សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែកក្កដា និងសីហា : សៀវភៅស្តើងណាដែលមាន៣២ទំព័រដែលក្រុមជំនុំនៅមានដូចជា : តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? របៀបទទួលបានជីវិតដ៏គាប់ចិត្ត ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? ចូរចាំយាមចុះ! វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? និងសៀវភៅតើព្រះតម្រូវអ្វីពីយើង? កញ្ញា : តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ពេលជួបគេជាលើកដំបូង សូមព្យាយាមដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ បើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមបង្ហាញយ៉ាងខ្លីឲ្យគាត់ដឹងថា គាត់អាចទទួលប្រយោជន៍បើគាត់រៀនគម្ពីរ។ តុលា : ទស្សនាវដ្ដីប៉មយាម។ បើម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍ សូមពិភាក្សាអំពីខិត្តប័ណ្ណ តើលោកអ្នកចង់រៀនព្រះគម្ពីរទេ? ដោយមានគោលបំណងចង់ចាប់ផ្ដើមបង្រៀនគម្ពីរ។
◼ នៅខែសីហាមានថ្ងៃសៅរ៍និងថ្ងៃអាទិត្យប្រាំ គឺជាខែដ៏ល្អដើម្បីធ្វើត្រួសត្រាយជំនួយ។
◼ នៅខែកញ្ញា អ្នកត្រួតពិនិត្យមណ្ឌលនឹងថ្លែងសុន្ទរកថាសាធារណៈដែលមានប្រធានបទ «ចូរដើរដោយចិត្តស្មោះគ្រប់លក្ខណ៍»។
◼ ការិយាល័យសាខាមិនបំពេញនូវការស្នើសុំឧបករណ៍ផ្សាយរបស់អ្នកផ្សព្វផ្សាយទេ។ ជារៀងរាល់ខែ មុននឹងផ្ញើការស្នើសុំឧបករណ៍ផ្សាយរបស់ក្រុមជំនុំប្រចាំខែទៅការិយាល័យសាខា ប្រធានអ្នកត្រួតពិនិត្យគួររៀបចំឲ្យមានសេចក្ដីជូនដំណឹង ដើម្បីឲ្យបងប្អូនណាដែលចង់បានសៀវភៅណាខ្លះសម្រាប់ខ្លួនផ្ទាល់ អាចប្រាប់បងប្រុសដែលទទួលខុសត្រូវខាងផ្នែកឧបករណ៍ផ្សាយ។ សូមនឹកចាំពីឧបករណ៍ផ្សាយណាដែលជាការស្នើសុំពិសេស។
◼ បញ្ជីសារពើភណ្ឌសម្រាប់សៀវភៅផ្សេងៗនិងទស្សនាវដ្ដីទាំងអស់ដែលក្រុមជំនុំស្តុកទុក គួររាប់ទុកដាក់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៨ ឬគួរធ្វើឡើងមិនយូរមុនឬក្រោយថ្ងៃនោះ តាមដែលអាចធ្វើទៅបាន។ បញ្ជីសារពើភណ្ឌនោះ គឺស្រដៀងនឹងការរាប់ដែលអ្នកទទួលខុសត្រូវផ្នែកសៀវភៅផ្សេងៗត្រូវធ្វើជារៀងរាល់ខែ ហើយចំនួនសរុបត្រូវកត់លើបញ្ជីសារពើភណ្ឌ (Literature Inventory—S-18)។ ចំនួនសរុបទស្សនាវដ្ដីអាចសួរអ្នកទទួលខុសត្រូវផ្នែកទស្សនាវដ្ដី។ លេខារបស់ក្រុមជំនុំដែលមានភារកិច្ចចាត់ចែងគួរត្រួតពិនិត្យបញ្ជីសារពើភណ្ឌ។ គាត់ជាមួយនឹងប្រធានត្រួតពិនិត្យក្នុងក្រុមជំនុំដែលនឹងចាត់ចែងនោះ ត្រូវចុះហត្ថលេខាលើក្រដាសដែលត្រូវបំពេញ។ ក្រុមជំនុំនីមួយៗដែលទទួលខុសត្រូវផ្នែកចាត់ចែង នឹងទទួលបញ្ជីសារពើភណ្ឌ (Literature Inventory) ចំនួនបីច្បាប់។ សូមផ្ញើច្បាប់ដើមទៅការិយាល័យបកប្រែមិនហួសពីថ្ងៃទី៦ ខែកញ្ញា។ ទុកច្បាប់ចម្លងមួយដើម្បីដាក់ជាមួយឯកសាររបស់អ្នក។ ច្បាប់ទីបីអាចប្រើដើម្បីសរសេរព្រាង។
◼ គួរប្រើសៀវភៅព្រះគម្ពីរបង្រៀនដើម្បីបង្រៀនសិស្ស ជាជាងប្រើសៀវភៅស្តើងតម្រូវ។ សៀវភៅស្តើងតម្រូវប្រហែលជាអាចប្រើដើម្បីផ្ដល់ឲ្យគេនៅពេលផ្សព្វផ្សាយ រហូតដល់អស់ពីស្តុក។