បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១០ ទំ. ៣
  • តើអ្នកមានទស្សនៈយ៉ាងណាអំពីបាប?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកមានទស្សនៈយ៉ាងណាអំពីបាប?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • អត្ថបទស្រដៀងគ្នា
  • ពេលដែលគ្មានបាបទៀត
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • តើអំពើខុសឆ្គងជាអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​សង្គ្រោះ​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១០ ទំ. ៣

តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​បាប?

«គ្មាន​បាប​និង​សេចក្ដី​វេទនា​នៅ​ក្នុង​ខ្លួន​អ្នក​ទេ តែ​អ្នក​ជា​ឃ្លាំង​នៃ​អំណាច​ដែល​ប្រកប​ដោយ​សព្វ​នុ​ភាព»។ លោក វ៉ីវេខាន្នាដា ដែល​ជា​ទស្សនវិទូ​ហិណ្ឌូ​ដ៏​ល្បី​ឈ្មោះ បាន​ថ្លែង​សេចក្ដី​នេះ ពេល​ដែល​ពន្យល់​វគ្គ​មួយ​ពី​សៀវភៅ​បរិសុទ្ធ​ហិណ្ឌូ ឈ្មោះ​បាហ្គាវាទ ហ្គីតា (Bhagavad Gita)។ យោង​ទៅ​តាម​ទស្សនវិជ្ជា​នៃ​ពួក​ហិណ្ឌូ គាត់​អះអាង​ថា៖ «ជា​កំហុស​ដ៏​ធំ​បំផុត​មួយ ដោយ​និយាយ​ថា​ខ្លួន​ជា​អ្នក​ទន់​ខ្សោយ ថា​ខ្លួន​ជា​មនុស្ស​មាន​បាប»។a

តើ​ជា​ការ​ពិត​មែន​ឬ ដែល​ថា​គ្មាន​បាប​ក្នុង​មនុស្សជាតិ​នោះ? បើ​មាន​តើ​អ្វី​ទៅ​ដែល​បុគ្គល​មាន​ពី​កំណើត? នីហ៊ីឡាន្នាដា ជា​តាបស​នៃ​សាសនា​ហិណ្ឌូ បាន​មាន​ប្រសាសន៍​ថា មាន​តែ«លក្ខណៈ​ខាង​កាយ​ទេ​ដែល​បាន​កំណត់​ពី​កំណើត»។ លក្ខណៈ​ឯ​ទៀត​បាន​កំណត់​ដោយ«ការ​ប្រព្រឹត្ត​ក្នុង​ជាតិ​មុន»នៃ​បុគ្គល​ម្នាក់​ៗ។ យោង​ទៅ​តាម​លោក វ៉ីវេខាន្នាដា «អ្នក​ជា​អ្នក​បង្កើត​នៃ​វាសនា​របស់​ខ្លួន»។ លទ្ធិ​ហិណ្ឌូ​អត់​បង្រៀន​អ្វី​សោះ​ឡើយ​អំពី​បាប​ពី​កំណើត។

គំនិត​ដែល​ថា​បាប​ពី​កំណើត ក៏​គ្មាន​នៅ​ក្នុង​ចំណោម​ពួក​ហ្សូរ៉ូស្ទ្រាន ពួក​សាសនា​សិនតូ ពួក​ខុងជឺ និង​ពួក​អ្នក​កាន់​ពុទ្ធសាសនា​ដែរ។ សូម្បី​តែ​ក្នុង​សាសនា​យូដា​-​គ្រីស្ទាន ដែល​ធ្លាប់​បង្រៀន​អំពី​បាប​ពី​កំណើត នោះ​អាកប្បកិរិយា​របស់​គេ​ចំពោះ​បាប​គឺ​កំពុង​តែ​ប្រែ​ប្រួល។ សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​មិន​បាន​គិត​ថា​ខ្លួន​មាន​បាប​ទេ។

សាសនវិទូ លោក​កូនេលាស ផ្លង់ទីហ្គា មាន​ប្រសាសន៍​ថា«មនសិការ​ទំនើប​មិន​បាន​ជំរុញ​ឲ្យ​មាន​ការ​បន្ទោស​ខាង​សីល​ធ​ម៍​ទេ ជា​ពិសេស ការ​បន្ទោស​ខ្លួន​ឯង»។ និកាយ​នៃ​ពិភព​គ្រីស្ទ​សាសនា​ក៏​មាន​កំហុស​ខ្លះ​ដែរ ដោយ​ចាត់​ទុក

បាប​ជា​អ្វី​ដែល​មិន​ធ្ងន់​ធ្ងរ។ សាសនា​ចារ្យ​ម្នាក់​នៃ​សកល​វិទ្យាល័យ​ឌុយ មាន​ប្រសាសន៍​ថា៖ «អ្នក​នឹង​មិន​ឮ​អំពី​បាប​ក្នុង​វិហារ​ឡើយ»។ ហើយ​យោង​ទៅ​តាម លោក​ផ្លង់ទីហ្គា សាសនា​ខ្លះ​និយាយ​ពី​បាប​ថា​គ្រាន់​តែ​ជា​បញ្ហា​សង្គម​ប៉ុណ្ណោះ។

ច្បាស់​ណាស់ សព្វ​ថ្ងៃ​នេះ វិបត្ដិ​សង្គម​មាន​ជា​ច្រើន។ អំពើ​ឃោរឃៅ បទ​ឧក្រិដ្ឋ សង្គ្រាម ការ​ទំនាស់​ខាង​ពូជ​អំបូរ ការ​រំលោភ​គ្រឿង​ញៀន សេចក្ដី​មិន​ទៀង​ត្រង់ ការ​ជិះ​ជាន់ និង​អំពើ​ឃោរឃៅ​លើ​ក្មេង​ៗ​មាន​ទូទៅ។ ដូច្នោះ​ហើយ​បាន​ជា​សតវត្ស​ទី​២០​នេះ មាន​ឈ្មោះ ជា​សតវត្ស​បង្ហូរ​ឈាម​ជាង​គេ ដែល​មនុស្ស​មិន​ធ្លាប់​មាន​សោះ។ រួម​ជា​មួយ​គ្នា គឺ​ការ​ឈឺ​ចាប់​និង​សេចក្ដី​វេទនា​ដែល​មាន​មក​ពី​ជម្ងឺ ភាព​ចាស់​ជរា និង​សេចក្ដី​ស្លាប់។ តើ​អ្នក​ណា​ទៅ​ដែល​មិន​ចង់​បាន​ការ​រំដោះ​ពី​បញ្ហា​ដ៏​ធំ ដែល​មាន​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ?

ដូច្នេះ តើ​អ្វី​ទៅ​ជា​ទស្សនៈ​របស់​អ្នក​អំពី​បាប? តើ​អំពើ​បាប​មាន​មក​ពី​កំណើត​ឬ? តើ​យើង​នឹង​ត្រូវ​រំដោះ​ពី​ការ​ចុក​ចាប់ និង​សេចក្ដី​រង​ទុក្ខ​វេទនា​ទេ? អត្ថបទ​បន្ទាប់​នឹង​ពិគ្រោះ​អំពី​សំនួរ​ទាំង​នេះ។

[កំណត់​សម្គាល់]

a ទស្សនវិជ្ជា​នៃ​ពួក​ហិណ្ឌូ​បាន​សំអាង​ទៅ​លើ​អ៊ឺផាន៉ីហ្សែទ (Upanishads) ដែល​មាន​នៅ​ចុង​ក្រោយ​បទ​គម្ពីរ​ហិណ្ឌូ ឈ្មោះ វ៉ី​ដាស។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក