សេចក្ដីជូនដំណឹង
◼ មេសា និងឧសភា : ទស្សនាវដ្ដីប៉មយាម។ ចូរខំប្រឹងជាពិសេសដើម្បីត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ថ្មីដែលបានចូលរួមពិធីបុណ្យរំលឹក និងមកស្ដាប់សុន្ទរកថាពិសេស ក៏ប៉ុន្តែមិនមានសកម្មភាពជាមួយក្រុមជំនុំ។ ពេលត្រឡប់ទៅជួបអ្នកថ្មីនោះ យើងគួរមានគោលបំណងដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ មិថុនា : ព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? ក្រុមជំនុំណាដែលមិនមានសៀវភៅនេះប្រហែលជាអាចផ្ដល់សៀវភៅចូរថ្វាយបង្គំព្រះពិតតែមួយ។ កក្កដា : សៀវភៅស្តើងណាដែលមាន៣២ទំព័រដូចជា : តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? របៀបទទួលបានជីវិតដ៏គាប់ចិត្ត ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? ចូរចាំយាមចុះ! វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? និងសៀវភៅតើព្រះតម្រូវអ្វីពីយើង?
◼ កាតឈ្មោះសម្រាប់មហាសន្និបាតប្រចាំតំបន់ឆ្នាំ២០០៨ នឹងត្រូវផ្ញើមកជាមួយឧបករណ៍ផ្សាយឯទៀត។ បងប្អូនមិនចាំបាច់ស្នើសុំកាតទាំងនោះទេ។ បើក្រុមជំនុំណាត្រូវការបន្ថែម គួរស្នើសុំតាមរយៈប័ណ្ណសំណូមប្រកាសនវត្ថុ (Literature Request Form—S-14)។ ស្រោមប្លាស្ទិចដាក់កាតឈ្មោះអាចស្នើសុំបាន បើមានអ្នកណាក្នុងក្រុមជំនុំត្រូវការ។
◼ លេខាធិការក្រុមជំនុំគួរទុកឲ្យមានបញ្ជីមួយចំនួនឲ្យបានគ្រប់គ្រាន់ដូចជាបញ្ជី ការដាក់ពាក្យសុំបម្រើជាអ្នកត្រួសត្រាយពេញពេល (S-205) ការដាក់ពាក្យសុំបម្រើជាអ្នកត្រួសត្រាយជំនួយ (S-205b)។ បញ្ជីទាំងនេះអាចស្នើសុំតាមរយៈប័ណ្ណសំណូមប្រកាសនវត្ថុ (Literature Request Form—S-14)។ សូមទុកឲ្យមានគ្រប់គ្រាន់យ៉ាងហោចណាស់សម្រាប់មួយឆ្នាំ។ មុននឹងផ្ញើបញ្ជីចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយពេញពេលទៅឯការិយាល័យសាខា សូមពិនិត្យមើលឲ្យបានច្បាស់ថា បងប្អូនបានបំពេញត្រឹមត្រូវហើយ។
◼ ជាការសំខាន់ឲ្យការិយាល័យសាខាយើងរក្សាទុកបញ្ជីទាន់ពេលនេះ អំពីអាសយដ្ឋានហើយលេខទូរស័ព្ទរបស់ប្រធានត្រួតពិនិត្យ និងលេខាផងដែរ។ បើមានការផ្លាស់ប្ដូរពេលណាក៏ដោយ គណៈកម្មាធិការខាងកិច្ចបម្រើ គួរបំពេញនិងចុះហត្ថលេខា ហើយផ្ញើប័ណ្ណការផ្លាស់ប្រែអាសយដ្ឋានរបស់ប្រធានត្រួតពិនិត្យឬលេខា (Presiding Overseer/Secretary Change of Address—S-29) ទៅឯការិយាល័យសាខាយើងឲ្យបានឆាប់ៗ។ នេះក៏រួមបញ្ចូលការផ្លាស់ប្ដូរណាខាងលេខទូរស័ព្ទដែលសម្គាល់តំបន់។
◼ បើបងប្អូនមានគម្រោងធ្វើដំណើរទៅប្រទេសផ្សេងរួមបញ្ចូលទៅចូលរួមកិច្ចប្រជុំក្រុមជំនុំ សន្និបាត មហាសន្និបាត នោះការសុំព័ត៌មានអំពីថ្ងៃខែ ពេលវេលា និងទីកន្លែង គួរផ្ញើទៅការិយាល័យសាខាដែលទទួលខុសត្រូវកិច្ចការនៅប្រទេសនោះ។ បញ្ជីអាសយដ្ឋាននានាមាននៅទំព័រចុងក្រោយនៃសៀវភៅប្រចាំឆ្នាំរបស់សាក្សីព្រះយេហូវ៉ាជាភាសាអង់គ្លេស។