បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/០៤ ទំ. ៣
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/០៤ ទំ. ៣

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​មិថុនា: សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។ បើ​មនុស្ស​ប្រាប់​ថា ពួក​គេ​គ្មាន​កូន​ទេ សូម​ផ្ដល់​សៀវភៅ​ស្តើង​តម្រូវ។ ពេល​ដែល​​ប្រើ​សៀវភៅ​ស្តើង​នេះ សូម​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។ កក្កដា និង​សីហា: សៀវភៅ​ស្តើង​ណា​ដែល​​មាន​៣២​ទំព័រ ដូច​ជា: តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍ «មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី» ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ តើ​គេ​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ? រដ្ឋាភិបាល​ដែល​​នឹង​នាំ​មក​នូវ​ទី​មនោ​រម តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? និង​របៀប​ទទួល​បាន​ជីវិត​ដ៏​គាប់​ចិត្ត។ កញ្ញា: អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។

◼ ដើម្បី​​ធ្វើ​ឲ្យ​ប្រាកដ​នូវ​សុវត្ថិភាព​នៃ​សាលព្រះរាជាណាចក្រ នោះ​បុគ្គល​ដែល​​ចេញ​ពី​សាល​ប្រជុំ​ក្រោយ​គេ​ត្រូវ​ចាក់​សោ​បិទ​ទ្វារ​បិទ​បង្អួច ហើយ​បើ​សាល​ប្រជុំ​មាន​ដាក់​សារ៉ែន ក៏​ត្រូវ​បើក​វា​ដែរ។ បើ​បុគ្គល​នោះ​ពុំ​អាច​ចាក់​សោ​បិទ​ទ្វារ​បិទ​បង្អួច​ឬ​បើក​សារ៉ែន​ទេ គាត់​ត្រូវ​ទូរស័ព្ទ​ហៅ​បុគ្គល​ដែល​​ចេះ រួច​គាត់​ត្រូវ​ចាំ​ទំរាំ​បុគ្គល​នោះ​មក​ដល់​​សិន។ អ្នក​ចាស់​ទុំ​ត្រូវ​រក្សា​ទុក​បញ្ជី​អ្នក​កាន់​សោ​នៃ​សាលព្រះរាជាណាចក្រ​ដែល​​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុមជំនុំ។

◼ នៅ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​កញ្ញា​នឹង​មាន​ពត៌​មាន​ដែល​​ពិនិត្យ​មើល​វីដេអូ​ស្តី​ពី​ការ​គោរព​អំណាច​របស់​ព្រះ​យេហូវ៉ា។ កាសែត​វីដេអូ​នេះ​មាន​ជា​ភាសាគ​របស់​ជនជាតិ​អាមេរិក ចិន អង់គ្លេស ជប៉ុន និង​អេស្ប៉ាញ៉ុល។ ក្រុមជំនុំ​ទាំង​ឡាយ​ត្រូវ​បាន​រំឭក​ឲ្យ​ស្នើ​សុំ​កាសែត​វីដេអូ​ដែល​​មាន​ក្នុង​បញ្ជី​ស្នើ​សុំ​ប្រកាសនវត្ថុ​ក្រុមជំនុំ​ប្រចាំ​ខែ​ជា​បន្ទាប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក