បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០១ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ២/០១ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

▪ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​កុម្ភៈ សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ មីនា: សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។ នឹង​មាន​ការ​ខំ​ព្យាយាម​ជា​ពិសេស​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។ មេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​ដែល​ត្រឡប់​ទៅ​ជួប​គេ និង​គេ​បង្ហាញ​ចំណាប់​អារម្មណ៍ នោះ​អាច​ស្នើ​ផ្ដល់​ឲ្យ​គេ​ជាវ​បាន​ដែរ។ ស្នើ​ផ្ដល់​នូវ​សៀវភៅ​ចំណេះ ឬ​ក៏​សៀវភៅ​ស្តើង​តម្រូវ ដោយ​មាន​គោល​បំណង​ចង់​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។

▪ ប្រធាន​ត្រួត​ពិនិត្យ​ឬ​ក៏​អ្នក​ណា​ម្នាក់​ដែល​គាត់​ចាត់​តាំង គួរ​ជំរះ​បញ្ជី​គណនី​របស់​ក្រុមជំនុំ​នៅ​ថ្ងៃ​ទី១ ខែ​មីនា ឬ​ក៏​ជា​ប្រញាប់​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​បន្ទាប់​ពី​ថ្ងៃ​នោះ។ ពេល​ដែល​កិច្ចការ​នេះ​បាន​ត្រូវ​ធ្វើ​ហើយ សូម​ជំ​រាប​ក្រុមជំនុំ​បន្ទាប់​ពី​សេចក្ដី​រាយ​ការណ៍​គណនី​ជា​បន្ទាប់​ត្រូវ​អាន។

▪ លេខា​និង​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ គួរ​សើរើ​មើល​នូវ​សកម្មភាព​របស់​អស់​អ្នក​ត្រួសត្រាយ​ពេញ​ពេល។ បើសិន​ជា​មាន​អ្នក​ណា​ម្នាក់​ដែល​កំពុង​តែ​មាន​ការ​ពិបាក​មិន​មាន​ម៉ោង​គ្រប់គ្រាន់​ទេ នោះ​អ្នក​ចាស់​ទុំ​ទាំង​ឡាយ​គួរ​រៀប​ចំ​ឲ្យ​គាត់​ទទួល​ជំនួយ។ ដើម្បី​ទទួល​យោបល់​ថែម​ទៀត សូម​សើរើ​មើល​សំបុត្រ​ប្រចាំ​ឆ្នាំ​ពី​សមាគម​យើង សំបុត្រ​លេខ​S-201 ថ្ងៃ​ទី១ ខែ​តុលា។ សូម​មើល​វគ្គ​១២​-​២០ ក្នុង​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​សីហា ឆ្នាំ​១​.​៩៨៦ (ជា​ភាសា​អង់គ្លេស)។

▪ ពេល​អ្នក​ផ្សាយ​កំពុង​តែ​ផ្សព្វផ្សាយ​ក្នុង​តំបន់​ដែល​មិន​ទាន់​បាន​កំណត់​ឲ្យ​ក្រុមជំនុំ​ណា​មួយ​ទេ នោះ​អ្នក​ផ្សាយ​អាច​ស្នើ​ផ្ដល់​សៀវភៅ​ចំណេះ​ឬ​ក៏​សៀវភៅ​ស្តើង​តម្រូវ។ អ្នក​ផ្សាយ​អាច​ស្នើ​ផ្ដល់​ប្រកាសនវត្ថុ​ផ្សេង​ទៀត បើសិន​ជា​ម្ចាស់​ផ្ទះ​មាន​សៀវភៅ​ទាំង​ពីរ​នោះ​ហើយ។ អ្នក​ផ្សាយ​ទាំង​អស់​គួរ​មាន​ខិត្តប័ណ្ណ​ផ្សេងៗដើម្បី​ដាក់​នៅ​ផ្ទះ​ណា​ដែល​ម្ចាស់​បាន​ចេញ​ទៅ​ក្រៅ​ឬ​ក៏​ដើម្បី​ជូន​មនុស្ស​ណា​ដែល​មិន​ទទួល​ប្រកាសនវត្ថុ។ អ្នក​ផ្សាយ​គួរ​ខិតខំ​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ ជា​ពិសេស​ពេល​ដែល​អ្នក​ត្រួសត្រាយ​ពិសេស​ឬ​ក៏​ក្រុមជំនុំ​មួយ​ដែល​នៅ​ជិត​តំបន់​នោះ អាច​ផ្សព្វផ្សាយ​នៅ​ក្នុង​តំបន់​ដែល​មិន​ទាន់​កំណត់​ឲ្យ​ក្រុមជំនុំ​ណា​មួយ​នោះ​ទេ។

▪ ប្រកាសនវត្ថុ​ថ្មី​ដែល​អាច​ត្រូវ​ទទួល​បាន:

បទ​ទំនាយ​របស់​លោក​អេសាយ គឺ​ជា​ពន្លឺ​សំរាប់​មនុស្ស​ជាតិ​ទាំង​ឡាយ ក្បាល​ទី១—អាល់បានី អារ៉ាប់ ក្រូអាស៊ី ឆេ​កូ ហ្វាំងឡង់ ហ្សកហ្សី អាឡឺម៉ង់ ហុងគ្រី រ៉ូម៉ានី ស៊ើបៀ ស្រាអាណាតងង៉ូ អ៊ុយក្រែ។

តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា? តើ​ពួក​គេ​ជឿ​ទៅ​លើ​អ្វី?—កូរ៉េ ព័រទុយហ្គេ វៀតណាម។

លោក​អ្នក​អាច​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ!—អាល់បានី អាំហារិក ប៊ុលហ្គារី ខ្មែរ ក្រូអាស៊ី ឆេកូ ដាណឺម៉ាក អាមេនីខាងកើត ហ្វីហ្សី ហ្វាំងឡង់ អាឡឺម៉ង់ ហេព្រើរ ហុងគ្រី អ៊ិឡូកូ លីទុយអានី ម៉ាសេដូន ណា​វ៉ាហូ ប៉ាពាមេន្តូ ពើស៊ី ពុនចាប៊ី សាមោអិន ស៊ើបៀ ស៊ីនហាឡា ស្លូវ៉ាគី ថៃ តុងហ្គា ទ្វី អ៊ុយក្រែន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក