សេចក្ដីជូនដំណឹង
◼ សីហា: អាចប្រើសៀវភៅស្តើងណាដែលមាន៣២ទំព័រ ដូចជា តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍ «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម និងតើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? សៀវភៅស្តើង វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? និង ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងសតវតទី២០នេះ អាចត្រូវស្នើផ្ដល់ពេលដែលសមគួរ។ កញ្ញា: សៀវភៅ ព្រះគម្ពីរ—បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? តុលា: ទស្សនាវដ្ដីប៉មយាម។ ពេលដែលធ្វើការត្រឡប់ទៅជួបនិងឃើញថា គេមានចំណាប់អារម្មណ៍ អ្នកអាចស្នើឲ្យគេជាវទស្សនាវដ្ដីបាន។ វិច្ឆិកា: សៀវភៅស្តើង តីព្រះតម្រូវអ្វីពីយើង? ឬក៏ សៀវភៅ ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ បើសិនជាមនុស្សមានសៀវភៅទាំងនេះហើយ នោះយើងអាចស្នើផ្ដល់សៀវភៅ អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី ឬក៏ប្រកាសនវត្ថុផ្សេងទៀតពីមុនៗ។
◼ ប្រធានត្រួតពិនិត្យឬក៏អ្នកណាម្នាក់ដែលគាត់ចាត់តាំង គួរទូទាត់បញ្ជីគណនីរបស់ក្រុមជំនុំនៅថ្ងៃទី១ ខែកញ្ញា ឬក៏ប្រញាប់បំផុតដែលអាចធ្វើទៅបានបន្ទាប់ពីថ្ងៃនោះ។ ពេលដែលកិច្ចការនេះបានត្រូវធ្វើហើយ សូមជំរាបក្រុមជំនុំបន្ទាប់ពីសេចក្ដីរាយការណ៍ពីគណនីជាបន្ទាប់ត្រូវអាន។
◼ ក្រុមជំនុំទាំងឡាយគួរចាប់ផ្ដើមសុំប្រក្រតិទិនឆ្នាំ២០០២របស់ស្មរបន្ទាល់ព្រះយេហូវ៉ា ជាមួយនឹងសំណូមប្រកាសនវត្ថុសំរាប់ខែកញ្ញា។ ប្រក្រតិទិននោះអាចត្រូវទទួលជាភាសាអាហ្វ្រិកាន អាល់បានី អារ៉ាប់ អាមេនី ចិន ក្រូអាស៊ី ឆេកូ ដាណឺម៉ាក ហូឡង់ អាមេនីខាងកើត អង់គ្លេស ហ្វាំងឡង់ បារាំង អាឡឺម៉ង់ ក្រិក ហេព្រើរ ហិនឌី ហុងគ្រី អ៊ីតាលី ជប៉ុន កូរ៉េ ណ័រវ៉ែស ប៉ូឡូញ ព័រទុយហ្គេ រ៉ូម៉ានី រុស្ស៊ី ស៊ើបៀ ស្លូវ៉ាគី អេស្បាញ៉ុល តួគី និងអ៊ុយក្រែន។
◼ ក្រដាសបំពេញមួយចំនួនសំរាប់ការប្រើប្រាស់ក្នុងកំឡុងឆ្នាំកិច្ចបំរើ២០០២ នឹងត្រូវផ្ញើដល់ក្រុមជំនុំនិមួយៗ។ សូមប្រើក្រដាសបំពេញទាំងនេះដោយយកចិត្តទុកដាក់។ នោះត្រូវប្រើសមស្របតាមនាទីរបស់វាប៉ុណ្ណោះ។
