លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើព្រះធិបតេយ្យ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើព្រះធិបតេយ្យ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែមករា ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៦។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី២ ខែមករា ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៦។ [សូមកត់សម្គាល់: កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើយើងអាចធ្វើឲ្យសុន្ទរកថាដែលយើងថ្លែងមានប្រយោជន៍បានយ៉ាងណា? [ht ទំព័រ១៣-១៤ វគ្គ៧, ៨]
២. តើយើងត្រូវធ្វើអ្វីពេលរៀបចំសុន្ទរកថា ដើម្បីនិយាយឲ្យស្រួលយល់? [ht ទំព័រ១៥ វគ្គ១៥]
៣. ក្នុងការផ្ដើមវាចា តើយើងអាចធ្វើយ៉ាងណាឲ្យអ្នកស្ដាប់ចាប់អារម្មណ៍នឹងប្រធានសុន្ទរកថា? [ht ទំព័រ១៧ វគ្គ២]
៤. ហេតុអ្វីក៏ចាំបាច់ឲ្យមានទំហំសម្លេងស្របតាមសាច់រឿង? [ht ទំព័រ២២ វគ្គ១២]
៥. តើការផ្អាកមានប្រយោជន៍អ្វីខ្លះ? [ht ទំព័រ២២ វគ្គ១៣]
សុន្ទរកថាទី១
៦. ស្របទៅតាមបន្ទូលរបស់ព្រះយេហូវ៉ានៅលោកុប្បត្តិ ២:១៧ តើទ្រង់កាត់ទោសពួកគេយ៉ាងដូចម្ដេច ដោយមិនពានពារលើគោលបំណងរបស់ទ្រង់ចំពោះផែនដី? [wt ទំព័រ៦១ វគ្គ៥]
៧. តើយើងរៀនអ្វីអំពីព្រះយេហូវ៉ា ដោយសារការត្រាប្រណីរបស់ទ្រង់ចំពោះលោកីយ៍អាក្រក់ជួជាតិនេះ? [wt ទំព័រ៦៥ វគ្គ១២]
៨. ទោះបើយើងកំពុងតែថ្វាយបង្គំព្រះយេហូវ៉ាក៏ដោយ តើសាតាំងអាចល្បួងយើងឲ្យចូលសាសនាក្លែងក្លាយបានយ៉ាងណា? [wt ទំព័រ៧៣ វគ្គ៨]
៩. តើយើងអាចប្រយុទ្ធយ៉ាងដូចម្ដេចក្នុងសង្គ្រាមខាងវិញ្ញាណ? [wt ទំព័រ៧៨ វគ្គ១៥]
១០. តើការយល់យ៉ាងច្បាស់អំពីដំណើររស់ឡើងវិញ អាចមានអានុភាពលើចិត្តនិងការប្រព្រឹត្តរបស់មនុស្សម្នាក់យ៉ាងណា? [wt ទំព័រ៨២ វគ្គ៨]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. តើពួកនិរទេសជនដែលត្រឡប់ទៅស្រុកវិញមានយូរីមនិងធូមីមដើម្បីទូលសួរព្រះយេហូវ៉ាអំពីរឿងណាមួយទេ? (អែស. ២:៦១-៦៣)
១២. ហេតុអ្វីក៏ប្រជាជនយូដាជាច្រើននៅទីក្រុងបាប៊ីឡូនមិនចង់ត្រឡប់ទៅទីក្រុងយេរូសាឡិមជាមួយនឹងអែសរ៉ា? (អែស. ៧:២៨-៨:២០) [it-1-E ទំព័រ៧៩៧ វគ្គ៣]
១៣. តើពួកគេអាចធ្វើការដោយដៃម្ខាងប៉ុណ្ណោះបានយ៉ាងណា ពេលកសាងកំផែងទីក្រុងឡើងវិញនោះ? (នេ. ៤:១៧, ១៨)
១៤. តាមធម្មតាសំបុត្រដែលទាក់ទងរឿងសម្ងាត់បានត្រូវគេច្រកថង់ហើយបិទត្រាជាប់ ដូច្នេះតើហេតុអ្វីបានជាលោកសានបាឡាតផ្ញើ«សំបុត្របើកចំហ»ឲ្យនេហេមា? (នេ. ៦:៥) [it-2-E ទំព័រ២៣៩ វគ្គ៦]
១៥. មុនដំបូងនោះ នេហេមាបាន«តវ៉ា»ឬស្តីបន្ទោសពួកអ្នកប្រធានដែលជានាយដំរួតនិងពួកអ្នកធំ ហើយក្រោយមកបានស្តីបន្ទោសពួកបណ្ដាជនយូដាដែលរសាយការព្យាយាម។ តើនេហេមាបានធ្វើអ្វីទៀតដើម្បីកែតម្រង់ប្រជាជនយូដា? (នេ. ១៣:២៥, ២៨) [it-2-E ទំព័រ៤៨៧ វគ្គ៥]