ការកសាងសាលព្រះរាជាណាចក្រទូទាំងពិភពលោកនៅប្រទេសខ្លះនាទ្វីបអឺរ៉ុប
១ នាទសវត្សថ្មីៗនេះ កិច្ចការរបស់ស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសមួយចំនួននៃទ្វីបអឺរ៉ុប រួមទាំងអឺរ៉ុបខាងកើត បានត្រូវគេដាក់បំរាម។ ក្នុងករណីភាគច្រើន បំរាមទាំងនោះគឺតឹងតែងណាស់។ ការប្រជុំគ្នាជាចំហគឺពិបាកណាស់ ហើយការបង្កើតឲ្យមានសាលព្រះរាជាណាចក្រសំរាប់ប្រជុំគ្នាក៏ស្ទើរតែធ្វើពុំបានដែរ។ ប៉ុន្តែ នៅឆ្នាំថ្មីៗ«ព្រះយេហូវ៉ាបានធ្វើការយ៉ាងធំសំរាប់យើងមែន យើងក៏អរណាស់ដែរ»។—ទំនុក. ១២៦:៣
២ ដើមឆ្នាំ១៩៨៣ ការគាបសង្កត់ទៅលើស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវគេបន្ធូរបន្ថយវិញ។ នៅឆ្នាំ១៩៨៩ ប្រទេសប៉ូឡូញនិងប្រទេសហុងគ្រីបានទទួលស្គាល់ស្មរបន្ទាល់ព្រះយេហូវ៉ាជាសាសនាពេញច្បាប់។ នៅឆ្នាំ១៩៩១ ស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវគេទទួលស្គាល់ជាសាសនាពេញច្បាប់នៅប្រទេសរូស៊ីដែរ។ តាំងពីពេលនោះមក កិច្ចបំរើផ្សាយបានរីកចំរើននៅប្រទេសរូស៊ីនិងអតីតសាធារណរដ្ឋផ្សេងៗនៃសហភាពសូវៀត។ ពីខែមីនាឆ្នាំ១៩៩៦ទៅដល់ខែតុលាឆ្នាំ១៩៩៨ គណៈអភិបាលបានអនុម័តចំពោះសំនើខ្ចីប្រាក់សំរាប់សង់សាលព្រះរាជាណាចក្រ៣៥៩ខ្នងពីការិយាល័យសាខាដែលត្រួតពិនិត្យកិច្ចការនៅ១១ប្រទេសនាទ្វីបអឺរ៉ុប។
៣ ពេលអ្នកមើលរូបភាពក្នុងសន្លឹកបន្ថែមនេះ ចូរជញ្ជឹងគិតអំពីការប្រសើរអស្ចារ្យដែលព្រះយេហូវ៉ាបានធ្វើដើម្បីរាស្ត្រទ្រង់។ (ទំនុក. ១៣៦:៤) អ្នកនឹងរីករាយដឹងថា វិភាគទានពីបងប្អូនទូទាំងពិភពលោកកំពុងតែត្រូវប្រើដើម្បីសម្រេចកិច្ចការដ៏ប្រសើរ ដូចដែលព្រះយេស៊ូបានមានបន្ទូលនៅយ៉ូហាន ១៣:៣៥ថា៖«គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
៤ នៅប្រទេសរ៉ូម៉ានី មានសាលព្រះរាជាណាចក្រ៣៦ខ្នងកសាងតាំងពីខែកក្កដា ឆ្នាំ២០០០ គឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបដែលកំពុងតែទទួលប្រយោជន៍ពីការរៀបចំពិសេសមួយដើម្បីជួយកសាងសាលព្រះរាជាណាចក្រនៅប្រទេសដែលមានធនធានមិនគ្រប់គ្រាន់។ ដោយប្រើប្លង់ដូចគ្នាសំរាប់សាលព្រះរាជាណាចក្រសឹងតែទាំងអស់ ប្រទេសអ៊ុយក្រែនបានកសាងសាលព្រះរាជាណាចក្រ៦១ខ្នងនៅឆ្នាំ២០០១ ហើយ៧៦ទៀតនៅឆ្នាំ២០០២។ ដោយជំនួយពីប្រាក់វិភាគទានដែលត្រូវដាក់ក្នុងបេឡាសំរាប់ការសង់សាលព្រះរាជាណាចក្រ នោះសាលព្រះរាជាណាចក្ររាប់រយខ្នងបានត្រូវកសាងនៅប្រទេសប៊ុលហ្គារី ក្រូអាស៊ី ម៉ាសេដូន ម៉ុលដាវី រូស៊ី និងស៊ែរប៊ីនិងម៉ូនតិណេក្រូ។
៥ ការកសាងសាលព្រះរាជាណាចក្រនៅប្រទេសខ្លះមិនជាការស្រួលទេ ត្រូវព្យាយាមណាស់ទើបចាប់ផ្ដើមកសាងបាន។ ជាញឹកញាប់ ពេលរត់ការម្ដងៗស៊ីពេលច្រើនណាស់។ ម្យ៉ាងទៀត តម្លៃកសាងសាលព្រះរាជាណាចក្រនៅអឺរ៉ុបប៉ែកនោះ គឺថ្លៃជាងតំបន់ជាច្រើននៅទ្វីបអាព្រិចឬអាមេរិចខាងត្បូងទៅទៀត។ ក៏ប៉ុន្តែ ដោយសារការកើនឡើងនៃចំនួនអ្នកថ្វាយបង្គំព្រះយេហូវ៉ា ក៏នៅតែត្រូវការជាចាំបាច់នូវសាលព្រះរាជាណាចក្ររាប់រយខ្នងទៀតនៅប្រទេសនាទ្វីបអឺរ៉ុបដែលមានធនធានតិច!
៦ គឺអស្ចារ្យណាស់! ដែលយើងអាចឃើញការកើនឡើងនៃការកសាងសាលព្រះរាជាណាចក្រទាំងនេះ! បទពិសោធន៍ជាច្រើនបង្ហាញឲ្យដឹងថា ពេលមានការសាងសង់សាលព្រះរាជាណាចក្រនៅសហគមន៍ណាមួយ ការកសាងនេះនាំឲ្យមានការធ្វើបន្ទាល់យ៉ាងល្អ។ នៅតំបន់ខ្លះ អាជ្ញាធរបានកោតស្ងើចដោយឃើញបងប្អូនសុខចិត្តគោរពច្បាប់សំណង់របស់រដ្ឋ។
៧ អេសាយបានទាយយ៉ាងត្រឹមត្រូវអំពីការរីកចំរើននៃការថ្វាយបង្គំពិតនៅសម័យនេះ។ តាមរយៈព្យាការីអេសាយ ព្រះបានទាយថា៖ «អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់»។ (អេសា. ៦០:២២) ប្រាកដហើយ ទសវត្សមុនបានសឲ្យឃើញថា នោះជាពេលកំណត់របស់ព្រះយេហូវ៉ាសំរាប់ការកើនឡើងនៅទ្វីបអឺរ៉ុបខាងកើត។ សូមឲ្យព្រះយេហូវ៉ាបន្តប្រទានពរជាបរិបូរទៅលើការព្យាយាមរបស់យើងក្នុងការបញ្ជឿនការកសាងសាលព្រះរាជាណាចក្រនៅប្រទេសជាច្រើនពេលយើងជួយដាក់វិភាគទានក្នុងបេឡាសំរាប់ការសាងសង់សាលព្រះរាជាណាចក្រ! លទ្ធផលគឺសាលព្រះរាជាណាចក្រច្រើនជាងនៅប្រទេសដែលមានធនធានតិច។ នេះនឹងជួយការកើនឡើងនៃការថ្វាយបង្គំពិតនៅកន្លែងជាច្រើននៅអឺរ៉ុប ហើយជួយឲ្យមានការធ្វើបន្ទាល់ដល់កំរិតធំជាង រហូត«ដល់ចុងផែនដីបំផុត»។—កិច្ច. ១៣:៤៧
[Picture on page 3]
សាលព្រះរាជាណាចក្រនៅទីក្រុងមូស្គូ ប្រទេសរូស៊ី
[Picture on page 4]
សាលព្រះរាជាណាចក្រថ្មីនៅអឺរ៉ុបខាងកើត
ស្ទ្រូមីកា ប្រទេសម៉ាសេដូន
ដារូវ៉ា ប្រទេសក្រូអាស៊ី
សុខាល សង្កាត់ល្វីវ ប្រទេសអ៊ុយក្រែន
ប៊ីតូលា ប្រទេសម៉ាសេដូន
ម្ល៉ាដូស ប្រទេសប៊ុលហ្គារី
ផ្លុវដីវ ប្រទេសប៊ុលហ្គារី
ក្រាសណូកត្យាព្រីស្គី តំបន់ម៉ាយកូប ប្រទេសរូស៊ី
បាឆ្កា ប៉េត្រូវ៉ាត ប្រទេសស៊ែរប៊ីនិងម៉ូនតិណេក្រូ
ធ្លូម៉ាក សង្កាត់អ៊ីវ៉ាណូហ្វ្រាងគីស ប្រទេសអ៊ុយក្រែន
រ៉ាវ៉ា-រូស្កា សង្កាត់ល្វីវ ប្រទេសអ៊ុយក្រែន
ស្ដារ៉ា ប៉ាហ្សូវ៉ា ប្រទេសស៊ែរប៊ីនិងម៉ូនតិណេក្រូ
ហ្ស៊ីនីកា ប្រទេសបូស្នីនិងហឺសេហ្គោវិន
សុខាល សង្កាត់ល្វីវ ប្រទេសអ៊ុយក្រែន
ហ្ស៊ីដាឃីវ សង្កាត់ល្វីវ ប្រទេសអ៊ុយក្រែន