បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០៣ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៣/០៣ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​មីនា: សៀវភៅចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។ សូម​ខិតខំ​ជា​ពិសេស​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សាព្រះគម្ពីរតាម​ផ្ទះ។ មេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ អ្នក​ផ្សាយ​គួរ​ប្រាប់​ម្ចាស់​ផ្ទះ​ថា គេ​អាច​ជូន​វិភាគទាន​ស្ម័គ្រ​ពី​ចិត្ត​ចំពោះ​កិច្ចការ​ទូទាំង​ពិភពលោក​បាន។ ពេល​ត្រឡប់​ទៅ​ជួប​អ្នក​មាន​ចំណាប់​អារម្មណ៍ សូម​ស្នើ​ផ្ដល់​សៀវភៅ​ចូរ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ។ ចូរ​ខំ​ព្យាយាម​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយគេ ជា​ពិសេស​បើ​បុគ្គល​ខ្លះ​បាន​សិក្សាសៀវភៅ​ស្តើងតម្រូវ និង​សៀវភៅចំណេះ រួច​ហើយ​នោះ។ មិថុនា: សៀវភៅចំណេះ ឬក៏​សៀវភៅ​ស្តើងតម្រូវ។ បើ​ម្ចាស់​ផ្ទះ​មាន​ប្រកាសនវត្ថុ​ទាំង​នេះ​រួច​ហើយ សូម​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​ណា​ដែល​ក្រុមជំនុំ​នៅ​មាន។

◼ អ្នក​ផ្សាយ​ដែល​ចង់​បំរើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ក្នុង​កំឡុង​ខែ​មេសា គួរ​តែ​រៀប​ចំ​គម្រោង​ពី​ឥឡូវ​នេះ និង​ដាក់​ពាក្យ​សុំ​មុន​ពេល​ដែរ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​អ្នក​ចាស់​ទុំ​រៀប​ចំ​កម្មវិធី​សំរាប់​កិច្ច​ផ្សាយ​បំរើ ហើយ​រៀប​ចំ​ឲ្យ​មាន​ទស្សនាវដ្ដី​និង​ឧបករណ៍​ផ្សាយ​គ្រប់​គ្រាន់។ ជា​រៀង​រាល់​ខែ​គួរ​តែ​មាន​សេចក្ដី​ជូន​ដំណឹង​ប្រាប់​ក្រុមជំនុំ​ពី​ឈ្មោះ​អស់​អ្នក​ដែល​បាន​ទទួល​នូវ​ការ​យល់​ព្រម​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ។

◼ សមាគម​មិន​បំពេញ​តាម​ការ​ស្នើ​សុំ​ប្រកាសនវត្ថុ​របស់​អ្នក​ផ្សព្វផ្សាយ​ម្នាក់​ៗ​នោះ​ទេ។ ជា​រៀង​រាល់​ខែ មុន​នឹង​ផ្ញើ​ការ​ស្នើ​សុំ​ប្រកាសនវត្ថុ​ក្រុមជំនុំ​ប្រចាំ​ខែទៅ​សមាគម ប្រធាន​អ្នក​ត្រួត​ពិនិត្យ​គួរ​រៀប​ចំ​ឲ្យ​មាន​សេចក្ដី​ជូន​ដំណឹង ដើម្បី​ឲ្យ​បងប្អូន​ណា​ដែល​ចង់​ទទួល​ប្រកាសនវត្ថុ​សំរាប់​ខ្លួន​គេ​ផ្ទាល់ អាច​ប្រាប់​បង​ប្រុស​ដែល​ទទួល​ខុសត្រូវ​ផ្នែក​ប្រកាសនវត្ថុ​នោះ។ សូម​នឹក​ចាំ​ពី​ប្រកាសនវត្ថុ​ណា​ដែល​ជា​ការ​ស្នើ​សុំ​ពិសេស។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក