លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៣។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣៥នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ពីសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៣។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
សុន្ទរកថាទី១
១. តើមានគំរូអ្វីខ្លះក្នុងព្រះគម្ពីរដែលបង្ហាញថា ពួកគ្រីស្ទានមិនយល់ព្រមនឹងការពុករលួយទេ? [w០០ ១/៨ ទំព័រ៥ វគ្គ៦]
២. តើមនុស្សអាចមានទោសជាអ្នកថ្វាយបង្គំរូបព្រះបានយ៉ាងណា ទោះបីជាមិនក្រាបសំពះចំពោះរូបនោះក្ដី? [w០១ ១/៩ ទំព័រ២៣ វគ្គ១១, ១២]
៣. ដោយផ្អែកលើព្រះគម្ពីរ តើមានមូលហេតុអ្វីដែលបង្ហាញថា យើងមិនរួមចំណែកក្នុងរឿងនយោបាយ? [w០០ ១/៩ ទំព័រ៤ វគ្គ៥]
៤. តើគ្រួសាររបស់យើងអាចបន្ថែមអត្ថន័យចំពោះជីវិតរបស់យើងយ៉ាងដូចម្ដេចបាន? [w០០ ១/១០ ទំព័រ៥ វគ្គ១]
៥. សូមរៀបរាប់ចំណុច៥យ៉ាង ដែលសម្គាល់ពួកអ្នកមានព្រះគាំទ្រគេនោះ។ [w០១ ១/៩ ទំព័រ១២ វគ្គ១០-១៤]
៦. តើឥទ្ធិពលបីយ៉ាងអ្វីដែលបណ្ដាលឲ្យនៅមានការពុករលួយនោះ? [w០០ ១/៨ ទំព័រ៤ វគ្គ១, ២]
៧. តើ‹ការតយុទ្ធនឹងការពុករលួយដោយប្រើដាវរបស់ព្រះវិញ្ញាណ›មានន័យយ៉ាងណា? [w០០ ១/៨ ទំព័រ៥ វគ្គ៥, ទំព័រ៧ វគ្គ២]
៨. បើមិនទប់ជំហានរបស់យើង តើការប្រព្រឹត្តណាខ្លះនឹងនាំទៅដល់ការធ្វើអំពើអសីលធម៌ខាងកាម? [w០១ ១/៩ ទំព័រ២៥ វគ្គ១៨]
៩. សមស្របទៅតាមភីលីព ៤:៦, ៧ តើយើងអាចទទួលបាន «សេចក្ដីសុខសាន្តរបស់ព្រះ»យ៉ាងណា ដើម្បីជួយយើងស៊ូទ្រាំនឹងទុក្ខលំបាក? [w០០ ១/១០ ទំព័រ៦ វគ្គ៥, ៦]
១០. ពិតឬមិនពិត: តើមន្តអាគមខ្លះល្អឬ? [w០០ ១/៧ ទំព័រ៦ វគ្គ២]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. ពេលដែលព្រះយេស៊ូប្រើពាក្យ«កើតជាថ្មី» ដូចបានសរសេរនៅយ៉ូហាន ៣:៣ នោះ តើទ្រង់សំដៅទៅលើអ្វី? [w៩៥ ១/១០ ទំព័រ៦ វគ្គ៤-៥]
១២. តើព្រះយេស៊ូប្រើការអប់រំរបស់ទ្រង់ដើម្បីធ្វើអ្វី? ហើយតើយើងអាចទាញមេរៀនដ៏ល្អអ្វីពីនេះ? [w៩៦ ១/៥ ទំព័រ៦-៧ វគ្គ៤-៧]
១៣. ហេតុអ្វីបានជាព្រះគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មីដាក់យ៉ូហាន ៧:៥៣–៨:១១ នៅជាយទំព័រវិញ?
១៤. តើព្រះយេស៊ូបាន«យាងមកវិញ»យ៉ាងដូចម្ដេច ដែលថា«តាមបែបដដែល»ដែលទ្រង់បានឡើងទៅស្ថានសួគ៌នោះ? (កិច្ចការ ១:១១) [wE៩០ ១/៦ ទំព័រ១១ វគ្គ៥]
១៥. ដូចបានចែងនៅកិច្ចការ ៥:១៣ ហេតុដូចម្ដេចបានជា«អ្នកឯទៀត មិនហ៊ានចូលក្នុងពួក[សិស្សព្រះយេស៊ូ]ឡើយ»?