◼ ចាប់ផ្ដើមឆ្នាំនេះ អ្នកត្រួសត្រាយពេញពេលមិនអាចចូលរួមសាលកិច្ចបំរើត្រួសត្រាយបានទេ លើកលែងតែគាត់នឹងមានអាយុ១៦ឆ្នាំយ៉ាងតិចបំផុតមុនថ្ងៃទី១ ខែកញ្ញានៃឆ្នាំដែលគេគួរចូលរួមសាលានោះ។ អាចមានករណីលើកលែង បើសិនជាមាតាឬបិតារបស់កុមារនោះជាអ្នកត្រួសត្រាយពេញពេលនឹងមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរួមសាលាវគ្គនោះដែរ។
◼ បញ្ជីសារពើភ័ណ្ឌសំរាប់ប្រកាសនវត្ថុនិងទស្សនាវដ្ដីទាំងអស់ដែលក្រុមជំនុំមានស្តុកទុក ត្រូវធ្វើឡើងនៅចំថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០១ ឬក៏ជិតបំផុតនឹងថ្ងៃនោះតាមតែលទ្ធភាព។ បញ្ជីសារពើភ័ណ្ឌនោះ គឺស្រដៀងនឹងការរាប់ដែលអ្នកទទួលខុសត្រូវផ្នែកប្រកាសនវត្ថុធ្វើជារៀងរាល់ខែ និងចំនួនសរុបនោះត្រូវកត់ទៅលើក្រដាស(s-18)។ ទស្សនាវដ្ដីលេខសរុបអាចត្រូវសុំពីអ្នកទទួលខុសត្រូវ ផ្នែកទស្សនាវដ្ដីក្នុងក្រុមជំនុំនិមួយៗក្នុងក្រុមអ្នកដែលទទួលខុសត្រូវផ្នែកប្រកាសនវត្ថុ។ ក្រុមជំនុំនិមួយៗដែលទទួលខុសត្រូវផ្នែកការសម្របសម្រួល នឹងទទួលក្រដាសសារពើភ័ណ្ឌចំនួនបីច្បាប់(s-18). សូមផ្ញើច្បាប់ដើមទៅដល់ការិយាល័យសាខាមិនហួសពីថ្ងៃទី៦ ខែកញ្ញា។ ទុកច្បាប់ចម្លងមួយដើម្បីដាក់ជាមួយឯកសាររបស់អ្នក។ ច្បាប់ទីបីអាចត្រូវប្រើដើម្បីសរសេរព្រាង។ ស្មៀនរបស់ក្រុមជំនុំដែលសម្របសម្រួលគួរត្រួតពិនិត្យការធ្វើបញ្ជីសារពើភ័ណ្ឌ។ គាត់ជាមួយនឹងប្រធានត្រួតពិនិត្យក្នុងក្រុមជំនុំដែលនឹងសម្របសម្រួលនោះ ត្រូវចុះហត្ថលេខាលើក្រដាសបំពេញ។
◼ ប្រកាសនវត្ថុថ្មីដែលយើងអាចទទួល:
«គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ក៏មានប្រយោជន៍»—ភាសាថាមិល និងភាសាថៃ
◼ កាសែតថ្មីដែលយើងអាចទទួល:
ឥឡូវទស្សនាវដ្ដីភ្ញាក់រឭក! អាចត្រូវទទួលជាកាសែតភាសាជប៉ុនបាន។
ដំណឹងល្អរបស់លោកលូកា(បីកាសែត)—ភាសាចិន (ចិនកុកងឺ)
ដំណឹងល្អរបស់លោកយ៉ូហាន(ពីរកាសែត)—ភាសាចិន (ចិនកុកងឺ)
គំរូព្រមានសំរាប់សម័យយើងនេះ (ឈុតសម្ដែង មួយកាសែត)—អាឡឺម៉ង់ អ៊ីតាលី ជប៉ុន ប៉ូឡូញ អ៊ុយក្រែន
នៅពេលដែលបុគ្គលណាម្នាក់ដែលអ្នកស្រឡាញ់បានស្លាប់ទៅ (មួយកាសែត)—អ៊ីតាលី ជប៉ុន ស្លូវ៉ាគី