បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/០២ ទំ. ៤
  • ចូរស្កប់ចិត្ដនឹងអ្វីដែលអ្នកមាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរស្កប់ចិត្ដនឹងអ្វីដែលអ្នកមាន
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • អ្នកអាចទទួលបានទ្រព្យសម្បត្ដិ!
    ២០០៨ កិច្ចបម្រើព្រះ
  • តើអ្នកអាចរក្សាទស្សនៈដ៏ថ្លឹងថ្លែងអំពីរឿងលុយបានយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/០២ ទំ. ៤

ចូរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​​អ្នក​មាន​

១ បទ​គម្ពីរ​ទូន្មាន​យើង​ថា យើង​ត្រូវ​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​យើង។ ក៏​ប៉ុន្តែ ការ​នេះ​មិន​គួរ​ក្លាយ​ជា​កិច្ចការ​ចំ​បង​នៃ​ជីវិត​របស់​យើង​ឡើយ។ អ្វីៗ​ខាង​វិញ្ញាណ​ត្រូវ​មាន​អាទិ​ភាព។ (ម៉ាថ​. ៦:៣៣; ១​ធី​. ៥:៨) ការ​គិត​ថ្លឹង​ថ្លែង​ដោយ​​មាន​តុ​ល្យ​ភាព​គឺ​ពិបាក​ក្នុង​«គ្រា​លំបាក»​នេះ។ (២​ធី​. ៣:១) តើ​អ្វី​អាច​ជួយ​យើង​មាន​តុ​ល្យ​ភាព​បាន?

២ ចូរ​មាន​ទស្សនៈ​ស្រប​តាម​ព្រះ​គម្ពីរ: ព្រះ​បន្ទូល​របស់​ព្រះ​ព្រមាន​យើង​ថា ការ​ខំ​ឈោង​ចាប់​ទ្រព្យ​សម្បត្ដិ​អាច​នាំ​ទៅ​ដល់​​ក្ដី​អន្តរាយ​ខាង​វិញ្ញាណ។ (សាស. ៥:១០; ម៉ាថ​. ១៣:២២; ១​ធី​. ៦:៩, ១០) នៅ​គ្រា​ដ៏​សំខាន់​នេះ យើង​នឹង​ដើរ​ឆ្ពោះ​ទៅ​រក​ក្ដី​អន្តរាយ​ខាង​វិញ្ញាណ ប្រសិន​បើ​យើង​យក​ការ​រក​ស៊ី​ឬ​កង្វល់​កង្វាយ​អំពី​លុយ​កាក់​ជា​អាទិ​ភាព និង​ទុក​អ្វីៗ​ខាង​វិញ្ញាណ​ដូច​ជា​កិច្ច​ប្រជុំ ការ​សិក្សា និង​កិច្ច​ផ្សព្វផ្សាយ​ជា​ការ​បន្ទាប់​បន្សំ​នោះ។ (លូ​. ២១:៣៤​-​៣៦) ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​ជូន​ឱវាទ​ថា៖ «បើ​មាន​អាហារ​ទទួល​ទាន នឹង​សំលៀក​បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ»។—១​ធី​. ៦:៧, ៨

៣ នេះ​មិន​បាន​ន័យ​ថា ជន​គ្រីស្ទាន​ត្រូវ​តែ​ធ្វើ​ឲ្យ​ខ្លួន​ក្រ​ខ្សត់​ឡើយ។ ប៉ុន្តែ ឱវាទ​នេះ​ជួយ​យើង​ទទួល​ស្គាល់​នូវ​អ្វី​ដែល​​យើង​ពិត​ជា​ត្រូវ​ការ​ផ្នែក​ទ្រព្យ​សម្បត្ដិ គឺ​ថា ម្ហូបអាហារ សំលៀក​បំពាក់ ហើយ​មាន​ផ្ទះ​ដែល​​ល្មម​សំរាប់​កន្លែង​ដែល​​យើង​រស់​នៅ។ ប្រសិន​បើ​យើង​មាន​អ្វីៗ​ដ៏​ចាំបាច់​ដើម្បី​​រស់​នៅ​ប្រចាំ​ថ្ងៃ​ហើយ​នោះ យើង​មិន​គួរ​ប្រឹងប្រែង​ពុះពារ​មិន​ឈប់​មិន​ឈរ​ដើម្បី​​លើក​ស្ទួយ​ជីវភាព​យើង​ឡើយ។ ពេល​យើង​កំពុង​តែ​គិត​ថ្លឹង​ថ្លែង​អំពី​ការ​ទិញ​វត្ថុ​ទ្រព្យ ឬ​ក៏​ការ​រក​ការងារ​បន្ថែម​ទៀត​នោះ យក​ល្អ​ឲ្យ​យើង​សួរ​ខ្លួន​ថា៖ ‹តើ​នេះ​ពិត​ជា​ចាំបាច់​ឬ?›។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​យើង​ធ្វើ​តាម​ដំបូន្មាន​ដែល​​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង​គឺ​ថា៖ «ចូរ​ឲ្យ​កិរិយា​ដែល​​អ្នក​រាល់​គ្នា​ប្រព្រឹត្ត បាន​ឥត​លោភ​ឡើយ ឲ្យ​ស្កប់​ចិត្ត​នឹង​របស់​ដែល​​មាន​ហើយ​ប៉ុណ្ណោះ​ចុះ!»។—ហេ​. ១៣:៥

៤ បើ​យើង​ពឹងពាក់​ទៅ​លើ​ព្រះ​យេហូវ៉ា ទ្រង់​នឹង​ជួយ​គាំទ្រ​យើង។ (សុ. ៣:៥, ៦) ទោះ​ជា​យើង​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​ដើម្បី​​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ យើង​មិន​គួរ​ផ្ចង់​អារម្មណ៍​ហួស​ហេតុ​ទៅ​លើ​ការ​ទាំង​នេះ​ទេ។ មិន​ថា​យើង​មាន​ទ្រព្យ​សម្បត្ដិ​តែ​បន្ដិច​បន្តួច​ឬ​ក៏​ច្រើន​ក៏​ដោយ​​នោះ យើង​ពឹងពាក់​ទៅ​លើ​ព្រះ​យេហូវ៉ា​ដើម្បី​​ផ្គត់ផ្គង់​អ្វី​ដែល​​យើង​ត្រូវ​ការ។ (ភី. ៤:១១​-​១៣) ជា​លទ្ធផល យើង​មាន​ចិត្ត​ស្កប់ស្កល់​ដែល​​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ និង​ក៏​ទទួល​ពរ​ជា​ច្រើន​ឯ​ទៀត។

៥ ចូរ​ត្រាប់​តាម​ជំនឿ​របស់​អ្នក​ឯ​ទៀត: មាតា​មួយ​រូប​ដែល​​គ្មាន​គ្រួសារ​ជួយ​ផ្គត់ផ្គង់​បាន​ចិញ្ចឹម​អប់រំ​កូន​ស្រី​របស់​ខ្លួន​ឲ្យ​ស្គាល់​នូវ​សេចក្ដី​ពិត គាត់​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​ខ្លួន​រស់​នៅ​សាមញ្ញ​ជា​បណ្ដើរៗ។ ទោះ​ជា​បង​ស្រី​នេះ​បាន​រស់​នៅ​ដោយ​​ស្រណុក​ក្នុង​ផ្ទះ​របស់​ខ្លួន​ក៏​ដោយ​ គាត់​បាន​រើ​ទៅ​នៅ​ផ្ទះ​តូច​មួយ​ផ្សេង​ទៀត ហើយ​រួច​មក​បាន​រើ​ទៅ​នៅ​ក្នុង​ល្វែង​មួយ។ នេះ​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​គាត់​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ ដើម្បី​​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វផ្សាយ។ ក្រោយ​កូន​ស្រី​របស់​បង​ស្រី​នេះ​បាន​ធំ​ពេញ​វ័យ​និង​រៀប​ការ​ហើយ​នោះ បង​ស្រី​នេះ​បាន​ចូល​និវត្ត​មុន​ពេល ទោះ​ជា​នេះ​បាន​កាត់​បន្ថយ​ប្រាក់​ចំណូល​របស់​គាត់​ក៏​ដោយ​។ មក​ទល់​ឥឡូវ​នេះ បង​ស្រី​របស់​យើង​បាន​ត្រួសត្រាយ​ប្រាំ​មួយ​ឆ្នាំ​ទៅ​ហើយ និង​គាត់​មិន​ស្ដាយ​សោះ​នូវ​ទ្រព្យ​សម្បត្ដិ​ដែល​​គាត់​បាន​លះបង់​ដើម្បី​​ទុក​ព្រះ​រាជាណាចក្រ​ជា​អាទិ​ភាព​ក្នុង​ជីវិត​របស់​គាត់។

