សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែតុលា: ការជាវទស្សនាវដ្ដីប៉មយាម។ វិច្ឆិកា: សៀវភៅស្តើងតើព្រះតម្រូវអ្វីពីយើង? ឬក៏សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ធ្នូ: សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ មករា: សៀវភៅណាដែលមាន១៩២ទំព័រ ដែលបានបោះពុម្ពមុនឆ្នាំ១៩៨៦ ដែលក្រុមជំនុំមាន។ ក្រុមជំនុំដែលឥតមានសៀវភៅដូចនេះ ប្រហែលជាអាចស្នើផ្ដល់សៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។
▪ ទំព័របន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងមួយនេះ គឺជា«កម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០០» ហើយត្រូវទុកសំរាប់មើលក្នុងកំឡុងឆ្នាំ២០០០។
▪ ប្រសិនបើពេលវេលាកិច្ចប្រជុំសំរាប់ក្រុមជំនុំអ្នក នឹងផ្លាស់ប្ដូរនៅថ្ងៃទី១ ខែមករា នោះប្រហែលជាត្រូវស្នើសុំប័ណ្ណកម្មវិធីថ្មី ដើម្បីបង្ហាញនូវម៉ោងកិច្ចប្រជុំដែលបានផ្លាស់ប្ដូរ។
▪ ក្រុមជំនុំនិមួយៗគួរតែចាប់ផ្ដើមស្នើសុំកូនសៀវភៅ ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ—ឆ្នាំ២០០០ដាក់ជាប់នឹងប័ណ្ណស្នើសុំប្រកាសនវត្ថុសំរាប់ខែតុលា។ កូនសៀវភៅនេះនឹងមានជាភាសាអាល់បានី អាំហារិក អារ៉ាប់ អាមេនី ប៊ុលហ្គារី ខ្មែរ ស៊ីប៊ូណូ ចិន ចិន(សំរាយ) ក្រូអាស៊ី ដាណឺម៉ាក ហូឡង់ អង់គ្លេស ហ្វាំងឡង់ បារាំង អាឡឺម៉ង់ ក្រិក ហ្គូចារ៉ាធី ហេព្រើរ ហិនឌី ហុងគ្រី អ៊ីឡូកូ អ៊ីតាលី ជប៉ុន កូរ៉េ ម៉ាសេដ័ន ណ័រវ៉ែស ភើស៊ី ប៉ូឡូញ ព័រទុយហ្គាល់ ពុនចាប៊ី រ៉ូម៉ានី រុស្ស៊ី សាមោអិន ស៊ើបៀ អេស្ប៉ាញ៉ុល ស៊ុយអែត តាកាឡុក ថៃ ទួរគី អ៊ុយក្រែន និងវៀតណាម។ ទាល់តែមានកូនសៀវភៅទាំងនេះហើយនិងបានផ្ញើវាទៅ នោះនឹងបានកត់ទុកលើបញ្ជីរៀបដាក់ប្រអប់របស់ក្រុមជំនុំថា«រង់ចាំ»។ កូនសៀវភៅ ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ជាប្រកាសនវត្ថុសុំជាពិសេស។