«តើយ៉ាងដូចម្ដេចដែលយើងអាចដាស់សមាជិកនៅវិហាររបស់យើង?»
ទស្សនាវដ្ដីសាសនាកាតូលិកប្រទេសបារាំងមួយ ឈ្មោះហ្វាមី ក្រេថ្យិន (ឈ្មោះទស្សនាវដ្ដីនេះមានន័យថា គ្រួសារគ្រីស្ទាន) បានសួរសំនួរហ្នឹងនៅពេលថ្មីៗនេះ ហើយមនុស្សជាច្រើនមិនភ្ញាក់ផ្អើលទេ។ លោកហ្យូមដែលមានឋានៈជាកាឌីណាល់ម្នាក់នៅប្រទេសអង់គ្លេស បានសំដៅទៅសមាជិកនៅវិហារជា«យក្សដែលកំពុងតែដេកលក់»។ គេបានប្រើការសំណូមពរជាវិធីមួយដើម្បីបង្ការកុំឲ្យក្រុមពីសមាជិកនៅវិហារដែលផ្សព្វផ្សាយ ទៅជាឥតសកម្មនោះ។ សង្ឃជនជាតិអ៊ីតាលីម្នាក់បាននិយាយថា៖ «នេះជាការផ្សព្វផ្សាយចំៗដោយវិធីថ្មីៗ»។ ទោះបីជាសម្ដេចប៉ាបបានគាំទ្រគំនិតបែបនេះនៅពេលថ្មីៗនេះក៏ដោយ មិនមែនអ្នកទាំងអស់នោះគិតថាការប្រាប់ពីជំនឿរបស់ខ្លួនគឺជាការចាំបាច់នោះទេ។
លោកពីជី ពេរីនី ជាបព្វជិតនៅទីក្រុងមីឡាន លោកបានធ្វើដំណើរទៅទ្វីបអាហ្វ្រិក ហើយដូនជីម្នាក់បានប្រាប់គាត់ថា៖ «ខ្ញុំបាននៅទីនេះអស់៤០ឆ្នាំ ហើយបានជោគជ័យក្នុងការមិនប្រកាសអំពីនាមព្រះយេស៊ូ ដើម្បីមិនឲ្យបំផ្លិចបំផ្លាញនូវវប្បធម៌អាហ្វ្រិក»។ បព្វជិតម្នាក់នោះបានសន្និដ្ឋានថា៖ «យើងមិននិយាយអំពីព្រះយេស៊ូទេ យើងនឹងឈប់រួមចំណែកជាមួយព្រះយេស៊ូហើយ និងយើងក៏មិនប្រកាសប្រាប់អំពីដំណឹងល្អដែរ!» ក៏ប៉ុន្តែ សំរាប់មនុស្សជាច្រើននាក់ទៀត ការផ្សព្វផ្សាយគឺជាផ្នែកសំខាន់មួយនៃជីវិតរបស់គេ ហើយជាវិធីមួយដែលគេអាចនៅភ្ញាក់ខាងវិញ្ញាណ។ ពីជី ពេរីនីបានពន្យល់ថា៖ «អ្នកជួបមនុស្សពីរនាក់ដែលនិយាយអំពីព្រះយេស៊ូនៅផ្សារ ឬក៏ដែលត្បៀតព្រះគម្ពីរ ហើយអ្នកនិយាយប្រាប់ខ្លួនឯងថា៖ ‹មើល! នេះជាពួកស្មរបន្ទាល់ព្រះយេហូវ៉ា›»។
មនុស្សរាប់លាននាក់ចូលចិត្តពិភាក្សានូវព្រះបន្ទូលរបស់ព្រះជាមួយពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ ប្រាកដជាពួកស្មរបន្ទាល់បានរៀបចំការពិភាក្សានូវព្រះគម្ពីរក្នុងសហគមន៍របស់អ្នក។ ដូចនៅសតវត្សទីមួយ ពួកគ្រីស្ទានដ៏ឧស្សាហ៍ទាំងនេះ លើកទឹកចិត្តគ្នាឲ្យប្រាប់អ្នកដទៃអំពីសេចក្ដីជំនឿរបស់ខ្លួន។ កន្លែងដែលគេជួបជុំគ្នា (ដែលត្រូវហៅជាសាលព្រះរាជាណាចក្រ) គឺជាកន្លែងនៃភាពកក់ក្ដៅនិងមិត្តភាព។ សូមអញ្ជើញចូលរួមកិច្ចប្រជុំមួយដែលពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានរៀបចំ ដើម្បីឲ្យដឹងថាវិធីណាដែលអ្នកអាចតយុទ្ធនឹងភាពសោះអង្គើយខាងវិញ្ញាណ។