៦ អ្នក​ចាស់​ទុំ​ម្នាក់​និង​ភរិយា​របស់​គាត់​បាន​ត្រួសត្រាយ​ជា​ច្រើន​ឆ្នាំ​ដំណាល​គ្នា​ដែល​​ពួក​គាត់​ចិញ្ចឹម​កូន​បី​នាក់។ គូ​ស្វាមី​ភរិយា​នេះ​បាន​ស្កប់​ចិត្ត​បំពេញ​តែ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ជាជាង​បំពេញ​ចំណង់​ចិត្ត​របស់​ពួក​គេ។ បង​ប្រុស​នោះ​មាន​ប្រសាសន៍​ថា៖ «យើង​បាន​រស់​នៅ​បែប​សាមញ្ញៗ។ ទោះ​ជា​យើង​ធ្លាប់​មាន​គ្រា​ពិបាក​ខ្លះៗ​ក៏​ដោយ​ តែ​ព្រះ​យេហូវ៉ា​តែង​តែ​ផ្ដល់​អ្វី​ដែល​​យើង​ត្រូវ​ការ​នោះ។ . . . ពេល​ខ្ញុំ​ឃើញ​ថា ក្រុម​គ្រួសារ​ខ្ញុំ​ទុក​អ្វីៗ​ខាង​វិញ្ញាណ​ជា​អាទិ​ភាព​ដូច្នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​នៅ​ក្នុង​ជីវិត​របស់​យើងៗ​កំពុង​តែ​ធ្វើ​អ្វី​ដ៏​ត្រឹម​ត្រូវ ហើយ​ខ្ញុំ​ចាត់​ទុក​នោះ​ជា​សមិទ្ធ​ផល»។ ភរិយា​របស់​បង​ប្រុស​នោះ​ពោល​ថា៖ «ពេល​ខ្ញុំ​ឃើញ[ស្វាមី​ខ្ញុំ]រវល់​នឹង​រឿង​ខាង​វិញ្ញាណ ខ្ញុំ​ពេញ​ចិត្ត​ណាស់»។ កូន​របស់​គូ​ស្វាមី​ភរិយា​នេះ​ក៏​សប្បាយ​ចិត្ត​ដែល​​មាតា​បិតា​របស់​ពួក​គេ​បាន​សម្រេច​ចិត្ត​បំរើ​ព្រះ​យេហូវ៉ា​ពេញ​ពេល។

៧ សំរាប់​អស់​អ្នក​ដែល​​សម្រេច​ចិត្ត​បង្ហាញ​ភក្ដីភាព​ចំពោះ​ព្រះ​ជាជាង​ដេញ​តាម​ទ្រព្យ​សម្បត្ដិ​នោះ ព្រះ​គម្ពីរ​សន្យា​ថា អ្នក​នោះ​នឹង​បាន​រង្វាន់​ជា​បរិបូរ​ឥឡូវ​នេះ និង​នា​អនាគត​ទៅ​ទៀត​ផង។—១​ធី​. ៤:៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក