ដំណឹងព្រះធិបតេយ្យ
▪ ប្រទេសអាល់បានី: ចំនួននៃពួកអ្នកផ្សាយច្រើនបំផុតថ្មី គឺ១.៥៥៦នាក់ ដែលបានរាយការណ៍ក្នុងខែមករា ដែលមាន២០ភាគរយលើសជាងចំនួនជាមធ្យមនៅឆ្នាំមុន។
▪ កោះបេលូ: ចំនួនសរុបនៃពួកអ្នកផ្សាយនៅខែធ្នូគឺមាន៧៣នាក់ នេះគឺ២០ភាគរយលើសជាងចំនួនជាមធ្យមនៅឆ្នាំមុន ហើយនេះបានឡើង២២ភាគរយលើសជាងខែធ្នូនៅឆ្នាំ១៩៩៧។
▪ ប្រទេសកាណាដា: ពួកអ្នកត្រួសត្រាយពេញពេលថ្មីដែលមានចំនួន៤៦០នាក់ បានត្រូវតែងតាំងនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៩។
▪ សហរដ្ឋអាមេរិក: គណៈជំនួយខាងមហន្តរាយបានត្រូវតែងតាំងឡើងដោយសមាគម ដើម្បីមើលចាត់ចែងការហិនហោច ដែលបានបណ្ដាលដោយព្យុះសង្ឃរានៅសហរដ្ឋអាមេរិកខាងត្បូង។ នេះគឺរួមបញ្ចូលទឹកជំនន់នៅរដ្ឋតិចហ្សាស់ និងការហិនហោចដែលបានបណ្ដាលដោយព្យុះសង្ឃរាឈ្មោះ ជូច នៅម្ដុំផែកប៉ាល់ក្នុងរដ្ឋហ្ល័រីដា។ ពួកអ្នកជិតខាងបានមានចិត្តស្ងើចនូវរបៀបដែលសមាគមបានរៀបចំ ដើម្បីជួយបងប្អូន និងបានមានចិត្តស្ងើចនូវរបៀបដែលកិច្ចការជំនួយបានត្រូវធ្វើឡើងនោះ។