សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយប្រើសំរាប់ខែធ្នូ: ព្រះគម្ពីរជាមួយសៀវភៅព្រះគម្ពីរ—បន្ទូលនៃព្រះ ឬក៏ពាក្យសំដីនៃមនុស្ស? ខែមករា: សៀវភៅព្រះគម្ពីរ—បន្ទូលនៃព្រះ ឬក៏ពាក្យសំដីនៃមនុស្ស?
▪ ក្រុមជំនុំគួរចាប់ផ្ដើមសុំស្នើសៀវភៅក្បាលចងក្រងសំរាប់ប៉មយាមនិងភ្ញាក់រឭក! សំរាប់ឆ្នាំ១៩៩៧ ជាមួយការសុំស្នើប្រកាសនវត្ថុខែធ្នូ។ សៀវភៅក្បាលចងក្រងនឹងមានជាភាសាចិន ក្រូអាស៊ី ហុលឡង់ អង់គ្លេស បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី ជប៉ុន កូរ៉េ ប៉ូឡូញ ព័រទុយហ្គេល រូម៉ានី រុស្ស៊ី អេស្ប៉ាញ និងទុរ៍គី។ ទំរាំមានសៀវភៅក្បាលចងក្រងហើយផ្ញើទៅនោះ នឹងលេចជា«ព្យួរទុក»លើបញ្ជីក្រុមជំនុំ។ សៀវភៅក្បាលចងក្រងជាវត្ថុសុំស្នើពិសេស។
▪ ប្រធានត្រួតពិនិត្យ ឬអ្នកណាដែលគាត់បានជ្រើសរើសគួរពិនិត្យសេចក្ដីរាយការណ៍ក្រុមជំនុំក្នុងថ្ងៃទី១ ខែធ្នូ ឬធ្វើយ៉ាងណាឲ្យបានឆាប់ជាទីបំផុត។ សូមប្រកាសសេចក្ដីជូនដំណឹងដល់ក្រុមជំនុំពេលពិនិត្យបញ្ជីរួចហើយ។
▪ ពិធីបុណ្យរំឭកសំរាប់ឆ្នាំ១៩៩៩នឹងមាននៅថ្ងៃព្រហស្បតិ៍ ទី១ ខែមេសាក្រោយពេលថ្ងៃលិច។ សេចក្ដីប្រកាសប្រាប់ឲ្យដឹងមុននេះ ដើម្បីជួយបងប្អូនឲ្យប្រុងប្រៀបទុកជាមុន ឬធ្វើកិច្ចសន្យាសំរាប់សាល កាលណាមានក្រុមជំនុំពីរបីប្រើសាលព្រះរាជាណាចក្រ ហើយត្រូវរកទីប្រជុំផ្សេងទៀត។ អ្នកចាស់ទុំគួរមានកិច្ចព្រមព្រៀងជាមួយអ្នកចាត់ការខាងសាល ដើម្បីកុំឲ្យមានការរំខានពីសកម្មភាពឯទៀតនៅក្នុងសាលនោះ ដើម្បីពិធីបុណ្យរំឭកអាចធ្វើឡើងដោយសុខសាន្តនិងដ៏រៀបរយ។ ពីព្រោះនូវសារៈសំខាន់នៃពិធីបុណ្យនេះ ក្នុងការចាត់អ្នកអធិប្បាយពិធីបុណ្យរំឭក ក្រុមអ្នកចាស់ទុំគួរជ្រើសរើសចាស់ទុំដែលមានសមត្ថភាពច្រើន ជាជាងប្ដូរតំណែងគ្នា ឬប្រើបងប្រុសដដែលរាល់ឆ្នាំ។