«តាំងពីក្មេងតូចមក អ្នកបានស្គាល់»
យោងទៅតាមការស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅពេលថ្មីៗនេះ ការនិយាយជាមួយនឹងក្មេងៗគឺមានឥទ្ធិពលយ៉ាងជ្រាលជ្រៅលើការរីកចំរើននៃខួរក្បាលរបស់វា ដែលស្ថាបនាសមត្ថភាពឲ្យវាចេះគិត វែកញែក ហើយដោះស្រាយបញ្ហា។ នេះពិសេសជាដូច្នេះមែនក្នុងកំឡុងឆ្នាំទីមួយនៃជីវិតរបស់ទារក។ កាសែតផ្សាយសារអន្តរជាតិ រាយការណ៍ថា ពួកអ្នកស្រាវជ្រាវខ្លះឥឡូវជឿថា«ចំនួននៃពាក្យដែលក្មេងឮរៀងរាល់ថ្ងៃ គឺជាការទាយទុកជាមុនដ៏សំខាន់មួយនៃបញ្ញា ជោគជ័យនៅឯសាលារៀន និងសមត្ថកិច្ចក្នុងសង្គម»។
ប៉ុន្តែ ពាក្យនិយាយនោះគឺត្រូវធ្វើឡើងដោយមនុស្ស។ ទូរទស្សន៍ឬវិទ្យុ គឺមិនអាចយកមកជំនួសបានឡើយ។
អ្នកប្រសាទសាស្ត្រនៅមហាវិទ្យាល័យនៃវ៉ាស៊ីនតោននៅស៊ីអែថុល ស.រ.អ. បានថ្លែងថា៖ «ឥឡូវនេះយើងដឹងថាសម្ព័ន្ធនៃប្រសាទ គឺបានស្ថាបនាយ៉ាងឆាប់មែនទែនក្នុងជីវិត ហើយថាខួរក្បាយរបស់ក្មេង គឺកំពុងរង់ចាំរកការពិសោធ ដើម្បីសម្រេចសម្ព័ន្ធនៃប្រសាទបានធ្វើឡើងដោយយ៉ាងណា។ ទើបតែឥឡូវនេះទេដែលយើងបានដឹងនូវការចាប់ផ្ដើមយ៉ាងឆាប់នៃដំណើរនេះ។ ជាឧទាហរណ៍ ពេលមានអាយុប្រាំមួយខែ នោះក្មេងតូចបានរៀនស្គាល់សម្លេងភាសាពីកំណើតរបស់វា»។
ការស្រាវជ្រាវថ្មីៗនេះប្រកួតនឹងមតិទូទៅ ដែលថាកូនង៉ានឹងរីកចំរើនខាងបញ្ញា ប្រសិនបើវាគ្រាន់តែទទួលសេចក្ដីស្រឡាញ់ជាច្រើន។ នេះគឺបញ្ជាក់នូវមុខនាទីដ៏សំខាន់របស់ឪពុកម្ដាយក្នុងការរីកចំរើនរបស់កូនក្មេង។
នេះគឺរំឭកយើងអំពីសំបុត្ររបស់ប៉ុលជូនធីម៉ូថេ ដែលព្រះបានបណ្ដាលឲ្យតែងថា៖ «តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ»។ ការនិយាយអំពីបទគម្ពីរប្រាប់ក្មេងធីម៉ូថេ ដោយម្ដាយនិងជីដូនរបស់គាត់ នោះច្បាស់ជាមានមុខនាទីដ៏សំខាន់ក្នុងការរីកចំរើនរបស់គាត់ ដែលធ្វើជាអ្នកបំរើដ៏អស្ចារ្យរបស់ព្រះ។—ធីម៉ូថេទី២ ១:៥; ៣:១៥