លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៣។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣៥នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ពីសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែកក្កដា រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៣។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
សុន្ទរកថាទី១
១. តើពាក្យដែលថា «ព្រះអង្គដែលបង្រៀនអ្នក . . . អ្នកនឹងឃើញព្រះអង្គផ្ទាល់ភ្នែក» មានន័យអ្វី? (អស. [អេសា.] ៣០:២០, ខ.ស.) [w០១ ១/៩ ទំព័រ២៩ វគ្គ១៣]
២. ហេតុអ្វីបានជាចាំបាច់ឲ្យយើងគោរពអំណាចគ្រប់គ្រងក្នុងសហគមន៍? [w០០ ១/១១ ទំព័រ៤ វគ្គ១-៣]
៣. សូមរៀបរាប់ឧទាហរណ៍ពីរ ដែលជួយយើងឲ្យចេះបង្ហាញនូវចិត្តអត់ធ្មត់? (យ៉ា. ៥:៧; ហេ. ៦:១១, ១២) [w០០ ១/១២ ទំព័រ៥ វគ្គ២]
៤. ហេតុអ្វីបានជាការសម្រេចជាច្រើនដែលយើងធ្វើក្នុងជីវិតប្រចាំថ្ងៃ តម្រូវឲ្យយើងយកចិត្តទុកដាក់យ៉ាងខ្លាំងនោះ? (១កូ. ១០:៣១) [w០១ ១/១១ ទំព័រ៧ វគ្គ២]
៥. ហេតុអ្វីបានជាយើងអាចទុកចិត្តជឿថា ក្រោយពីបានដកចេញនូវអំពើអាក្រក់នោះ នឹងលែងមានអំពើអាក្រក់ផុសឡើងទៀត? [w០១ ១/១ ទំព័រ៥ វគ្គ៧, ៨]
៦. មាគ៌ាដ៏សំខាន់ពីរ ដើម្បីឲ្យមានចំណងអាពាហ៍ពិពាហ៍ដែលប្រកបទៅដោយសុភមង្គលនោះ ជាអ្វីទៅ? [w០១ ១/២ ទំព័រ៥ វគ្គ១]
៧. ពិតឬក៏មិនពិត: បូរណសំខ្យាជាលេខដែលពេញចំនួនគត់។ សូមពន្យល់។ [si-E ទំព័រ២៨២ វគ្គ២៤-២៥]
៨. នៅអេភេសូរ ៤:៨ តើអ្នកណាជា «អំណោយទាន[«ជា», ព.ថ.]មនុស្ស»នោះ? ហើយតើពួកគាត់មានភារកិច្ចអ្វី? [w០០ ១/១១ ទំព័រ៦ វគ្គ៣]
៩. មនុស្សជាច្រើនសព្វថ្ងៃនេះយល់ស្របនឹងគំនិតដែលថា យើងគួរ «ធ្វើតាមចិត្តរបស់ខ្លួន» ឬក៏ «ធ្វើអ្វីដែលយើងគិតថាត្រឹមត្រូវ»។ តើគំនិតបែបនេះសមហេតុផលឬទេ? ហើយហេតុអ្វី? [w០១ ១/១១ ទំព័រ៩ វគ្គ១១]
១០. សេចក្ដីបង្រៀនដែលថា មនុស្សខ្លះនឹងទទួលផែនដីជាមរតក ហើយមនុស្សខ្លះនឹងឡើងទៅស្ថានសួគ៌នោះ ហេតុអ្វីក៏មិនជាការនិយាយប្រឆាំងគ្នាទេ? [w០១ ១/១ ទំព័រ៦ វគ្គ២]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. តើសមាជិកនៃគណៈអភិបាលអាច«ព្រមព្រៀងគ្នា»បានយ៉ាងណា ថាពួកសាសន៍ដទៃមិនចាំបាច់កាត់ស្បែកដើម្បីទទួលសេចក្ដីសង្គ្រោះ? (កិច្ច. ១៥:២៥)
១២. ហេតុដូចម្ដេចបានជាគណៈអភិបាលសុំឲ្យប៉ុលបំពេញតាមបដិញ្ញាខ្លះៗខាងក្រិត្យវិន័យម៉ូសេ ទោះជាព្រះយេហូវ៉ាបានលុបចោលវិន័យនោះរួចហើយ? (កិច្ច. ២១:២០-២៦) [it-1-E ទំព័រ៤៨១ វគ្គ៣; it-2-E ទំព័រ១១៦៣ វគ្គ៦-ទំព័រ១១៦៤ វគ្គ១]
១៣. តើមានការចោទប្រកាន់ដ៏ខុសអ្វីខ្លះ ប្រឆាំងនឹងសាវ័កប៉ុល ដែលរំឭកយើងពីពាក្យចោទប្រឆាំងនឹងស្មរបន្ទាល់ព្រះយេហូវ៉ានៅពេលថ្មីៗនេះ? (កិច្ច. ២៤:៥, ៦) [w01-E ១៥/១២ ទំព័រ២២ វគ្គ៧-ទំព័រ២៣ វគ្គ២]
១៤. តើប៉ុលទុកគំរូអ្វីជាអ្នកផ្សាយព្រះរាជាណាចក្រ សូម្បីតែគាត់ត្រូវគេឃុំខ្លួនទុកនៅក្នុងផ្ទះអស់ពីរឆ្នាំក៏ដោយ? (កិច្ច. ២៨:៣០, ៣១)
១៥. តើពួក«អាជ្ញាធរ»ជាផ្នែកនែ«របៀបរៀបរយ ដែលព្រះជាម្ចាស់បានចាត់ចែងនោះ» ដោយដូចម្ដេច? ហើយតើនេះគួរមានឥទ្ធិពលយ៉ាងណាលើពួកគ្រីស្ទានវិញ? (រ៉ូម ១៣:១, ២, ខ.ស.) [w០០ ១/១១ ទំព័រ៤ វគ្គ៥]