សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែកក្កដានិងសីហា: សៀវភៅស្តើងណាដែលមាន៣២ទំព័រដែលក្រុមជំនុំនៅមាន ដូចជា: តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍ «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? កញ្ញា: សៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ។ តុលា: ទស្សនាវដ្ដីប៉មយាម។ បើជួបមនុស្សណាដែលមានចំណាប់អារម្មណ៍ អាចផ្ដល់ឲ្យសៀវភៅស្តើងតម្រូវ ជាពិសេសសូមខំព្យាយាមដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។
◼ ចាប់តាំងពីខែកញ្ញាទៅ អ្នកត្រួតពិនិត្យតាមមណ្ឌលនឹងថ្លែងសុន្ទរកថាសាធារណៈ ដែលមានចំណងជើងថា«ហេតុអ្វីយើងគួរកោតខ្លាចព្រះដ៏ពិត?»
◼ កាតឈ្មោះសំរាប់មហាសន្និបាតឆ្នាំ២០០៣ នឹងត្រូវដាក់ក្នុងប្រអប់ផ្ញើមកតាមធម្មតា ដូច្នេះមិនចាំបាច់ស្នើសុំនោះទេ។ កាតឈ្មោះនឹងផ្ញើទៅឲ្យក្រុមជំនុំតាមចំនួនសមាជិកក្នុងក្រុមជំនុំ។ រីឯស្រោមប្លាស្ទិចសំរាប់ដាក់កាតឈ្មោះនោះត្រូវតែស្នើសុំសំរាប់សមាជិកណាដែលត្រូវការ។
◼ ក្រុមជំនុំនិមួយៗគួរចាប់ផ្ដើមស្នើសុំប្រក្រតិទិនស្មរបន្ទាល់ព្រះយេហូវ៉ា ឆ្នាំ២០០៤ កូនសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ឆ្នាំ២០០៤ ដាក់ជាប់នឹងប័ណ្ណស្នើសុំប្រកាសនវត្ថុជាបន្ទាប់។ ប្រក្រតិទិនស្មរបន្ទាល់ព្រះយេហូវ៉ា ឆ្នាំ២០០៤ អាចត្រូវសុំជាភាសាអង់គ្លេសបាន។ ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០០៤ អាចសុំបានជាភាសាខ្មែរនិងភាសាអង់គ្លេស។