សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែមករា: សៀវភៅណាដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ហើយ ឬសៀវភៅណាមួយក៏ដោយដែលបានបោះពុម្ពមុនឆ្នាំ១៩៩១។ បើក្រុមជំនុំគ្មានសៀវភៅចាស់ៗទាំងនោះទេ បងប្អូនអាចចែកជូនសៀវភៅស្តើងចូរចាំយាមចុះ! កុម្ភៈ: សៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា។ មីនា: សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? សូមព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ មេសា: ទស្សនាវដ្ដីប៉មយាម។ ពេលត្រឡប់ទៅជួបដល់មនុស្សដែលចាប់អារម្មណ៍ រួមបញ្ចូលអស់អ្នកដែលបានចូលរួមពិធីបុណ្យរំលឹក ឬកិច្ចប្រជុំផ្សេងទៀត ក៏ប៉ុន្តែមិនមានសកម្មភាពជាមួយក្រុមជំនុំ សូមព្យាយាមផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន ដោយមានគោលដៅចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។
◼ ចាប់ផ្ដើមខែកុម្ភៈនិងមិនហួសថ្ងៃទី៤ ខែមីនា សុន្ទរកថាថ្មីរបស់អ្នកត្រួតពិនិត្យមណ្ឌលនឹងមានចំណងជើងថា «តើអ្នកណានឹងមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលទៅក្នុងពិភពលោកថ្មីរបស់ព្រះ?»។
◼ អង្គការយើងបានបោះពុម្ពសៀវភៅជាភាសាចិនអក្សរសរសេរតាមរបៀបពីរយ៉ាង។ មនុស្សពីទីក្រុងហុងកុងនិងប្រទេសតៃវ៉ាន់ជាទូទៅអានភាសាចិនបុរាណដែលយើងហៅថា «ចិន»(CH)។ អ្នកអានភាគច្រើនផ្សេងទៀត ធម្មតាចេះភាសាចិនសម្រាយដែលសម្គាល់ថា «ភាសាចិនសម្រាយ»(CHS)។ ដោយហេតុថាអក្សរដែលមនុស្សម្នាក់អានមិនទាក់ទងនឹងរបៀបនិយាយដូចជាកង់តូនីស ម៉ង់ដារិនឬនិយាយគ្រាមភាសាទេ តែនេះសំខាន់ឲ្យយើងដឹងអក្សរបែបណាដែលគេចូលចិត្តជាង។ អាចយកកូនសៀវភៅដំណឹងល្អសម្រាប់មនុស្សគ្រប់សាសន៍ ទំព័រ១៩-២០មកប្រៀបធៀបមើល។ ធ្វើដូច្នេះយើងដឹងពីសៀវភៅដែលមានអក្សរត្រឹមត្រូវដែលត្រូវស្នើសុំ។
◼ ក្រុមជំនុំទាំងឡាយគួររៀបចំឲ្យបានល្អ ដើម្បីធ្វើពិធីបុណ្យរំលឹកឆ្នាំនេះ នៅថ្ងៃច័ន្ទ ទី២ ខែមេសា បន្ទាប់ពីថ្ងៃលិច។ ទោះបីសុន្ទរកថាអាចចាប់ផ្ដើមមុនថ្ងៃលិចក៏ដោយ តែការហុចវត្ថុតំណាងនោះ មិនគួរចាប់ផ្ដើមទាល់តែក្រោយថ្ងៃលិច។ រកប្រភពព័ត៌មានតាមតំបន់ដើម្បីដឹងថា ថ្ងៃលិចនៅម៉ោងណាក្នុងតំបន់អ្នក។ យកល្អឲ្យក្រុមជំនុំនីមួយៗធ្វើពិធីបុណ្យរំលឹកដោយឡែកៗពីគ្នា។ ក៏ប៉ុន្តែ ប្រហែលជាមិនតែងតែមានលទ្ធភាពធ្វើដូច្នេះទេ។ នៅតំបន់ណាដែលក្រុមជំនុំជាច្រើនប្រើសាលព្រះរាជាណាចក្រតែមួយ នោះប្រហែលជាមួយឬពីរបីក្រុមជំនុំត្រូវប្រើកន្លែងមួយទៀតនៅយប់នោះ។ ប្រសិនបើអាចធ្វើទៅបាន គួរមានយ៉ាងតិចបំផុត៤០នាទីរវាងកម្មវិធីក្រុមជំនុំទាំងពីរ ដើម្បីឲ្យទាំងអស់គ្នាអាចទទួលប្រយោជន៍ពេញលេញពីពិធីនោះ។ ក៏ត្រូវរៀបចំសម្រួលចរាចរណ៍ធ្វើដំណើរនិងការផ្ញើរថយន្ត ម៉ូតូ កង់រួមបញ្ចូលកន្លែងឲ្យអ្នកជិះចុះនិងឡើង។ អ្នកចាស់ទុំគួរសម្រេចថា ការរៀបចំណាគឺល្អបំផុតតាមតំបន់។
◼ លេខាធិការក្រុមជំនុំគួរដឹងឲ្យប្រាកដថាគាត់ពិតជាមានសំបុត្រតែងតាំងជាអ្នកត្រួសត្រាយ(pioneer appointment letter—S-202) របស់អ្នកត្រួសត្រាយពេញពេលម្នាក់ៗក្នុងក្រុមជំនុំឬអត់។ បើអត់មាន សូមសរសេរទៅការិយាល័យសាខា។