ប្រយ័ត្ននូវរបៀបដែលអ្នកស្ដាប់
ការផ្ចង់ចិត្តប្រុងស្មារតីយ៉ាងហ្មត់ចត់គឺជាសំខាន់ដែលលះចោលមិនបាន ពេលយើងចូលរួមកិច្ចប្រជុំក្រុមជំនុំ សន្និបាត និងមហាសន្និបាត។ (លូកា ៨:១៨) តើតាមរបៀបណាដែលអ្នកអាចបង្កើនសមត្ថភាពស្ដាប់?
▪ ជៀសវាងការញ៉ាំដែលធ្វើឲ្យឆ្អែតពេកមុនកិច្ចប្រជុំ។
▪ កុំឲ្យអារម្មណ៍របស់អ្នកអណ្ដែតអណ្ដូងរវើរវាយ។
▪ ធ្វើកំណត់ខ្លីៗពីចំណុចសំខាន់ៗ។
▪ បើកមើលបទគម្ពីរដែលត្រូវអាន។
▪ ចូលរួមឆ្លើយពេលមានឱកាស។
▪ ជញ្ជឹងគិតអំពីពត៌មានដែលកំពុងតែត្រូវជូន។
▪ គិតអំពីវិធីដែលអ្នកអាចប្រើអ្វីដែលអ្នកឮ។
▪ ក្រោយមក ពិភាក្សាអំពីអ្វីដែលអ្នកបានរៀន។
ចូរអានសៀវភៅណែនាំខាងសាលាកិច្ចបំរើព្រះធិបតេយ្យ នៅជំពូកសិក្សាទី៥។ (ភាសាអង់គ្លេស)