លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី១ ខែមករា ឆ្នាំ២០០៧។ [សូមកត់សម្គាល់ : កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. ហេតុអ្វីក៏ត្រូវការព័ត៌មានជាក់លាក់ដើម្បីជួយឲ្យគេយល់ដឹងពីសុន្ទរកថា? [ht ទំព័រ១២ វគ្គ២]
២. តើយើងអាចធ្វើឲ្យសុន្ទរកថាដែលយើងថ្លែងមានប្រយោជន៍បានយ៉ាងណា? [ht ទំព័រ១៤ វគ្គ៨]
៣. តើយើងអាចធ្វើយ៉ាងដូចម្ដេច ដើម្បីឲ្យការផ្ដើមវាចាសមនឹងគោលរឿង? [ht ទំព័រ១៨ វគ្គ៨]
៤. តើការផ្ដើមវាចានៃសុន្ទរកថាមានប្រយោជន៍អ្វី? [ht ទំព័រ១៩ វគ្គ១៦]
៥. ហេតុអ្វីក៏ចាំបាច់ឲ្យយើងផ្អាកមុននឹងពិគ្រោះចំណុចថ្មី? [ht ទំព័រ២៤ វគ្គ២២]
សុន្ទរកថាទី១
៦. ហេតុអ្វីក៏ការមានអំណួតគឺមិនល្អ? (១ធី. ៣:១៦) [w០៥ ១/៤ ទំព័រ៨ វគ្គ៤]
៧. តើយើងត្រូវការអ្វីជាចាំបាច់ ប្រសិនបើយើងចង់បណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះអ្វីដែលត្រូវ និងស្អប់អ្វីដែលខុសតាមទស្សនៈរបស់ព្រះយេហូវ៉ា? (ហេ. ៥:១៤) [w០៥ ១/៤ ទំព័រ៩ វគ្គ១១]
៨. តើយើងត្រូវចងចាំអ្វី ប្រសិនបើអានកំណត់ហេតុក្នុងព្រះគម្ពីរដែលនាំឲ្យយើងងឿងឆ្ងល់ ថាតើព្រះបានប្រព្រឹត្តដោយយុត្ដិធម៌ឬត្រឹមត្រូវនោះ? [w០៥ ១/៥ ទំព័រ១៩ វគ្គ៧]
៩. តើយើងគួរធ្វើយ៉ាងណាពេលដែលមនុស្សទាមទារឲ្យធ្វើអ្វីដែលបំពានលើច្បាប់របស់ព្រះ? [w០៥ ១/៧ ទំព័រ២០ វគ្គ៩]
១០. តើអ្វីដែលបញ្ជាក់ជាភស្តុតាងថាពួកគ្រិស្តសាសនិកមានសេចក្ដីក្លាហាន? តើអ្វីជាមូលដ្ឋាននៃសេចក្ដីក្លាហាននេះ? [wt ទំព័រ១៧៤ វគ្គ១២]
អំណានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. តើ«ស្បៃ»និង«គំរប»ដែលបានចែងនៅអេសាយ ២៥:៧ជាអ្វី? [w០៦ ១/១២ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅ អេសាយ ផ្នែកទីមួយ»]
១២. តើមនុស្សជាតិអាច«ឃើញ»ព្រះយេហូវ៉ានិង«ឮ»ព្រះសូរសៀងទ្រង់យ៉ាងដូចម្ដេច? (អេសា. ៣០:២០, ២១) [ip-1-E ទំព័រ៣១០ វគ្គ១៨]
១៣. ពិតឬមិនពិត: សេចក្ដីអធិស្ឋានរបស់ហេសេគាដែលបានកត់ទុកនៅក្នុងសៀវភៅអេសាយ ៣៨:៣គឺចេញពីបំណងចិត្តចង់រស់យូរបន្ដិចទៀតតែប៉ុណ្ណោះ។ [w០៧ ១/១ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅ អេសាយ ផ្នែកទីពីរ»]
១៤. តើសាសន៍អ៊ីស្រាអែលអាចធ្វើជាស្មរបន្ទាល់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ហើយតើយើងអាចត្រាប់តាមពួកគេដោយរបៀបណា? (អេសា. ៤៣:១០) [w៩៥ ១/១២ ទំព័រ១២ វគ្គ១៧-១៨]
១៥. សមស្របតាមគំរូជាទំនាយដែលបានកត់ទុកនៅអេសាយ ៥២:១១, ១២ តើមានតម្រូវការអ្វីខ្លះដើម្បី«លើកយកគ្រឿងនៃព្រះយេហូវ៉ា»? [ip-2-E ទំព័រ១៩១ វគ្គ២១ ដល់ ទំព័រ១៩៣ វគ្គ២៤]