សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែ មេសានិងឧសភា: ទស្សនាវដ្ដីប៉មយាម ច្បាប់និមួយៗ។ យកសៀវភៅស្តើងតម្រូវទៅជាមួយសំរាប់អស់អ្នកណាដែលចាប់អារម្មណ៍ ហើយខិតខំចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ មិថុនា: តើព្រះតម្រូវអ្វីពីយើង? ផ្ដោតអារម្មណ៍ទៅលើការចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ កក្កដានិងសីហា: សៀវភៅស្តើងណាដែលមាន៣២ទំព័រ អាចត្រូវផ្ដល់ទៅបាន ដូចជា: តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍ រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម និង តើអ្វីជាគោលបំណងនៃជីវិត? —តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? សៀវភៅស្តើង វិញ្ញាណនៃមនុស្សស្លាប់—តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? —តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? អាចត្រូវផ្ដល់ឲ្យនៅពេលដែលសមគួរ។
◼ សមាគមមានសៀវភៅទស្សនាវដ្ដីប៉មយាមផ្គុំគ្នាជាភាសាអង់គ្លេសមួយចំនួន គឺមានពីឆ្នាំ១៩៥១រហូតដល់ឆ្នាំ១៩៥៥ ព្រមទាំងឆ្នាំ១៩៨៧ ឆ្នាំ១៩៩៥ និង ឆ្នាំ១៩៩៦ ហើយទស្សនាវដ្ដីភ្ញាក់រឭក ពីឆ្នាំ១៩៨៧ និង ឆ្នាំ១៩៨៩។ អ្នកផ្សាយណាឬក៏ក្រុមជំនុំថ្មីណាដែលចង់ទទួលប្រកាសនវត្ថុនេះ អាចសុំតាមរយៈអ្នកបំរើផ្នែកប្រកាសនវត្ថុ។
◼ ដូចដំណឹងដែលបានត្រូវជូនក្នុងឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ពីខែមីនា ឆ្នាំ២០០០ នោះបណ្ណាល័យប៉មយាម—កំណែឆ្នាំ១៩៩៩ ដែលជាCD-ROM គឺកំពុងតែត្រូវផលិតចេញជាប្រាំបួនភាសា។ សូមកុំភ្លេចថា នេះមិនមែនជាផលិតផលមួយដើម្បីចែកចាយជាសាធារណៈទេ តែចែកឲ្យដាក់នៅបណ្ណាល័យសាលារៀន ឬក៏ចែកឲ្យអ្នកដែលគ្រាន់តែបង្ហាញការចាប់អារម្មណ៍ទៅលើពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ បណ្ណាល័យប៉មយាម—កំណែឆ្នាំ១៩៩៩ គឺជាសំវិធានការមួយជូនចំពោះសមាជិកក្រុមជំនុំ ហើយអាចត្រូវទទួលបានតែតាមរយៈក្រុមជំនុំប៉ុណ្ណោះទេ។