បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/០១ ទំ. ១
  • ចូរបន្ដ«ធ្វើការល្អ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបន្ដ«ធ្វើការល្អ»
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរនៅជាប់នឹងអង្គការរបស់ព្រះយេហូវ៉ា
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ច្រូតផលទៅតាមការខំប្រឹងផ្ទាល់ខ្លួន
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរមានអំណរជាមួយនឹងព្រះដ៏មានព្រះទ័យសប្បាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • របៀបរក្សាអំណរពេលមានទុក្ខលំបាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
មើលបន្ថែមទៀត
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/០១ ទំ. ១

ចូរ​បន្ត​«ធ្វើ​ការ​ល្អ»

១ អ្នក​បាន​ធ្វើ​ការ​ល្អ​មែន ពេល​ដែល​អ្នក​បាន​ក្លាយ​ទៅ​ជា​អ្នក​បំរើ​ម្នាក់​របស់​ព្រះ​យេហូវ៉ា។ ក៏​ប៉ុន្តែ នា​បច្ចុប្បន្ន​កាល​ក្នុង​គ្រា​ដ៏​លំបាក​ណាស់​នេះ នោះ​ជា​ការ​ពិបាក​វិញ ឲ្យ​យើង​បន្ត​«ធ្វើ​ការ​ល្អ»។ (កាឡាទី ៦:៩) អ្នក​អាច​ធ្វើ​អ៊ីចឹង​បាន ថ្វី​បើ​នេះ​តម្រូវ​ឲ្យ​ខិតខំ​ជា​ខ្លាំង​ក៏​ដោយ​។ តើ​តាម​របៀប​ណា​ទៅ?

២ ចូរ​បណ្ដុះ​ឲ្យ​មាន​គំនិត​គិត​ដូច​ព្រះ​យេស៊ូ: អ្នក​ក៏​អាច​ស៊ូទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក​ដូច​ព្រះ​យេស៊ូ​ដែរ ប្រសិន​បើ​អ្នក​បន្ត​ផ្ចង់​អារម្មណ៍​លើ​សេចក្ដី​សង្ឃឹម​ខាង​ព្រះ​រាជាណាចក្រ។ (ហេព្រើរ ១២:២, ៣) សូម​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក ហើយ​ទ្រង់​ចង់​ឲ្យ​អ្នក​មាន​ជោគជ័យ។ (ពេត្រុសទី២ ៣:៩) ចូរ​ទុក​ចិត្ត​លើ​ទ្រង់​ទាំង​ស្រុង​ចុះ! ទាំង​ប្រាកដ​ក្នុង​ខ្លួន​ថា ទ្រង់​នឹង​ជួយ​អ្នក​ជា​ពុំ​ខាន។ (កូរិនថូសទី១ ១០:១៣) ចូរ​ព្យាយាម​អធិស្ឋាន ទាំង​ទូល​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ចេះ​ស៊ូទ្រាំ។ (រ៉ូម ១២:១២) សូម​ត្រេកអរ​ដោយ​ជឿ​ពិត​ប្រាកដ​ថា ការ​ស៊ូទ្រាំ​របស់​អ្នក​នឹង​នាំ​ឲ្យ​មាន​ជំហរ​ដែល​ព្រះ​យល់​ព្រម។ (រ៉ូម ៥:៣​-​៥) ដោយ​អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​«គំនិត​តែ​១ តាម​ព្រះ​គ្រីស្ទ​យេស៊ូ​វ» នោះ​នឹង​នាំ​ឲ្យ​អ្នក​មាន​ចិត្ត​សោមនស្ស​ និង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​អរ​សប្បាយ​ដែរ។—រ៉ូម ១៥:៥; សុភាសិត ២៧:១១

៣ ចូរ​បន្ត​ធ្វើ​ការ​ដ៏​ល្អៗ: សូម​ឆ្លៀត​យក​ប្រយោជន៍​យ៉ាង​ពេញលេញ​ពី​សំវិធានការ​នានា​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​សំរាប់​រាស្ត្រ​ទ្រង់ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​បន្ត​ធ្វើ​ការ​ដ៏​ល្អ​នោះ។ ចូរ​រក្សា​តាម​ទម្រង់ការ​ដ៏​ល្អ​មួយ​ខាង​ការ​អាន​ព្រះ​បន្ទូល​ផ្ទាល់​ខ្លួន និង​ការ​សិក្សា​ប្រកាសនវត្ថុ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ ដែល​ផ្ដល់​មក​តាម​រយៈ​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ។ ដោយ​ចិត្ត​ស្មោះ​ស​នោះ សូម​រៀបចំ ព្រម​ទាំង​ទៅ​និង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ទាំង​អស់​ក្នុង​ក្រុមជំនុំ។ ពី​មុន​និង​ក្រោយ​កិច្ច​ប្រជុំ​គ្រីស្ទាន សូម​និយាយ​សំណេះសំណាល​ជា​មួយ​បងប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​របស់​អ្នក​។ សូម​រៀប​ទុក​គោល​ដៅ​សមរម្យ​ខាង​ឯ​កិច្ច​បំរើ​របស់​អ្នក ដើម្បី​រួម​ចំណែក​យ៉ាង​ណា​ដែល​មាន​ខ្លឹមសារ និង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ខាង​ការ​ប៉ិនប្រសប់​របស់​អ្នក ពេល​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ។

៤ នេះ​ហើយ​ជា​វិធី​ដែល​អ្នក​អាច​បន្ត​ធ្វើ​ការ​ដ៏​ល្អ និង​នៅ​ពេល​ដំណាល​គ្នា​នោះ អ្នក​នឹង​ពិសោធន៍​បាន​អំណរ​យ៉ាង​ច្រើន​ដែរ។ ក្នុង​ករណី​នេះ បង​ប្រុស​ម្នាក់​នៅ​ប្រទេស​អ៊ីតាលី បាន​និយាយ​ថា៖ «កាល​ណា​ដល់​ពេល​ល្ងាច ហើយ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពី​បាន​ចំណាយ​មួយ​ថ្ងៃ​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា នោះ​ខ្ញុំ​អស់​កម្លាំង​មែន។ ក៏​ប៉ុន្តែ ខ្ញុំ​មាន​ចិត្ត​សប្បាយ ហើយ​ខ្ញុំ​ថ្លែង​អំណរគុណ​ដល់​ព្រះ​យេហូវ៉ា ដែល​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​នូវ​អំណរ​ដែល​គ្មាន​អ្នក​ណា​អាច​ដក​ចេញ​បាន​ឡើយ»។ ហេតុ​ដូច្នោះ​ហើយ ចូរ​បន្ត​ធ្វើ​ការ​ល្អ​ចុះ ហើយ​អ្នក​ក៏​នឹង​ពិសោធន៍​នូវ​អំណរ​ដ៏​ខ្លាំង​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក