បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០៥ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០៥ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​មេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ ចូរ​ទៅ​ជួប​អ្នក​ដែល​​បាន​ចូល​រួម​ពិធី​បុណ្យ​រំឭក​ឬ​ការ​ប្រជុំ​សំខាន់​ៗ​​ផ្សេង​ទៀត​សូម្បី​តែ​អត់​ចូល​រួម​សកម្មភាព​ផ្សេង​ទៀត​ក្នុង​ក្រុមជំនុំ។ សូម​ខំ​ព្យាយាម​ជូន​សៀវភៅ​ចូរ​ថ្វាយ​បង្គំ​ព្រះ។ សូម​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ ជា​ពិសេស បើ​បុគ្គល​នោះ​បាន​សិក្សា​សៀវភៅ​ចំណេះ និង​សៀវភៅ​ស្តើង​តម្រូវ​រួច​ហើយ។ មិថុនា: សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។ បើ​ម្ចាស់​ផ្ទះ​ឥត​មាន​កូន សូម​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​តម្រូវ។ សូម​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។ កក្កដា: សៀវភៅ​ស្តើង​ដែល​​មាន​៣២​ទំព័រ ដូច​ជា: ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍ រដ្ឋាភិបាល​ដែល​​នឹង​នាំ​មក​នូវ​ទី​មនោ​រម ​«​មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី​»​ តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ តើ​គេ​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ? របៀប​ទទួល​បាន​ជីវិត​ដ៏​គាប់​ចិត្ត លោក​អ្នក​អាច​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ! ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង?

◼ គឺ​ជា​ចាំបាច់​ឲ្យ​សមាគម​យើង​រក្សា​ទុក​បញ្ជី​អំពី​អាសយដ្ឋាន​និង​លេខ​ទូរស័ព្ទ​នៃ​ប្រធាន​អ្នក​ត្រួត​ពិនិត្យ​នានា និង​លេខា​ផង​ដែរ។ បើ​មាន​ការ​ផ្លាស់ប្ដូរ​ពេល​ណា​ក៏​ដោយ​ លេខា​គួរ​តែ​បំពេញ​និង​ផ្ញើ​នូវ​ប័ណ្ណ​ការ​ផ្លាស់​ប្ដូរ​អាសយដ្ឋាន​របស់​ប្រធាន​អ្នក​ត្រួត​ពិនិត្យ​ឬ​លេខា (​S-29​) ទៅ​ឯ​សមាគម​យើង​ឲ្យ​បាន​ភ្លាម​ៗ​។ នេះ​ក៏​រួម​បញ្ចូល​ការ​ផ្លាស់ប្ដូរ​ណា​ខាង​លេខ​ទូរស័ព្ទ​ដែរ។

◼ លេខា​ក្រុមជំនុំ​នានា​គួរ​ទុក​ឲ្យ​មាន​បញ្ជី​មួយ​ចំនួន​គ្រប់គ្រាន់​នៃ​បញ្ជី​នីមួយ​ៗ​ដូច​ត​ទៅ​នេះ ការ​ដាក់​ពាក្យ​សុំ​បំរើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល (​S-205​) និង​ការ​ដាក់​ពាក្យ​សុំ​បំរើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ (​S-205​b​)។ គឺ​អាច​ស្នើ​សុំ​បញ្ជី​ទាំង​នេះ​តាម​រយៈ​បញ្ជី​សុំ​ប្រកាសនវត្ថុ (​S-14​)។ សូម​ទុក​ឲ្យ​មាន​មួយ​ចំនួន​គ្រប់គ្រាន់​យ៉ាង​ហោច​ណាស់​សំរាប់​មួយ​ឆ្នាំ​។ សូម​ពិនិត្យ​សា​ឡើង​វិញ​នូវ​ឯកសារ​ដាក់​ពាក្យ​សុំ​ត្រួសត្រាយ ឲ្យ​ប្រាកដ​ថា​នោះ​ត្រូវ​បាន​បំពេញ​យ៉ាង​ត្រឹម​ត្រូវ។

◼ ចាប់​ពី​សប្ដាហ៍​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០០៥ យើង​នឹង​សិក្សា​សៀវភៅ បុរស​ឧត្តម​បំផុត​ដែល​​ធ្លាប់​រស់​នៅ ក្នុង​ការ​សិក្សា​សៀវភៅ​តាម​ក្រុមជំនុំ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក