សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែ កុម្ភៈ: សៀវភៅស្តើងមិត្តសំឡាញ់របស់ព្រះ។ មីនា: ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ សូមឲ្យយើងទាំងអស់គ្នាខំព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរថ្មី។ មេសានិងឧសភា: ទស្សនាវដ្ដីប៉មយាម។ ពេលយើងត្រឡប់ទៅជួបមនុស្សដែលមានចំណាប់អារម្មណ៍ រួមបញ្ចូលអ្នកដែលចូលរួមពិធីបុណ្យរំឭកឬការប្រជុំផ្សេងទៀតតែមិនសូវចូលរួមសកម្មភាពផ្សេងទៀតក្នុងក្រុមជំនុំ នោះសូមខំព្យាយាមជូនសៀវភៅថ្មី ចូរថ្វាយបង្គំព្រះពិតតែមួយដល់គាត់។ សូមខំព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរ ជាពិសេស បើបុគ្គលនោះបានសិក្សាសៀវភៅចំណេះ ឬសៀវភៅស្តើងតម្រូវរួចហើយ។
▪ ប្រធានត្រួតពិនិត្យឬក៏អ្នកណាម្នាក់ដែលគាត់ចាត់ឲ្យធ្វើ គួរជំរះបញ្ជីគណនីរបស់ក្រុមជំនុំនៅថ្ងៃទី១ ខែមីនា ឬក៏ប្រញាប់បំផុតដែលអាចធ្វើទៅបានបន្ទាប់ពីថ្ងៃនោះ។ កាលដែលកិច្ចការនេះបានត្រូវធ្វើរួចហើយ នោះសូមជំរាបប្រាប់ក្រុមជំនុំពេលដែលសេចក្ដីរាយការណ៍គណនីជាបន្ទាប់ត្រូវអាន។ ចូរអានឲ្យក្រុមជំនុំស្ដាប់នូវការថ្លែងអំណរគុណចំពោះវិភាគទានដែលក្រុមជំនុំបានឲ្យសំរាប់កិច្ចការទូទាំងពិភពលោក ឬក៏បេឡាផ្សេងណាទៀតដែលអង្គការព្រះយេហូវ៉ាបានរៀបចំ។
▪ ស្មៀននិងអ្នកត្រួតពិនិត្យកិច្ចបំរើត្រូវពិនិត្យមើលសកម្មភាពរបស់ពួកអ្នកត្រួសត្រាយពេញពេល។ ប្រសិនបើមានអ្នកណាម្នាក់ដែលមានការពិបាកក្នុងការបំពេញម៉ោងនោះ ពួកអ្នកចាស់ទុំគួររៀបចំជំនួយសំរាប់ជួយគេ។ សំរាប់យោបល់ សូមមើលសំបុត្រប្រចាំឆ្នាំលេខ S-201 របស់សមាគម។ បន្ថែមទៅទៀត សូមមើលសាឡើងវិញនូវវគ្គ ១២-២០ នៃទំព័របន្ថែមក្នុង កិច្ចបំរើព្រះរាជាណាចក្រយើង ខែសីហា ឆ្នាំ១៩៨៦ (ជាភាសាអង់គ្លេស)។
▪ សុន្ទរកថាពិសេសសំរាប់កំឡុងខែបុណ្យរំឭកឆ្នាំ២០០៣ មានប្រធាន «តើពេលដែលព្រះត្រូវជំនុំជំរះបាប៊ីឡូនបានមកដល់ហើយឬ?»។ សូមមើលសេចក្ដីជូនដំណឹងដែលទាក់ទងគ្នាក្នុង កិច្ចបំរើព្រះរាជាណាចក្រយើង ខែកញ្ញា ឆ្នាំ២០០២។
▪ ដោយព្រោះការរៀបចំសំរាប់ជាវទស្សនាវដ្ដីបានឈប់ហើយ ពេលទស្សនាវដ្ដីថ្មីមកដល់ក្រុមជំនុំ នោះគឺសំខាន់ឲ្យបងប្អូនប្រុសៗដែលទទួលខុសត្រូវខាងទស្សនាវដ្ដីនៅសាលប្រជុំ ត្រូវចែកទស្សនាវដ្ដីប៉មយាម និង ភ្ញាក់រឭក! ភ្លាមៗ។ បើធ្វើដូច្នេះ គឺឲ្យបងប្អូនជាអ្នកផ្សាយមានឱកាសអានទស្សនាវដ្ដីផ្ទាល់ខ្លួន មុនគេផ្ដល់ទស្សនាវដ្ដីក្នុងកិច្ចបំរើផ្សាយ។