លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៦។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០០៦។ [សូមកត់សម្គាល់: កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. ហេតុអ្វីក៏ការបញ្ចប់ត្រូវបង្ហាញពីអ្វីដែលអ្នកស្ដាប់គួរធ្វើនោះ? [ht ទំព័រ៨១ វគ្គ៤, ៦]
២. បើយើងមិនប្រយ័ត្ននឹងការកំណត់ពេល តើនឹងមានលទ្ធផលយ៉ាងណា? [ht ទំព័រ៨៣ វគ្គ១៧]
៣. តើយើងអាចធ្វើយ៉ាងណា ដើម្បីឲ្យថ្លែងស្របតាមពេលកំណត់? [ht ទំព័រ៨៥ វគ្គ២៦]
៤. តើតាមរបៀបណាដែលយើងអាចបណ្ដុះឲ្យមានលក្ខណៈថ្លៃថ្នូរនិងទំនុកចិត្តមាំមួន? [ht ទំព័រ៨៧ វគ្គ៦]
៥. តើមានឱវាទអ្វីខ្លះស្តីអំពីរបៀបតុបតែងខ្លួន? [ht ទំព័រ៨៩ វគ្គ១៦]
សុន្ទរកថាទី១
៦. សព្វថ្ងៃនេះ តើព្រះយេហូវ៉ាប្រៀនប្រដៅយើងដោយរបៀបណា? [wt ទំព័រ១៤៣ វគ្គ១៦]
៧. ប្រសិនបើមិត្តភក្ដិមានជំនឿដូចគ្នាធ្វើអ្វីឲ្យយើងរកាំចិត្ត តើអាចដោះស្រាយយ៉ាងណា? [wt ទំព័រ១៤៧ វគ្គ៨]
៨. តើមានកត្ដាណាខ្លះដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍ស្ថិតស្ថេរជាប់រហូត? [wt ទំព័រ១៥៣ វគ្គ៤]
៩. តើតាមរបៀបណាដែលពួកគ្រិស្តសាសនិកសម័យដើមបានបង្ហាញថា ពួកគេជៀសវាងគតិនៃលោកិយនេះ តែស្រឡាញ់មនុស្សគ្នីគ្នា? [wt ទំព័រ១៦១ វគ្គ៦]
១០. ដើម្បីកុំឲ្យពិសាស្រាហួសប្រមាណនោះ តើអ្វីជាកត្ដាមួយសំខាន់បំផុត? [w០៥ ១/៣ ទំព័រ១៤-១៥ វគ្គ១៣-១៤]
អំណានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. តើតាមរបៀបណា«ពួកអ្នកដែលស្វែងរកព្រះយេហូវ៉ាគេយល់គ្រប់ទាំងអស់»? (សុ. ២៨:៥) [w០៦ ១/១១ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ានោះរស់នៅ គោលសំខាន់ៗពីសៀវភៅសុភាសិត»; wE៨៧ ១៥/៥ ទំព័រ៣០]
១២. តើ«ការដែលមនុស្សល្ងីល្ងើខំធ្វើ នោះធ្វើឲ្យខ្លួននឿយហត់»យ៉ាងដូចម្ដេច? (សាស. ១០:១៥) [w០៦ ១/១១ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ានោះរស់នៅ គោលសំខាន់ៗពីសៀវភៅសាស្ដា»; wE៧៧ ទំព័រ៦៩៨-៦៩៩]
១៣. តើនារីក្រមុំសាសន៍ស៊ូឡាមម្នាក់បង្ហាញថានាងដូចជា«សួនច្បារដែលរាំងផ្លូវចូល» និងជាគំរូដ៏ល្អសម្រាប់បងប្អូនស្រីៗគ្រិស្តសាសនិកដែលមិនទាន់រៀបអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច? (បទ. ៤:១២) [w០៦ ១/១២ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ានោះរស់នៅ គោលសំខាន់ៗពីសៀវភៅបទចំរៀងសាឡូម៉ូន»]
១៤. ដោយអញ្ជើញសាសន៍អ៊ីស្រាអែលឲ្យមក«ពិភាក្សាជាមួយគ្នា» តើនេះបានន័យថាព្រះយេហូវ៉ាចង់ធ្វើការចរចាសម្រុះសម្រួលជាមួយរាស្ត្រទ្រង់ទេ? (អេសា. ១:១៨ក) [ipE-1 ទំព័រ២៦-២៩ វគ្គ៩-១៨]
១៥. តើទំនាយនៅអេសាយ ១១:៦-៩ បានសម្រេចនៅសម័យបុរាណយ៉ាងដូចម្ដេច? ហើយតើទំនាយនេះនឹងមានការសម្រេចធំជាងយ៉ាងណា? [ipE-1 ទំព័រ១៦៣-១៦៤ វគ្គ១២-១៥]