សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែតុលា: ទស្សនាវដ្ដីប៉មយាម។ បើជួបអ្នកចាប់អារម្មណ៍អាចផ្ដល់ឲ្យសៀវភៅស្តើងតម្រូវ។ ជាពិសេសសូមខំព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ វិច្ឆិកា: សៀវភៅស្តើងតើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? សូមខំព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ ធ្នូ: សៀវភៅបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ ឬក៏សៀវភៅផ្សេងៗទៀតដូចជា សៀវភៅព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬសៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ មករា: សៀវភៅស្តើងស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ?
◼ សន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង នេះគឺជា«កម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០៥» ហើយត្រូវទុកសំរាប់មើលក្នុងកំឡុងឆ្នាំ២០០៥។
◼ ការិយាល័យសាខាមិនផ្ញើប្រកាសនវត្ថុតាមការស្នើសុំផ្ទាល់ខ្លួនរបស់អ្នកផ្សព្វផ្សាយម្នាក់ៗនោះទេ។ ជារៀងរាល់ខែ មុននឹងផ្ញើការស្នើសុំប្រកាសនវត្ថុរបស់ក្រុមជំនុំប្រចាំខែទៅការិយាល័យសាខា នោះប្រធានត្រួតពិនិត្យគួររៀបចំឲ្យមានសេចក្ដីជូនដំណឹង ដើម្បីឲ្យបងប្អូនណាដែលចង់ទទួលប្រកាសនវត្ថុសំរាប់ខ្លួនគេផ្ទាល់អាចប្រាប់បងប្រុសដែលទទួលខុសត្រូវផ្នែកប្រកាសនវត្ថុនោះ។ សូមនឹកចាំពីប្រកាសនវត្ថុណាដែលជាការស្នើសុំពិសេស។