​អ្នក​ណា?

យ៉ូន. ១៥:១៦; ១៦:២៣, ២៤

តើ​ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ណា?

សកម្ម. ១០:៣៤, ៣៥; ១ពេ. ៣:១២; ១​យ៉ូន. ៣:២២; ៥:១៤

តើ​ព្រះ​យេហូវ៉ា​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ណា?

សុភ. ១៥:២៩; ២៨:៩; អេ. ១:១៥; មីកា ៣:៤; យ៉ា. ៤:៣; ១ពេ. ៣:៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូស. ២៤:៩, ១០—ព្រះ​យេហូវ៉ា​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​បាឡាម​ទេ ពីព្រោះ​សំណូម​ពរ​របស់​គាត់​មិន​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក

    • អេ. ១:១៥​-​១៧—ជន​ជាតិ​អ៊ីស្រាអែល​បាន​ទៅ​ជា​មនុស្ស​លាក់​ពុត ហើយ​សម្លាប់​អ្នក​ឯ​ទៀត។ ដូច្នេះ ព្រះ​យេហូវ៉ា​ឈប់​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ

ជា​ធម្មតា ពេល​បញ្ចប់​សេចក្ដី​អធិដ្ឋាន តើ​យើង​ពោល​ពាក្យ​អ្វី? ហើយ​ហេតុ​អ្វី?

១ប្រ. ១៦:៣៦; ចសព. ៤១:១៣; ៧២:១៩; ៨៩:៥២; ១កូ. ១៤:១៦

តើ​គម្ពីរ​ចែង​ថា​ពេល​អធិដ្ឋាន​យើង​ត្រូវ​មាន​ឥរិយាបថ​ជាក់​លាក់​ណា​មួយ​ឬ​ទេ?

១បស. ៨:៥៤; ម៉ាក. ១១:២៥; លូក. ២២:៣៩, ៤១; យ៉ូន. ១១:៤១

សូម​មើល​ដែរ យ៉ូណ. ២:១

ពេល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​លោក តើ​ពួក​គេ​អាច​អធិដ្ឋាន​អំពី​អ្វី​ខ្លះ?

សកម្ម. ៤:២៣, ២៤; ១២:៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១ប្រ. ២៩:១០​-​១៩—ស្ដេច​ដាវីឌ​បាន​អធិដ្ឋាន​នៅ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល កាល​ដែល​ពួក​គេ​ជូន​វិភាគទាន​សម្រាប់​សាង​សង់​វិហារ

    • សកម្ម. ១:១២​-​១៤—ពួក​សាវ័ក ប្អូន​ៗ​របស់​លោក​យេស៊ូ និង​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក ព្រម​ទាំង​ស្ត្រី​ស្មោះ​ត្រង់​ឯ​ទៀត បាន​ជួប​ជុំ​គ្នា​នៅ​បន្ទប់​ខាង​លើ​ក្នុង​ក្រុង​យេរូសាឡិម ដើម្បី​អធិដ្ឋាន

ហេតុ​អ្វី​យើង​មិន​គួរ​អធិដ្ឋាន​ដោយ​លើក​តម្កើង​ខ្លួន ឬ​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​ឯ​ទៀត​កោត​សរសើរ​យើង?

ម៉ាថ. ៦:៥; លូក. ១៨:១០​-​១៤

ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​មុន​បរិភោគ​អាហារ?

ម៉ាថ. ១៤:១៩; សកម្ម. ២៧:៣៥; ១កូ. ១០:២៥, ២៦, ៣០, ៣១

ហេតុ​អ្វី​យើង​ត្រូវ​បន្ត​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា?

រ៉ូម ១២:១២; អេភ. ៦:១៨; ១ថែ. ៥:១៧; ១ពេ. ៤:៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដាន. ៦:៦​-​១០—អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​បន្ត​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដោយ​បើក​ចំហ ទោះ​ជា​នេះ​អាច​នាំ​ឲ្យ​គាត់​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្ដី

    • លូក. ១៨:១​-​៨—លោក​យេស៊ូ​បាន​លើក​ឡើង​អំពី​ចៅ​ក្រម​មិន​សុចរិត​ម្នាក់ ដែល​បាន​យល់​ព្រម​រក​យុត្តិធម៌​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់ ដោយ​សារ​នាង​ចេះ​តែ​ទទូច​សុំ​គាត់​ឥត​ឈប់។ លោក​យេស៊ូ​ចង់​បង្រៀន​យើង​ពី​រឿង​នោះ​ថា ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ដ៏​សុចរិត​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង បើ​យើង​ត​ស៊ូ​អធិដ្ឋាន​ទៅ​លោក

បើ​យើង​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង តើ​យើង​ត្រូវ​ធ្វើ​អ្វី?

២ប្រ. ៧:១៣, ១៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២បស. ២២:១១​-​១៣, ១៨​-​២០—ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដ៏​ជ្រាល​ជ្រៅ និង​ចិត្ត​សប្បុរស​ចំពោះ​ស្ដេច​យ៉ូសៀស ដោយ​សារ​គាត់​មាន​ចិត្ត​រាប​ទាប ហើយ​ព្យាយាម​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត

    • ២ប្រ. ៣៣:១០​-​១៣—ស្ដេច​ម៉ាណាសេ​បាន​បន្ទាប​ខ្លួន ហើយ​បាន​អធិដ្ឋាន​អង្វរ​សុំ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល លោក​បាន​អភ័យ​ទោស និង​ឲ្យ​គាត់​ធ្វើ​ជា​ស្ដេច​ម្ដង​ទៀត

បើ​យើង​ចង់​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា តើ​លោក​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី?

ម៉ាថ. ៦:១៤, ១៥; ម៉ាក. ១១:២៥; លូក. ១៧:៣, ៤

ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​សុំ​ឲ្យ​បំណង​ប្រាថ្នា​ព្រះ​បាន​សម្រេច?

ម៉ាថ. ៦:១០; លូក. ២២:៤១, ៤២

ពេល​អធិដ្ឋាន​ទៅ​បិតា​នៅ​ស្ថាន​សួគ៌ ហេតុ​អ្វី​យើង​ត្រូវ​ជឿ​ជាក់​លោក?

ម៉ាក. ១១:២៤; ហេ. ៦:១០; យ៉ា. ១:៥​-​៧

តើ​យើង​អាច​អធិដ្ឋាន​អំពី​អ្វី​ខ្លះ?

សុំ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ

លូក. ១១:២

សុំ​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​បាន​មក​ដល់ ដើម្បី​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល

ម៉ាថ. ៦:១០

សុំ​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច

ម៉ាថ. ៦:១០; ២៦:៤២

សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ

លូក. ១១:៣

សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​កំហុស​ឆ្គង​របស់​យើង

ដាន. ៩:១៩; លូក. ១១:៤

សុំ​ព្រះ​យេហូវ៉ា​ជួយ​ពេល​យើង​ជួប​ការ​ល្បង​ល

ម៉ាថ. ៦:១៣

សូម​ថ្លែង​អំណរ​គុណ

អេភ. ៥:២០; ភី. ៤:៦; ១ថែ. ៥:១៧, ១៨

សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​មាន​ចំណេះ ប្រាជ្ញា និង​ការ​យល់​អំពី​បំណង​ប្រាថ្នា​របស់​លោក

សុភ. ២:៣​-​៦; ភី. ១:៩; យ៉ា. ១:៥

សូម​មើល​ដែរ ចសព. ១១៩:៣៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១បស. ៣:១១, ១២—ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ពេល​ស្ដេច​សាឡូម៉ូន​សុំ​ប្រាជ្ញា​ពី​លោក។ ហេតុ​នេះ លោក​បាន​ឲ្យ​គាត់​មាន​ប្រាជ្ញា​យ៉ាង​ច្រើន

សុំ​ឫទ្ធានុភាព​បរិសុទ្ធ

លូក. ១១:១៣; សកម្ម. ៨:១៤, ១៥

អធិដ្ឋាន​សម្រាប់​បង​ប្អូន​រួម​ជំនឿ នោះ​រួម​បញ្ចូល​អស់​អ្នក​ដែល​កំពុង​ប្រឈម​មុខ​ការ​បៀតបៀន

សកម្ម. ១២:៥; រ៉ូម ១៥:៣០, ៣១; យ៉ា. ៥:១៦

សូម​មើល​ដែរ កូឡ. ៤:១២; ២ធី. ១:៣

សូម​សរសើរ​តម្កើង​ព្រះ

ចសព. ៨៦:១២; អេ. ២៥:១; ដាន. ២:២៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • លូក. ១០:២១—លោក​យេស៊ូ​អធិដ្ឋាន​សរសើរ​បិតា​លោក​នៅ​មុខ​អ្នក​ឯ​ទៀត ដោយ​សារ​បិតា​បាន​ជួយ​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប​ដូច​កូន​ក្មេង ឲ្យ​ស្គាល់​សេចក្ដី​ពិត

    • បប. ៤:៩​-​១១—បណ្ដា​ទេវតា​សរសើរ​តម្កើង និង​ផ្ដល់​សិរី​រុង​រឿង​ជូន​ព្រះ​យេហូវ៉ា

សូម​ព្រះ​យេហូវ៉ា​ជំរុញ​ចិត្ត​ពួក​អាជ្ញាធរ ដើម្បី​យើង​អាច​ផ្សព្វ​ផ្សាយ និង​គោរព​ប្រណិប័តន៍​លោក​ដោយ​សុខ​សាន្ត

ម៉ាថ. ៥:៤៤; ១ធី. ២:១, ២

សូម​មើល​ដែរ យេ. ២៩:៧

ពេល​យើង​ទទួល​ការ​ជ្រមុជ​ទឹក តើ​ជា​ការ​សមរម្យ​ទេ​ដែល​យើង​អធិដ្ឋាន?

លូក. ៣:២១

តើ​ជា​ការ​សមរម្យ​ទេ​ដែល​យើង​អធិដ្ឋាន​សម្រាប់​អ្នក​ដែល​ខ្សោយ​ខាង​ជំនឿ?

យ៉ា. ៥:១៤, ១៥

ហេតុ​អ្វី​បុរស​មិន​ពាក់​អ្វី​លើ​ក្បាល​ពេល​គាត់​អធិដ្ឋាន? ហើយ​ហេតុ​អ្វី​ជួន​កាល​ស្ត្រី​ត្រូវ​ពាក់​អ្វី​លើ​ក្បាល​ពេល​នាង​អធិដ្ឋាន?

១កូ. ១១:២​-​១៦

រវាង​ប្រវែង និង​អារម្មណ៍​ស្មោះ​របស់​យើង​ពេល​អធិដ្ឋាន តើ​មួយ​ណា​សំខាន់​ជាង​សម្រាប់​ព្រះ​យេហូវ៉ា?

បទំ. ៣:៤១; ម៉ាថ. ៦:៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១បស. ១៨:២៥​-​២៩, ៣៦​-​៣៩—ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ប្រកាស​ទំនាយ​អេលីយ៉ា។ ចំណែក​ឯ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល​វិញ ពួក​គេ​បាន​ស្រែក​ហៅ​ឈ្មោះ​ព្រះ​របស់​ពួក​គេ តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច តែ​ឥត​បាន​ការ​ទេ

    • សកម្ម. ១៩:៣២​-​៤១—បណ្ដា​ជន​នៅ​ក្រុង​អេភេសូរ​ដែល​គោរព​បូជា​ព្រះ​មិន​ពិត បាន​ស្រែក​ព្រម​គ្នា​ហៅ​ឈ្មោះ​ព្រះ​នាង​អាតេមីស​អស់​រយៈ​ពេល​ពីរ​ម៉ោង។ ប៉ុន្តែ គ្មាន​អ្វី​កើត​ឡើង​សោះ ក្រៅ​ពី​ត្រូវ​អាជ្ញាធរ​ស្ដី​បន្ទោស

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក