លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែមករា ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៨។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៧ ខែមករា ឆ្នាំ២០០៨។ [សូមកត់សម្គាល់ : កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើយើងអាចធ្វើឲ្យសុន្ទរកថាដែលយើងថ្លែងមានប្រយោជន៍បានយ៉ាងណា? [ht ទំព័រ១៣-១៤ វគ្គ៧, ៨]
២. តើត្រូវធ្វើអ្វីពេលរៀបចំសុន្ទរកថា ដើម្បីនិយាយឲ្យគេស្រួលយល់? [ht ទំព័រ១៥ វគ្គ១៥]
៣. ក្នុងការផ្ដើមវាចា តើយើងអាចធ្វើយ៉ាងណាឲ្យអ្នកស្ដាប់ចាប់អារម្មណ៍នឹងប្រធានសុន្ទរកថា? [ht ទំព័រ១៧ វគ្គ២]
៤. ហេតុអ្វីក៏ចាំបាច់ឲ្យមានទំហំសំឡេងស្របតាមសាច់រឿង? [ht ទំព័រ២២ វគ្គ១២]
៥. តើការផ្អាកមានប្រយោជន៍អ្វីខ្លះ? [ht ទំព័រ២២ វគ្គ១៣]
សុន្ទរកថាទីមួយ
៦. ទោះជាយើងមានភាពឥតគ្រប់លក្ខណ៍ក៏ដោយ តើយើងអាចមានលទ្ធភាពឈ្នះលោកិយនេះដែលសាតាំងគ្រប់គ្រងយ៉ាងដូចម្ដេច? [wt ទំព័រ៧៦ វគ្គ១៣]
៧. តើអ្វីអាចការពារក្រុមគ្រួសារពីអំពើអសីលធម៌របស់លោកិយនេះ? [w០៦ ១/១ ទំព័រ៣០ វគ្គ១១]
៨. តើទស្សនៈរបស់ព្រះយេហូវ៉ាចំពោះពេលវេលាមានឥទ្ធិពលយ៉ាងណាលើការប្រព្រឹត្តរបស់ទ្រង់? [w០៦ ១/២ ទំព័រ២២ វគ្គ៥]
៩. តើក្នុងន័យយ៉ាងណាដែលដំណើររស់ឡើងវិញជា«សេចក្ដីបង្រៀនដ៏ចំបង»? [wt ទំព័រ៨០ វគ្គ៤]
១០. តើសេចក្ដីសង្ឃឹមអំពីដំណើររស់ឡើងវិញអាចជាប្រភពនៃកម្លាំងដ៏ខ្លាំងយ៉ាងដូចម្ដេច? [wt ទំព័រ៨៨ វគ្គ១៦]
អំណានគម្ពីរប្រចាំសប្ដាហ៍
១១. ពេលព្រះយេស៊ូទទួលការជ្រមុជទឹក តើ‹មេឃរបើកឡើង›ក្នុងន័យអ្វី? (ម៉ាថ. ៣:១៦) [w០៨ ១/១ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅម៉ាថាយ»]
១២. តើពួកគ្រិស្តសាសនិកគួររក្សាឲ្យមាន‹ភ្នែកល្អ›យ៉ាងដូចម្ដេច? (ម៉ាថ. ៦:២២, ២៣) [w០៦ ១/១០ ទំព័រ៣១ វគ្គ១៥]
១៣. ពេលព្រះយេស៊ូសួរពួកសាវ័កថា «តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ?» តើទ្រង់ចង់បញ្ជាក់អំពីអ្វី? (ម៉ាថ. ១៣:៥១, ៥២) [w០៨ ១/១ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅម៉ាថាយ»]
១៤. ហេតុអ្វីបានជាព្រះយេស៊ូតែងបង្គាប់អស់អ្នកដែលទ្រង់ប្រោសឲ្យជា«មិនឲ្យគេប្រាប់ឲ្យបណ្ដាមនុស្សស្គាល់ទ្រង់»? (ម៉ាថ. ១២:១៦) [wE៨៧ ១៥/៥ ទំព័រ៩; cl ទំព័រ៩៣-៩៤]
១៥. តើព្រះយេស៊ូចង់សំដៅទៅលើអ្វីពេលថា«រង្វាល់ណា»ដែលគេ«វាល់ឲ្យ»? (ម៉ាក. ៤:២៤, ២៥) [wE៨០ ១៥/៦ ទំព័រ១២; gt ជំពូក៤៣]