បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០០ ទំ. ៣
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៣/០០ ទំ. ៣

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ មីនា: ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។ នឹង​មាន​ការ​ខិតខំ​ជា​ពិសេស​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។ មេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម ច្បាប់​និ​មួយៗ។ យក​សៀវភៅ​ស្តើង​តម្រូវ​ទៅ​ជា​មួយ​សំរាប់​អស់​អ្នក​ណា​ដែល​ចាប់​អារម្មណ៍ ហើយ​ខិតខំ​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។ មិថុនា: តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។

◼ អស់​អ្នក​ផ្សាយ​ដែល​ចង់​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ក្នុង​កំឡុង​ខែ​មេសា​និង​ឧសភា គួរ​រៀបចំ​ឥឡូវ​នេះ ហើយ​ដាក់​ជូន​ពាក្យ​សុំ​ទុក​ជា​មុន។ នេះ​នឹង​ជួយ​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​ការ​រៀបចំ​ផ្សព្វផ្សាយ​ដ៏​ចាំបាច់​ ហើយ​មាន​ទស្សនាវដ្ដី​គ្រប់គ្រាន់​និង​ប្រកាសនវត្ថុ​ផ្សេង​ទៀត​ដែល​អាច​ទទួល​បាន។ ឈ្មោះ​របស់​អ្នក​ណា​ដែល​បាន​ទទួល​ការ​យល់​ព្រម​ឲ្យ​ត្រួសត្រាយ​ជា​ជំនួយ​នោះ គួរ​ត្រូវ​ប្រាប់​ដល់​ក្រុមជំនុំ​ជា​រៀង​រាល់​ខែ។

◼ ប្រធាន​ត្រួត​ពិនិត្យ​ឬ​ក៏​អ្នក​ណា​ម្នាក់​ដែល​គាត់​បាន​ជ្រើសរើស​ហើយ គួរ​ជម្រះ​បញ្ជី​គណនី​ក្រុមជំនុំ​នៅ​ថ្ងៃ​ទី១ ខែ​មីនា ឬ​ក៏​បន្ទាប់​ពី​នោះ​ឲ្យ​លឿន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។ នៅ​ពេល​បាន​ត្រូវ​ធ្វើ​ហើយ នោះ​សូម​ប្រាប់​ដល់​ក្រុមជំនុំ​ក្រោយ​សេចក្ដី​រាយ​ការណ៍​គណនី​ជា​បន្ទាប់​ត្រូវ​អាន។

◼ ពិធី​បុណ្យ​រំឭក​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០០០។ បើសិន​ជា​ក្រុមជំនុំ​របស់​អ្នក​ធម្មតា​មាន​ប្រជុំ​នៅ​ថ្ងៃ​ពុធ ប្រជុំ​ទាំង​នោះ​ត្រូវ​ប្ដូរ​ទៅ​ថ្ងៃ​ផ្សេង​ទៀត​ក្នុង​អាទិត្យ​នោះ​ បើសិន​ជា​សាលព្រះរាជាណាចក្រ​នៅ​ទំនេរ។ បើសិន​ជា​គ្មាន​លទ្ធភាព​ធ្វើ​ដូច្នេះ ហើយ​នេះ​ប៉ះ​ពាល់​នឹង​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​របស់​អ្នក នោះ​ផ្នែក​ណា​ដែល​ទាក់ទង​ក្រុមជំនុំ​របស់​អ្នក​ជា​ពិសេស អាច​ត្រូវ​រួម​បញ្ចូល​ក្នុង​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​មួយ​ផ្សេង​ទៀត។

◼ អស់​អ្នក​ណា​ដែល​រួម​ចំណែក​នៃ​ក្រុមជំនុំ​មួយ គួរ​ផ្ញើ​តាម​រយៈ​ក្រុមជំនុំ នូវ​ប័ណ្ណ​ជាវ​ថ្មី​ឬ​ជា​បន្ត​ទាំង​អស់​សំរាប់​ទស្សនាវដ្ដី​ប៉មយាម និង​ភ្ញាក់រឭក! ដែល​រួម​បញ្ចូល​ប័ណ្ណ​ជាវ​សំរាប់​ខ្លួន​គេ​ផ្ទាល់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក